Monday, January 15, 2018








លោក ហាក់ សារិន ប្រធានកាំកុងត្រូលខេត្តបាត់ដំបង និងលោក អ៊ុយ វិត មេគយប្រចាំច្រកភ្នំដីហៅគីឡូ១៣ រងការរិះគន់ថា ! មិនចេញវិក័យប័ត្រ យកលុយដាក់ហោប៉ៅ រៀងៗខ្លួន  !!!!!

ដោយ សាវ៉ាត លៀម
អង្គភាព Bt-news ចេញផ្សាយថ្ងៃ ច័ន្ទ ១៤ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី១៥ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តបាត់ដំបង៖ លោក ហាក់ សារិន ប្រធានកាំកុងត្រូលខេត្តបាត់ដំបង និងលោក អ៊ុយ វិត មេគយប្រចាំច្រកភ្នំដីហៅគីឡូ១៣ កំពុងតែរងនូវការរិះគន់ពីមហាជនថា ! ពួកគេ
ធ្វើការឃុបឃិតគ្នា បើកភ្លើងខៀវអោយ ក្រុម ឈ្មួញនាំទំនិញគេចពន្ឋ
ពីប្រទេសថៃ ចូលទឹកដីកម្ពុជា មិនចេញវិក័យប័ត្រ យកលុយដាក់ហោប៉ៅ​ រៀងៗខ្លួន តាមរបៀបពុករលួយ ។  
មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា ! ទំនិញគេចពន្ធ ជាច្រើន ដែលសម្រុក នាំចូលតាមច្រកភ្នំដីហៅគីឡូ១៣ រួមមាន៖ គ្រឿងសំណង់ សំពត់ភ្លៀង និងពីដុងជរ័ និង សណ្ដែក ខៀវជាច្រើនតោន  ។ មេឈ្មួញសណ្ដែកខៀវរូបនោះមានឈ្មោះ រិម រស់នៅ ភូមិអូរចំណិប ឃុំតាស្ដា ស្រុក សំពៅលូន ខេត្តបាត់ដំបង បានកាង យកទៅ ស្តុក នៅ ស្តង់សៃឡូ ដំឡូង ឈ្មោះ រិម ដែលជាម្ចាស់សៃឡូត៍ផ្ទាល់ ! ហើយ បន្តនាំចេញ ទៅលក់ ប្រទេស វៀតណាម ។ សកម្មភាពខាងលើនេះ ត្រូវបានមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់ ភ្នាក់ងារយកព័ត៌មានអង្គភាព
BT-News ថា ! ម្ចាស់ទំនិញ ទាំងនោះបានទាក់ទង ការងាររកស៊ីរបស់ពួកគេ ជាមួយ លោក ហាក់ រិន និង លោក អ៊ុយ វិត  អស់ហើយ ទើបមិនមានអ្នកបង្រ្កាបបែបនេះ ។
ជុំវិញការរិះគន់ខាងលើអង្គភាព BT-News
មិនអាចសុំការបំភ្លឺពី លោក អុយ វិត និង លោក ហាក់ សារិន បានទេ នៅថ្ងៃទី១៥ ខែមករា នេះ ! បើមាន បញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕

No comments:

Post a Comment