Wednesday, February 7, 2018



ថវិកាសមាគមន៍ មិត្តនគរបាលជាតិ កម្ពុជាត្រូវបានប្រគល់ជូនក្រុមគ្រួសារសពមន្រ្តីនគរបាល

អង្គភាព
BT-News ចេញផ្សាយថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០




សៀមរាប៖ នៅថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័កពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ លោកឧត្តមសេនីយត្រី តូច សាកល ស្នងការរងនគរបាលខេត្ត ទទួលផែន គ្រប់គ្រង់ធនធានមនុស្ស អមដំណើរដោយ នាយ ! នាយរងការិយាល័យបុគ្គលិកអធិការអធិការរង នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំង មន្រ្តីនគរបាលជាច្រើនរូបទៀត តំណាងអោយលោក ឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការ មូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា បាននាំយកថវិកាសមាគមន៍មិត្តនគរបាលជាតិ កម្ពុជា ទៅប្រគល់ជូនដល់គ្រួសារសព ដែលមានទុក្ខយ៉ាងក្រៀមក្រំដោយលោកវរៈសេនីយ៍ត្រី ឈួយ ឈឿន ឋានៈអធិការរង នៃអធិកាដ្ឋាននគរបាលស្រុកសូទ្រនិគមន៍ ដែលបានទទួលមរណៈភាព កាល ពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោះ ថ្នាក់ចរាចរណ៍ ក្នុងពេលចុះបំពេញភារកិច្ច ឆែកអាវុធជាតិផ្ទុះ ដើម្បីរក្សា សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងជន្មាយុ៥៣ឆ្នាំ សពបានតំកល់ធ្វើបុណ្យទៅតាមប្រពៃណី នៅគេហដ្ឋាននៃសពស្ថិត ក្នុងភូមិ ដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគមន៍ ។

ថវិកា ដែលបានប្រគល់ជូនគ្រួសារសព រួមមានថវិការសមាគមន៍មិត្តនគរបាលជាតិកម្ពុជា ចំនួន៦ លានរៀល និងថិវកា កងកម្លាំងនគរបាលអធិការដ្ឋានស្រុកសូទ្រនិគមន៍ និងក្រុមការងារ ខេត្ត ចំនួន២លាន៥៥ ម៉ឺនរៀល សរុប៨លាន៥៥ ម៉ឺនរៀល ។

លោកកឧត្តមសេនីយ៍ត្រី តូច សាកល មានប្រសាសន៍ជំនួសមុខអោយលោក ឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តថា ! កងកម្លាំងនគរបាលទាំងអស់សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ នេះ និងសោកស្តាយអាឡោះអាល័យជាទីបំផុត យើងខ្ញុំទាំងអស់គ្នា ចងចាំមិនភ្លេច នៅវីរៈភាព និង ស្នាដៃរបស់ លោកកន្លងមកក្នុងការបំពេញភារកិច្ច ជូនជាតិមាតុភូមិ យើងខ្ញុំជា នគរបាល ទាំង អស់ គ្នាសូមបួងសួងសូមអោវិញ្ញាណខ័ន្ត សពបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ ៕


No comments:

Post a Comment