Thursday, February 15, 2018







កងទ័ពទិសមុខ កំពុងសម្រុក កសាងអង្គភាព ! បង្កបង្កើនផល និង ចិញ្ចឹមសត្វ !!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃពុធ ០២ រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖  កាលពីថ្ងៃពុធ ០១រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ គ.ស ២០១៨ ម្សិលមិញ !  ឯកឧត្តម
ឧត្តមសេនីយ៍ ទោ នាង ឃីម មេបញ្ជាការកងពល តូចថ្មើរជើងលេខ៤១ បានចុះសំណេះសំណាល សួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងជម្រុញគ្រប់បណ្តា វរៈសេនាតូច ចំណុះ ពីការកសាងអង្គភាព ! បង្កបង្កើនផល និង ចិញ្ចឹមសត្វ ដើម្បី បំពេញ បន្ថែម អោយកាន់ តែ សំបូរហូរហៀលើ​គោលរបប ហូបចុករបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។

ក្រៅពីផ្សព្វផ្សាយអនុវត្ត ផែនការបន្ត សម្រាប់ ទិសដៅ ត្រីមាសទី១ ឆ្នាំ២០១៨ ! ឯកឧត្តម មេបញ្ជាការកងពល បានជម្រុញអោយ កងទ័ព មានការទំនាក់ទំនង សហ ការណ៍ល្អ ជាមួយ ប្រជាពលរដ្ឋ អោយបានល្អ ផងដែរ ! មិនតែប៉ុណ្ណោះ
អង្គភាព មួយនេះ  ឆ្លៀតពេលវេលា ជួយសម្រាល នូវកិច្ចការមួយចំនួន ដែលជាទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលរស់នៅ ជិតចំណុច ឈជើងទៀតផង




No comments:

Post a Comment