Sunday, February 18, 2018



ឱកាស​បុណ្យចូល​ឆ្នំា​ចិន​ឆ្នំា២០១៨ រយៈពេល៤ថ្ងៃ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ជា​ច្រើន​បាន​​សម្រុក​មកលេង​ខេត្ត​សៀមរាប​  !!!!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃអាទិត្យ ៤ កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ភ្ញៀវទេសចរជាតិ​ និង​អន្តរ​ជាតិ​ជា​ពិសេស​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខែ្មរ​ដែល​ជា​ប់​ខ្សែស្រឡាយ​ចិន​ជាច្រើន​​បាន​មក​កំសាន្តនៅ​តាម​រមណីដ្ឋាន​ធម្មជាតិ​ និង​ប្រាសាទ​បុរាណ​នានានៅ​ក្នុង​ខេត្ត​សៀមរាប​ នៅ​ក្នុង​ឱកាស​បុណ្យចូល​ឆ្នំា​ប្រពៃណី​ចិន ​ឆ្នាំ២០១៨ រយៈពេល៤ថ្ងៃ ​នេះ  តាមរបាយការ​ណ៍​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្ត​សៀមរាប​បាន​បង្ហាញ​ថា៖ នៅ​ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃ​ណី​ចិនឆ្នាំ២០១៨ នេះ មាន​ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ បានមកទស្សនាខេត្តសៀមរាប ​ចំនួន៩០៨២៦នាក់មានការកើនឡើង១៣
,៩៣  បើធៀបទៅនឹង​កាល​ពី​ឆ្នំា២០១៧ កន្លងមក ក្នុងនោះភ្ញៀវទេសចរ បរទេស មានចំនួន ៣៤០២៦នាក់ កើនឡើង១០,៧៥% ដោយឡែកភ្ញៀវទេសចរជាតិ មានចំនួន ៥៦៨០០នាក់ មានការកើនឡើង១៥,៩២% ផងដែរ ។




​ទោះបី ​បុណ្យ​ចូល​ឆ្នំាប្រពៃណី​ចិន​ មិន​មែនជា​ពិធី​បុណ្យជាតិ​របស់​ខ្មែរ​ក៍​ពិតមែន​ ប៉ុន្តែពិធីបុណ្យនេះ​បាន ត្រូវបានប្រជាពលរដ្ឋស្ទើគ្រប់រូប ​ប្រារព្វ​ធ្វើ​ ឡើង ហើយបុណ្យ ចូលឆ្នាំចិននេះ ​ចំថ្ងៃ ​សៅរ៍ អា​ទិត្យ ដែល​ជា​ថ្ងៃសម្រាក​ធ្វើ​ការ​ងារ​របស់​ មន្រ្តី​រាជការ ក៍ដូចជាកម្មកររោងចក្រទៀតផង​ ដូច្នេះ​ហើយ​បាន​ជា​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខែ្មរ​ដែល​ជា​ប់​ខ្សែស្រឡាយ​ចិន​ជាច្រើនបានដើរទៅ​កំសាន្តនៅតាម​រមណីដ្ឋាននានាច្រើន ដែលជាតំបន់ទេសចរ ដ៍សំបូរបែប ដូចជា អង្គរវត្ត បារាយណ៍ ទំនប់៧៨ ជាដើម ។ល​ ៕

No comments:

Post a Comment