Tuesday, January 2, 2018



Bt-news.com និង bt-newsdaily.blogspot.com !  បែកធ្លាយ មេប៉េអឹមស្នាក់ការ ៦៧២ ស្រុកវ៉ារិនពីរនាក់ឪពុកកូន ថយឡានមកវ៉ៃ យុវជនម្នាក់ ឲ្យរងរបួសរួចនាំ ខ្លួនយកទៅស្នាក់ការដោយសាស៊ីផ្លេសុំវ៉ាមិនបានដូចបំណង !!!!!!



អង្គភាព Bt-news ចេញផ្សាយថ្ងៃ ពុធ ២រោជ ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១
ត្រូវនឹងថ្ងៃទី០៣ ខែមករា គ.ស ២០១៨ 
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០



សៀមរាប៖ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក និងជាមេស្នាក់ការលេខ៦៧២ ប្រចាំ ស្រុក វ៉ារិន ពីរនាក់ឪពុកកូន បានថយឡានចុះមកវ៉ៃយុវជនម្នាក់ប្រម៉ាណជា១០ដៃ បណ្តាល ឲ្យ រងរបួសធ្ងន់ ដោយសាស៊ីផ្លេឡានសុំវ៉ាមិនបានតាមបំណង ! ក្រោយវ៉ៃឲ្យរបួសហើយ លោកមេបញ្ជាការងខាងលើ បញ្ជាកម្លាំងឲ្យលើកម៉ូតូ និងនាំខ្លួនជនរង គ្រោះយកទៅកាន់ស្នាក់ការសម្រួលបញ្ចប់រឿង ។
 ហេតុការណ៏ដែលធ្វើឲ្យភ្ញាក់ផ្អើល រហូតពលរដ្ឋក្នុងស្រុកខាងលើ មានការភ័យខ្លាចនោះ បានកើតឡើងកាលពីម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៧ នៅលើដង ផ្លូវ ជាតិលេខ៦៧ (ផ្លូវហាយវេ)ដែលតភ្ចាប់ពីផ្លូវជាតិលេខ៦ ទៅកាន់ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ត្រង់ចំណុចមុខសាលាឃុំស្រែណូយ ក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ។
 មេបញ្ជាការង និងជាមេស្នាក់ការលេខ៦៧២ នៃអាវុធហត្ថស្រុកវ៉ារិនមានឈ្មោះ ហេ យ៉ែម( ហៅដូ) មានឋានៈជាវរសេនីយ៏ត្រី(ស័ក្តិ៤) ចំណែកកូនប្រុសលោកស័ក្តិ៤ ដែលជាជនដៃដល់ ពុំបានស្គាល់ឈ្មោះទេ តែដឹងថាមានអាយុ១៧ឆ្នាំ ដោយពួកគាត់បើកឡានម៉ាកវីហ្គោពណ៏ស្កពាក់ស្លាកលេខសៀមរាប2B2122 ក្នុងទិសដៅពីជើងទៅត្បូងជនដៃដល់ជាអ្នកបើក។ រីឯយុវជនដែលជាជនរងគ្រោះមានឈ្មោះឃឹម បូទី អាយុ១៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ(អ្នកចំណូលថ្មី)ជិះម៉ូតូម៉ាក និកក្នុងដំណើរស្របទិស ពីជើងទៅត្បូង។
 ថ្លែងតាមទូរសព្ទ័ នារសៀលថ្ងៃទី១ខែមករាឆ្នាំ២០១៨ ស្ត្រីសុំមិនបញ្ចេញឈ្មោះដែលត្រូវជាបងបង្កើតរបស់យុវជនរងគ្រោះ បានបញ្ជាក់ថា រឿងនេះខ្ញុំបានបញ្ចប់ហើយ។ ខ្ញុំមិនប្តឹងតតាំងអីទេ។ ខ្ញុំសុខចិត្តនាំប្អូនប្រុសទៅចាក់ថ្នាំ ដោយចំណាយលុយខ្លួនឯង។ ខ្ញុំអ្នកចំណូលថ្មី  ខ្ញុំរស់នៅតែពីរនាក់បងប្អូនខ្ញុំខ្លាច។ ព្រោះគេជាសមត្ថកិច្ច មានស័ក្តិ។ខ្ញុំត្រឹមតែចង់រស់នៅមានសេចក្តីសុខប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំក៏ចង់ឲ្យនគរបាលប៉ុស្តិ៏ ចាត់វិធានការជនបង្កខាងលើតាមផ្លូវច្បាប់ដែរ។ ស្ត្រីដដែលបន្តថា រឿងហេតុដំបូងប្អូនប្រុស(ជនត្រូវគេវ៉ៃ)បានជិះម៉ូតូពីជើងទៅត្បូង ហើយកាច់ស៊ីញ៉ូបំរ៉ុងបត់ ស្របពេលនោះឡានជនបង្កបានមកដល់ក៏ស៊ីផ្លេមិនឲ្យបត់។ ពេលនោះម៉ូតូក៏មិនបានបត់ដែរ គឺឈប់ តែត្រូវឡាននោះឈប់ពីមុខហើយចុចកញ្ចក់ស្រែកស្តីបន្ទោស រឿងបំរ៉ុងបត់មិនមើល។ ភ្លាមនោះប្អូនប្រុសតបវិញថា អត់អីផង.!មានបត់ណា..!។ឆ្លើយតបពាក្យចឹង ក៏ស្រាប់តែកូនប្រុសលោកស័ក្តិ៤ ថយឡានមកក្រោយបើកទ្វារចុះវ៉ៃ. វ៉ៃហើយ. វ៉ៃទៀត រហូតជាង១០ដៃបណ្តាលឲ្យប្អូនប្រុសរងរបួសទន់ខ្លួនទើបឈប់។ ក្រោយពេលវ៉ៃហើយ នាំខ្លួនប្អូនប្រុសយកទៅកាន់ស្នាក់ការលេខ៦៧២ សម្រួលបញ្ចប់រឿង ដោយមិនសង សូម្បីតែ១០០រៀល។ ពេលសួរថា ក្នុងពេលជនដៃដល់វ៉ៃប្អូនប្រុស តើឪពុកជននោះចុះពីឡានមកឃាត់ទេ? ស្ត្រីដដែលបញ្ជាក់ថា តាមពិតមិនឃាត់ទេ មានតែញ៉ុះឲ្យវ៉ៃ តែគាត់(ឪពុក)ប្រាប់នាងថា ចុះមកដែរតែឃាត់មិនទាន់។
 មន្ត្រីនគរបាលប៉ុស្តិ៏រដ្ឋបាលឃុំស្រែណូយ ក៏បានបញ្ជាក់ប្រហាក់ប្រហែលស្ត្រីខាងលើដែរថា ជាការពិតណាស់មានករណីសមត្ថកិច្ច ថយឡានមកវ៉ៃពលរដ្ឋម្នាក់ឲ្យរងរបួស ដោយសារឿងស៊ីផ្លេឡានសុំវ៉ា។ តែខាងប៉ុស្តិ៏ទៅមិនទាន់ ព្រោះក្រោយកើតហេតុគេនាំខ្លួនជនរងគ្រោះ យកទៅកាន់ស្នាក់ការរបស់គេបាត់ទៅហើយ។ ចឹងទេខាងខ្ញុំមិនបានស្គាល់ឈ្មោះជនដៃដល់ឡើយ តែដឹងថា ជាកូនប្រុសលោកស័ក្តិ៤ ហេ យ៉ែម ហៅដូ មេស្នាក់ការ៦៧២ អាវុធហត្ថស្រុកវ៉ារិន ម្យ៉ាងទៀតខាងរងគ្រោះមិនប្តឹងចឹង ខាងខ្ញុំពិបាកចាត់ការ ។ មន្ត្រីនគរបាលដែលសុំលាក់ឈ្មោះបន្តថា តាមការសាកសួរ ពលរដ្ឋ ក្បែរខាងដែលឃើញហេតុការណ៏ ក្នុងគ្រានោះលោកស័ក្តិ៤មិនបានចុះឃាត់កូននោះទេ ថែមទាំងបញ្ជាឲ្យវ៉ៃ ចាំឪពុកដោះស្រាយ ។
នៅក្នុងនោះសរសេរទៀតថា ! នៅរសៀលថ្ងៃទី១ខែមករាឆ្នាំ២០១៨ កន្លងមកនេះ លោកវរសេនីយ៏ត្រីហេ យ៉ែម ហៅ ដូ មេបញ្ជាការងនិងជាមេស្នាក់ការសន្តិសុខលេខ៦៧២ កងរាជងាវុធហត្ថស្រុកវ៉ារិន បានឆ្លើយយ៉ាងខ្លីតាមទូរសព្ទ័ថា រឿងនេះ ក្មេងៗបានបញ្ចប់គ្នា ហើយ តើលោកឯង(អ្នកកាសែត)ចង់បានអីទៀត? ។ ពេលបញ្ជាក់ជូនថា ខ្លាចក្រែងមានការបង្ខូចកិត្តិយស ឬផ្តល់ព័ត៏មានមិនពិតពីភាគីម្ខាង ព្រោះខ្ញុំអ្នកកាសែតសុំត្រឹមតែដឹងអំពីព័ត៏មានពិតប៉ុណ្ណោះ លោកមេស្នាក់ការ៦៧២ឆ្លើយថា ពុងរវល់ ។  លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានមាន ប្រសាសន៏តាមទូរសព្ទ័ថា លោកពុំទាន់ទទួលបានរបាយការណ៏ទេ !  ពេលនេះលោក កំពុង រងចាំរបាយការណ៏ពីសមត្ថកិច្ច ។ លោកព្រះរាជអាជ្ញាបញ្ជាក់ថា ! រឿងនេះ មិនអាចបញ្ចប់បាននោះទេ ។
 យោងតាមប្រសាសន៏របស់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប គេរំពឹងថា ! ជនដៃដល់ត្រូវតែប្រឈមតាមផ្លូវច្បាប់ ។ ចំណែកឪពុកក៏អាចចាប់ពាក់ពន្ធ័ ប្រសិនបើរក ឃើញថា ញ៉ុះឲ្យកូនវ៉ៃគេដូចមហាជនដែលឃើញហេតុការណ៏អះអាង ។ ពីព្រោះថា កាដូរ ឆ្លងឆ្នាំ មួយនេះ ពិតជាធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋាននោះភ័យខ្លាច និងញាក់សាច់ ។

ពាក់ព័ន្ធករណីនេះអង្គភាព
BT-News ទទួលបានព័ត៌មានថា ! ភាគីខាងលើ បានបញ្ចប់ គ្នាហើយ ដោយឡែកផ្លូវច្បាប់ខាងតុលាការ មិនទាន់ដឹងថា យ៉ាងណាទៅហើយនោះទេ ! ប៉ុន្តែអង្គភាព BT-News នឹងធ្វើការផ្សព្វផ្សាយបន្តទៀត ព្រោះទង្វើបែបនេះ ត្រូវបានមជ្ឈដ្ឋាន ទូទៅ រិះគន់ថា ! មន្រ្តីមានតួនាទីជួយប្រជាពលរដ្ឋ បែជាយកអំណាចរបស់ខ្លួន ធ្វើបាប ប្រជាពលរដ្ឋ​ទៅវិញ ! បើមាន បញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕

No comments:

Post a Comment