បូកសរុបលទ្ធិផលការយោធាឆ្នាំ២០១៧លើកទិសដៅការងារឆ្នាំ២០១៨និងប្រគល់ប័ណ្ណសរសើរនិងបំពាក់ឋានន្តរស័ក្កិដល់អង្គភាពកងពលតូចថ្មើរជើងលេខ៤១
អង្គភាព Bt-news ចេញផ្សាយថ្ងៃ សៅរ៍ ០៣រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ គស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញ ជាអធិបតី ក្នុងពិធីបូកសរុបលទ្ធផល ការងារ យោធាឆ្នាំ២០១៧ និងលើកទិសដៅការងារយោធា ឆ្នាំ២០១៨ នៅ កងពលតូចថ្មើរជើងលេខ៤១ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ! ហើយក្នុងឱកាស នោះ ក៏មានការប្រគល់ប័ណ្ណសរសើរ និងបំពាក់ឋានន្តរស័ក្កិដល់នាយទាហាន នាយទាហានរង ដែលមានស្នាដៃល្អ ក្នុងការបម្រើជូនជាតិមាតុភូមិ ។
ឯកឧត្តមឧត្តមសេនីយ៍ទោ
នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានថ្លែង អំណរគុណ ដល់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណា ចក្រកម្ពុជា និងសម្តេចសេនាពិជ័យ ទៀ បាញ់
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ការពាជាតិ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើវិស័យយោធាជាពិសេស
កងទ័ព ដែលឈរជើងការងារទឹកដីនីទិសសមរភូមិមុខ ! ហើយក្នុងនោះ សម្តេចបានខិតខំ ពង្រឹង កងទ័ពឱ្យមានសមត្ថភាព
ក្នុងការអនុវត្តន៍តួនាទី និងភារកិច្ច ក្នុងបេសសកម្មការពារជាតិ
ជាពិសេសបានជម្រុញដល់ការហ្វឹកហ្វឺន គ្រប់ជំនាញ របស់កងយោធពលខេមរភូមិន្ទ
ហើយជាស្តែង សម្តេចបានឧបត្ថម្ភ ប្រាក់ហូប បន្ថែមជាប្រចាំថ្ងៃដល់កងកម្លាំង ប្រដាប់
អាវុធជួរមុខ ដែលជាហេតុធ្វើឱ្យ មានការរីកចំរើនគ្រប់កន្លែងពីមួយថ្ងៃ ទៅមួយថ្ងៃ ។
ឯកឧត្តមបន្តថា
! សកម្មភាពការងារឆ្នាំ២០១៧កន្លងមកនេះ អង្គភាពបានត្រៀមសំភារៈ បរិក្ខាសឹក និងស្បៀង
ដើម្បីជួយអន្តរាគមន៍ ទៅព្រំដែន កម្ពុជា-ឡាវ ទិសយោធភូមិភាគទី០១ ខេត្តស្ទឹងត្រែង ជាការឆ្លើយតបតាមសភាពការណ៍កើតឡើង
ជាយក្សថាហេតុ ។
ក្រោយពីមេបញ្ជាការតាមបណ្តាល
កងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ៤១ បានឡើងធ្វើបទបង្ហាញ អំពីបទពិសោធន៍ការងារ
លើការគ្រប់គ្រងកម្លាំង គ្រឿងបំពាក់ អបរំនយោបាយចិត្តសាស្រ្ត ការកសាងអង្គភាព
និងការធានាផ្គត់ផ្គង់ចិញ្ចឹមកងទ័ព ។ នាឱកាសនោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន
បានប្រគល់ប័ណ្ណសសើរ និងបំពាក់ ឋានន្តរស័ក្តដល់នាយទាហាន និងនាយទាហានរង
ដែលមានស្នាដៃល្អ ក្នុងការ បំពេញ ភារៈកិច្ច ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ម៉ន បានមានប្រសាសន៍កោតសសើរ ដល់កងពលតូចថ្មើរ ជើងលេខ៤១ ដែលបានបំពេញភារកិច្ចបានល្អប្រសើរ ទាំងការងារកសាងអង្គភាព ទាំង ការងារចិញ្ចឹមទ័ព និងគ្រូសារកងទ័ព ដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋា ភិបាល និងក្រសួងការពារជាតិ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ម៉ន បានមានប្រសាសន៍កោតសសើរ ដល់កងពលតូចថ្មើរ ជើងលេខ៤១ ដែលបានបំពេញភារកិច្ចបានល្អប្រសើរ ទាំងការងារកសាងអង្គភាព ទាំង ការងារចិញ្ចឹមទ័ព និងគ្រូសារកងទ័ព ដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋា ភិបាល និងក្រសួងការពារជាតិ ។
ហើយក្នុងនោះ
ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើរថា គ្រប់បណ្តាលអង្គភាពត្រូវយកចិត្ត ទុកដាក់ ឱ្យខ្ពស់
រាល់សំភារសឹក ស្បៀង និងនៅបរិវេណជុំវិញទីតាំងឃ្លាំង បន្ទាយកងទ័ព ត្រូវបោស សំអាតសំរាម
ស្មៅ ឬព្រៃ ការពារភ្លើងឆេះព្រៃ ។ ជាងនេះនេះទៅទៀតកងពល បន្ត ការហ្វឹកហ្វឺនបំប៉នគ្រប់ជំនាញបន្ថែមទៀត
ធ្វើការអប់រំចិត្តសាស្រ្ត អំពីគោល នយោបាយ និងអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ផែនការក្រសួងការពារជាតិ
ឱ្យយល់ពីភារកិច្ចការពារព្រះមហាក្ស ការពាររាជរដ្ឋាភិបាល និងការពារប្រជាជន ។
ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា
! ត្រូវខិតខំបន្តជម្រុញគោលជំហ ក្នុងភារកិច្ចក្នុងការកសាងធនធានមនុស្ស លើពលទាហានថ្មី
និងហ្វឹកហ្វឺនបំប៉ន ដើម្បីជាទំពាំងស្នងឫស្សី ដឹកនាំបន្ត នៅតាមបណ្តាលអង្គភាព ៕
No comments:
Post a Comment