ទំនិញ ដែលមិនចេញវិក័យប័ត្រ លំហូរចូលតាមច្រកភ្នំដី មន្ត្រីជំនាញ មិនដែល ត្រួតពិនិត្យ !!!!!!
អង្គភាព Bt-news ចេញផ្សាយថ្ងៃ ព្រហស្សត៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី១៨ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តបាត់ដំបង៖ មានសេចក្តីរាយការណ៍មកមុននេះថា ! ទំនិញ ដែលមិនចេញវិក័យប័ត្រ និងទំនិញខូចគុណភាពដូចជា៖ ពងមាន់ ! សាច់មាន់ ក្លាសេ ! ត្រី ក្លាសេរ មិនអោយស្អុយ ពីដុងជ័រ និងទំនិញផ្សេៗជាច្រើនទៀត កំពុងហូរចូលទឹកដី កម្ពុជា រាប់តោនក្នុងមួយថ្ងៃៗ បានសម្រុកចេញយ៉ាងពេញបន្ទុក តាមច្រក ភ្នំដី គីឡូមែត្រលេខ១៣ ស្រុកសំពៅលូនខេត្តបាត់ដំបង ដែលគ្រប់គ្រងដោយលោក លោក អ៊ុយ វិត មេគយប្រចាំច្រកភ្នំដីហៅគីឡូ១៣ និងលោក ប្រធានកាំកុងត្រូលខេត្តបាត់ដំបងឈ្មោះ ហាក់ សារិន មិនត្រួតពិនិត្យបញ្ហានេះ ធ្វើអោយបាត់ចំណូលថវិកា រដ្ឋ ។
ប្រជាពលរដ្ឋ ដែលជាអ្នកអូសរេទះដៃ និយាយប្រាប់ ភ្នាក់ងារយកព័ត៌មានអង្គភាព BT-News ថា ! ទំនិញ ពងមាន់ ដែលនាំចូលរៀងរាល់ថ្ងៃ មន្ត្រីកាំកុងត្រូលស្នាក់ការស្រុកសំពៅលូន អោយ បង្កប់ តាមរទះដៃ ឫក៏រទះបន្លែជាដើម ធ្វើយ៉ាងណា កុំអោយអ្នកព័ត៌មានឃើញអោយ សោះ ហើយ ពងមាន់ទាំងនោះ យកទៅស្តុក នៅខាងក្រោយសាលា ឃុំសន្តិភាព ស្រុក សំពៅលូន ដោយមិនចាំបាច់ធ្វើការត្រូតពិនិត្យនោះទេ ! រួច ក៏លើកដាក់ រថយន្ដសាំយុង បន្តយកទៅចែកចាយនៅ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ជាដើម ។ មជ្ឈដ្ឋានទូទៅបានរិះគន់ថា ! ករណីខាងលើនេះគេ សង្ស័យថា មានការបើកភ្លើងខៀវ ពី សំណាក់ ហាក់ សារិន ជាប្រធានកាំកុងត្រូលខេត្តបាត់ដំបង និង លោក អ៊ុយ វិត ប្រធានគយ ទើបទំនិញខូចគុណភាពនាំចូល ទឹកដីកម្ពុជា បំផ្លាញសុខភាព ប្រជាពលរដ្ឋរាល់ថ្ងៃ យ៉ាង អនាធិប តេយ្យ តាមច្រកមួយនេះ មិនដែលត្រួតពិនិត្យ ឫក៍មិនដែលបង្រ្កាបនោះ ។
ប្រជាពលរដ្ឋសំណូមពរ ដល់អាជ្ញាធខេត្តបាត់ដំបង មេត្តជួយពិនិត្យមើលផង រវាងក្រុម ឈ្មួញ និងមន្រ្តីជំនាញ មាត់ច្រក កំពុងតែឃុបឃិតគ្នា អោយនាំចូលតែទំនិញណា ដែលខូច គុណភាព ព្រោះ វាចំណេញច្រើនទើបពួកគេធ្វើបែបនេះ ។
ជុំវិញការរិះគន់ខាងលើ អង្គភាព BT-NEWS យើងមិនអាចសុំការបំភ្លឺ ពី លោកទាំងពីរ បានទេ នៅថ្ងៃទី ១៨ ខែមករា នេះ ! បើមានបញ្ហា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕
No comments:
Post a Comment