Monday, January 15, 2018



កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ របស់សភាពាណិជ្ជកម្មមណ្ឌល សៀមរាប ឧត្តរមានជ័យ






អង្គភាព
Bt-news ចេញផ្សាយថ្ងៃ អង្គារិ៍ ១៥ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី១៦ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃច័ន្ទ១៤ រោជ ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ! ត្រូវនឹងថ្ងៃទី១៥ ខែមករា គ.ស ២០១៨ ម្សិលមិញ នៅសភាពាណិជ្ជកម្ម មណ្ឌល សៀមរាប .ឧត្តរមានជ័យ បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិស ដៅការងារ ឆ្នាំ២០១៨ ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក ហ៊ុយ ភៀវ ប្រធានសភា ពាណិជ្ជ កម្មមណ្ឌលសៀមរាប .ឧត្តរមានជ័យព្រមទាំងមានការចូលរួមពីសំណាក់ អនុប្រធាន សមាជិក សមាជិកា អញ្ជើញចូលរួមប្រជុំផងដែរ 

លោក ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប
.ឧត្តរមានជ័យ មានប្រសាសន៍ អំពីវឌ្ឍនភាពការងាររបស់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ ដែលមាន សកម្មភាពដូចជា សកម្មភាពការងារផ្សេងៗនៅក្នុង និងក្រៅប្រទេស  ដោយមានការលើក ទិស ដៅដូចជា​ ​ត្រូវអនុវត្តច្បាប់ស្តីពីសភាពាណិជ្ជកម្ម និងសេចក្តី នៃនាំស្តីពីបទបញ្ជា  ផ្ទៃក្នុង សហការណ៍ជាមួយអង្គភាពពាក់ព័ន្ធនានា  ជំរុញ និងផ្សព្ធផ្សាយពីសកម្មភាពសភាពាណិជ្ជ កម្ម ជូនដល់អាជីវករ  ពាណិជ្ជករ ឧស្សាហករ សេវាករ  កសិករដើម្បីបង្កើនសមាជិក សាមញ្ញ ដែលជា កំលាំងសម្រាប់សភាពាណិជ្ជកម្ម អាណត្តិក្រោយៗទៀត  ក៍ដូចជាសំណូម សុំការ សហ ការនិងគាំទ្រពីក្រ សួងនានា ក្នុងការជួយអភិវឌ្ឍន៍ធនធានមនុស្ស សូមក្រសួងជួយ ចុះបើកសិក្ខាសាលាផ្សព្វផ្សាយពី អត្ថប្រយោជន៍ចូលជាសមាជិកសភាពាណិជ្ជកម្មខេត្ត ព្រមទាំងបង្កើតកម្មវិធី សិក្ខាសាលាអោយបាន ច្រើន ទាក់ទងទៅនឹងគោលនយោបាយ រាជ រដ្ឋាភិបាល ដល់អាជីវករ និងពាណិជ្ជករ ។

ជាមួយគ្នានោះផងដែរ លោក ហ៊ុយ ភៀវ ប្រធាន មានប្រសាសន៍ជំរាបបន្ថែម អំពី សេចក្តី ជូនដំណឹងរបស់សភា​ពាណិជ្ជ កម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ ប្រសិនបើ សមាជិក សមាជិកា អាជីវករ  ពាណិជ្ជករ ទាំងអស់មានបំណងចង់បង្កើត សមាគមអាជីវកម្ម ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការណ៍លើវស័យពាណិជ្ជកម្ម និងសេវាកម្មក្នុង និងក្រៅប្រទេស កាន់តែមានភាពល្អប្រសើរឡើងនោះ នាយកដ្ឋានអភិវឌ្ឍន៍វិស័យ ជននៃ ក្រសួង ពាណិជ្ជកម្ម  នឹងជួយរៀបចំគោលការណ៍ ចុះជួយរៀបចំបង្កើត ជាសមាគម ដល់ អស់លោក លោកស្រី ទាំងអស់ ដែលមានបំណងចង់បង្កើត  សូមអញ្ជើញមកទំនាក់ទំនង សភាពាណិជ្ជ កម្មខេត្ត ឬមន្ទីរពាណិជ្ជកម្ម ខេត្តសៀមរាបផងដែរ ៕




No comments:

Post a Comment