Friday, January 19, 2018











សពលោកតា លាវ ថៃ គ្រោះថ្នាក់ចរាចរ បង្កដោយ កញ្ញ៉ា ឆាន ចាន់នី ផ្នែកផ្លូវច្បាប់ មិនទាន់មានចំណាត់ការនោះទេ ! គេសង្ស័យថា ខ្លាចប៉ះខ្សែរហើយមើលទៅ !!!!!

អង្គភាព Bt-news ចេញផ្សាយថ្ងៃ សៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី ២០ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តកំពង់ធំ៖ មានសេចក្តីរាយការណ៍ពីក្រុមគ្រួសារសពមកថា !  លោកតា លាវ ថៃ ដែល បានទទួលមរណភាពក្នុងជន្មាយុ ៨៦ឆ្នាំ ដោយគ្រោះ ថ្នាក់ចរាចរ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ! នៅ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ! ត្រូវជាឪពុកក្មេក លោក ឧកញ៉ា បណ្ឌិត មាស ហន អនុប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប និង ឧត្តរ មានជ័យ ដែលបង្កឡើងដោយ ឈ្មោះ ឆាន ចាន់នី ភេទស្រី មុខងារជាសិស្ស ! រហូត មកដល់ ពេលនេះ មានរយៈពេលជិតពីរខែកន្លងមកហើយ នៅមិនទាន់មានចំណាត់ការ ដោះ ស្រាយនៅឡើយទេ ។
សេចក្តីរាយការណ៍បានបន្តថា ! ជនបង្កឈ្មោះ ឆាន ចាន់នី  នៅសិក្សា នៅឡើយចំពោះ ចំណាត់ផ្លូវច្បាប់ មិនទាន់មាន សូម្បីតែបន្តិច ! ដោយឡែកក្រុមគ្រួសារសពជនរងគ្រោះ ស្នើរ សុំអោយមាន ភាព​ សុក្រិតយុត្តិធម៌ តាមផ្លូវច្បាប់ប៉ុណ្ណោះ ។ 

ករណីនេះត្រូវបានមហាជនរិះគន់គ្រប់ៗគ្នាថា​ ! ប្រហែល ជា ក្រុមគ្រួសារជនបង្កឈ្មោះ ឆាន ចាន់នី  មានខ្សែរអ្នកធំ បានជាសមត្ថកិច្ចជំនាញ និងផ្នែកផ្លូវច្បាប់ មិនហាន  ប្រហែលខ្លាច ប៉ះចំខ្សែរអ្នកធំ បាត់មុខតំណែង ហើយមើល ទៅបានជា ស្ងាត់ឈឹង បែបនេះ ។
ជុំវិញការរិះគន់ខាងលើអង្គភាព
BT-News មិនអាចសុំការបំភ្លឺពី មន្រ្តីពាក់ព័ន្ធ ករណីនេះ បានទេ នៅថ្ងៃទី២០ ខែមករា នេះ ! ព្រោះតែមិនមានលេខទូរស័ព្ទ ! បើមានបញ្ហាដោយ ប្រការណាមួយ សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕





No comments:

Post a Comment