Wednesday, January 24, 2018



ទីតាំង ជល់មាន់ ជ្រក ក្រោមកាស៊ីណូ អត់ស្លាកយីហោ បានដំណើរការរលួន អាជ្ញាធរ ធ្វើមិនដឹង !!!!!!!​

អង្គភាព
Bt-news ចេញផ្សាយថ្ងៃ ព្រហស្សត៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី ២៥ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តបាត់ដំបង៖  ទីតាំងជល់មាន់ ដ៏ធំមួយ ជ្រក ក្រោមយីហោ កាស៊ីណូ អត់ស្លាក នៅចំណុច ផ្លូវ ចូលទៅ ច្រកអូរ រំដួលព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ! កំពុងតែដំណើរការ យ៉ាងរលូន អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ពាក់ព័ន្ធ ធ្វើមិនដឹង គេសង្ស័យថា ! ឃុបឃិត គ្នាជា ប្រព័ន្ធ ទើបមិនធ្វើការបង្រ្កាប បែបនេះ ។


ប្រជាពលរដ្ឋរស់នៅទីនោះបាននិយាយថា !  ទីតាំងបញ្ជល់មាន់ដ៏ធំមួយនេះ បានដំណើរការ រយៈពេល០២ខែ មកហើយ មិនដែលឃើញ អាជ្ញាធរមូលដ្ឋាន រូបណាចុះធ្វើការ បង្គ្រាប នឹង សួរនាំម្តងណាឡើយ បូករួមទាំងលោកអភិបាលស្រុកភ្នំព្រឹក នឹង អ៊ុច សុខុន ស្នងការខេត្ត បាត់ដំបង ផងដែរ ! ហើយទីតាំងកាស៊ីណូ អត់ស្លាកយីហោ មាន តែជនជាតិខ្មែរ ចូលលេង ល្បែងមួយនេះ ដោយឡែកជនជាតិបរទេសវិញ មិនមានសូម្បីតែម្នាក់ នៅក្នុងសង្វៀនបញ្ជល់មាន់នេះ ។
 ប្រជាពលរដ្ឋពួកគាត់បានបន្តទៀតថា !  ពួកគាត់ មានការព្រូយបារម្មណ៍យ៉ាងខ្លាំង ចំពោះ ល្បែង ស៊ីសងខាងលើ ព្រោះមានល្បែងកើតមានចោរ បើអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ពាក់ព័ន្ធ ទាំងអស់ មិនបង្រ្កាប ពួកគាត់នឹងមានការលំបាកជាមិនខាន ដូច្នេះ​សូមអោយឯកឧត្តមអភិបាល ខេត្តបាត់តំបង មេត្តាជួយបង្រ្កាបផង ! ពួកគាត់ មិនចង់អោយ មាន ល្បែងស៊ីសង លក្ខណៈទ្រង់ទ្រាយធំនៅក្នុងស្រុករបសពួកគាត់រស់នៅនោះទេ ។

ពាក់ព័ន្ធករណីខាងលើ លោក លៀម សាវ៉ាត ភ្នាក់ងារយកព័ត៌មានអង្គភាព
BT-NEWS មិន អាចសុំការបំភ្លឺពីលោក អភិបាលស្រុកភ្នំព្រឹក នឹង លោក អ៊ុច សុខុន ស្នងការខេត្ត បានទេ នៅថ្ងៃទី២៥ ខែមករា នេះ ព្រោះមិនមានលេខទូរស័ព្ទ ! ជុំការផ្សាយ អង្គភាព BT-News យើងខ្ញុំ ហ្នឹងធ្វើការ បំភ្លឺ តាមរយៈលេខទូរស័ព្ទខាងលើ ៕



No comments:

Post a Comment