គប់គ្រាប់បែកច្នៃចូលផ្ទះលក់អីវ៉ាន់ចាបហួយតែសំណាងល្អរងរបួសស្រាល
អង្គភាព BT-News ចេញផ្សាយថ្ងៃសុក្រ ៩ កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖
ផ្ទះលក់អីវ៉ាន់ចាបហួយមួយកន្លែង ត្រូវជនសង្ស័យ មិនស្គាល់ អត្តសញ្ញាណគប់គ្រាប់បែកចូលក្នុងផ្ទះ
តែសំណាងល្អម្ចាស់ផ្ទះគ្រាន់ តែរង របួស ស្រាលប៉ុណ្ណោះហេតុនេះ កើតឡើងនៅវេលាម៉ោង៩ យប់
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមណ្ឌលសុខភាពទំនប់ដាច់ភូមិទួលពង្ររ
ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ។
ម្ចាស់ផ្ទះលក់អីវ៉ាន់ចាបហួយមានឈ្មោះ ឌី ភិច
ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរ អាជីវករលក់ដូរ និងប្រពន្ធឈ្មោះ ជួប ឈុន អាយុ
៤៥ឆ្នាំមុខរបរអាជីវករ បានរងរបួសស្រាល ។
តាមការសន្និដ្ឌានដំបូងរបស់សមត្ថកិច្ចជំនាញស្រុកត្រពាំងប្រាសាទ
បានអោយ ដឹងថា៖ គ្រាប់បែកដែលជនសង្ស័យគប់ចូលក្នុងផ្ទះជនរងគ្រោះ គឺជាប្រភេទច្នៃ ដាក់ ក្នុងកំប៉ុង
ហើយមិនមែនជាប្រភេទគ្រាប់បែកដៃទេ ដោយឡែកជនសង្ស័យ សមត្ថកិច្ចយើងកំពុងស្រាវជ្រាវកំណត់មុខសញ្ញា
ចាប់ខ្លួនយកមក ផ្តន្ទាទោសទៅតាមច្បាប់ ៕
No comments:
Post a Comment