Wednesday, January 17, 2018




















ប្រតិភូសាស្ត្រាចារ្យ និងសិស្ស នៃវិទ្យាល័យ អ៊ុយ រ៉ាវ៉ា ខេត្តសៃតាម៉ា ប្រទេសជប៉ុន ចំនួន១៣នាក់ មកទស្សនៈកិច្ច នៅខេត្តសៀមរាប ដើម្បីស្វែងយល់ពី វប្បធម៌ ប្រពៃណី ផ្នែក វិស័យអប់រំ នៅកម្ពុជា ។

អង្គភាព Bt-news ចេញផ្សាយថ្ងៃ ព្រហស្សត៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី១៨ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ នៅព្រឹក
ថ្ងៃ ព្រហស្សត៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី១៨ ខែមករា គ.ស ២០១៨ នេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្ត ខេត្តសៀមរាប បានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយ ប្រតិភូសាស្ត្រាចារ្យ និងសិស្ស នៃវិទ្យាល័យ អ៊ុយ រ៉ាវ៉ា ខេត្តសៃតាម៉ា ប្រទេសជប៉ុនចំនួន១៣នាក់ ដែលមក ទស្សនកិច្ចស្វែងយល់ពីស្ថានភាពផ្នែក វិស័យអប់រំ នៅព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានថ្លែងលើកឡើងថា៖ នេះគឺជាដំណើរទស្សនកិច្ចលើកទី៤ ដោយគិតចាប់ពីឆ្នាំ ២០១៤ មក របស់ប្រតិភូ សាស្ត្រាចារ្យ និងសិស្ស នៃវិទ្យាល័យ អ៊ុយ រ៉ាវ៉ា ដែលឯកឧត្តម ជាអ្នកផ្តួចផ្តើមគំនិត អោយ មានការ មកធ្វើទស្សនកិច្ចសិក្សានេះ ដើម្បី អោយ សាស្ត្រាចារ្យ និងសិស្ស នៃប្រទេសជប៉ុន សិក្សាស្វែងយល់ពីវប្បធម៌ ប្រពៃណី ជាពិសេស បានឃើញជាក់ស្តែង ផ្នែកវិស័យអប់រំ នៅកម្ពុជា រយៈពេល៥ ថ្ងៃ ដំណើរទស្សនៈកិច្ច សិក្សានេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ជាអ្នកឧបត្ថម្ភ លើការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុក ដោយ ក្នុង១លើកៗចំណាយអស់ថវិកា ប្រមាណជា  ១៥០០០ដុល្លារ ( មួយម៉ឺនប្រាំពាន់ដុល្លារ) ក្នុងថ្ងៃនេះដែរក៏មានសាស្រ្តាចារ្យ និងសិស្ស នៃវិទ្យាល័យសម្តេចឪ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមចំនួន ១៩នាក់ ដើម្បីបង្កើតទំនាក់ ទំនងសាមគ្គីភាព រវាងសាលារៀន សាស្រ្តាចា្យ និងសិស្ស នៃប្រទេសទាំងពីរកម្ពុជា ជប៉ុនផងដែរ ៕



No comments:

Post a Comment