Thursday, January 25, 2018









ប្រជាពលរដ្ឋមានទឹកចិត្ត សប្បុរស ជួយឧបត្ថម្ភ ដល់ជនក្រីក្រ ហើយមានជម្ងឺជាប់ខ្លួន !!!!!

អង្គភាព
Bt-news ចេញផ្សាយថ្ងៃ ព្រហស្សត៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី ២៥ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ លោក សាត ពៅ សមាជិកក្រុមការងារទីចាត់ការគ្រប់គ្រងធនធាន សាលា ខេត្តសៀមរាប មានទឹកចិត្តសប្បុរសនាំការឧបត្ថម្ភ និងបាននាំយកអំណោយ ដែលជា សណ្តានចិត្ត សប្បុរស ចែករំលែកជួយជនក្រីក្រ របស់ប្រជាពលរដ្ឋ ចំនួន ៧ នាក់ ជាកញ្ចប់ មានដូចជា៖ មី ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ត្រីខ ទឹកដោះគោ ឆៅ និងទឹកផ្លែ ឈើ ជាដើម ទៅប្រគល់ជួន ប្រជាពលរដ្ឋ ក្រីក្រ ហើយមានជម្ងឺប្រចាំកាយ ចំនួន៤ នាក់ មានឈ្មោះ ! ១.អ៊ុំ ស្រី អៃ ២.អ៊ុំ ស្រី រឹត ៣.អ៊ុំស្រី ឌុច តឿន និងបង ប្រុសមានជម្ងឺទឹកនោមផ្អែម ឈ្មោះ ម៉េត ម៉ៃ អ្នកទាំងអស់រស់នៅ ក្នុង ភូមិគោកបេង សង្កាត់ គោកចក ក្រុង
-ខេត្តសៀមរាប 
ប្រជាពលរដ្ឋមានចិត្តសប្បុរសទាំងនោះមានឈ្មោះ ទី១ ! វឿន វីត ! ទី២ ! លោក ផឹង សារី ! ទី៣ ! លោក ស្រី សុផល ទី៤ ! លោក លី សារុំ ! ទី៥ ! លោក ភារម្យ ! ទី៦ ! លោក ប្រុស ឆាយ និងទី៧ សុំមិនបញ្ចេញឈ្មោះ ។
ពួកគាត់ទាំងអស់គ្នាខាងលើ តែងតែមកមក ពិសា កាហ្វេ នៅភោជនីយ៍ដ្ឋាន ហៃ វិន អង្គរ រៀងរាល់ព្រឹក ក៍បានលេចលឺតៗគ្នា ពីជីវភាពក្រីក្រលំបាក ហើយមានជម្ងឺជាទម្ងន់ របស់ ប្រជាពលរដ្ឋ កំពុងមានស្ថានភាពលំបាក ជាខ្លាំង នឹងមានជម្ងឺជាទម្ងន់ ទៀតផង ជាពិសេស លោក ម្នាក់ មានជម្ងឺទឹកនោមផ្អែម ស្ថានភាពធ្ងន់ធ្ងរ កំពុងតែស្រែកទ្រហោ រកអាហារ ឆ្ងាញ់ មួយពេល ដើម្បីចំអែត នៃជីវិតចុងក្រោយរបស់គាត់ ។
ពួកគាត់បានប្រាប់
BT-News ថា៖ ការឧបត្ថម្ភទាំងនេះ មិនមានច្រើនក៍ពិតមែនប៉ុន្តែ វាអាច​ជួយប្រជាពលរដ្ឋមានការលំបាកទាំងបួន ០៤ នាក់បានរយៈពេលដែរ ។

ជាចុងក្រោយ អង្គភាព
BT-News សូមអំពាវនាវ  ដល់សប្បុរសជន ដែលមានទឹកចិត្ត សប្បុរស មេត្តាជួយ ដល់រូបគាត់ ឫពួកក៍ពួកគាត់ផង ព្រោះ គាត់ចង់បាន ហូបរបស់អ្វីៗ ដែលឆ្ងាញ់ៗ សំរាប់ ជីវិត ចុងក្រោយរបស់គាត់ ។ (ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៨៨ ៥៦៧២ ២២៧ ) ៕

No comments:

Post a Comment