Wednesday, February 21, 2018



នាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិចុះផ្សព្វផ្សាយអប់រំ ពីបញ្ហាគ្រឿងញៀន ដល់កង​ទ័ព កងពលតូចថ្មើរជើងលេខ៤១

អង្គភាព
BT-News ចេញផ្សាយថ្ងៃពុធ ៧ កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ិន ថារ័ត្ន នាយករងនាយកដ្ឋាន​អធិការ​កិច្ចក្រសួង​ការ​ពារជាតិ បានមានប្រសាសន៍ថា៖ គ្រឿងញៀនបានចោទជាបញ្ហា​ចម្បង​នៅទូរទាំងពិភព​លោក ហើយមិនថា ប្រទេសយើងប៉ុណ្ណោះទេ ដូច្នេះហើយប្រមុខ​រាជ រដ្ឋា ភិបាល​សម្តេច​តេជោ ហ៊ុន​សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏កំពុងតែ យក ចិត្ត​ ទុកដាក់​យ៉ាងខ្លាំង និងបានជម្រុញដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ គ្រប់ ស្ថានប័នពាក់ព័ន្ធ ដាក់វិធានការ​ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពចរាចរ ។
ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងឱកាស​បានចុះផ្សព្វផ្សាយ និងអប់រំ ស្តីពីការ​ទប់​ស្កាត់ ការប្រើប្រាស់ ការជួញដូរ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដល់​កង​ទ័ព នៅអង្គភាពកងពលតូចថ្មើរជើងលេខ៤១ នាព្រឹកថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ ដែល​មាន​ការចូលរួមមន្រ្តីយោធាមកពីការិយាល័យ ជើងគោក
និងយោធភូមិទី៤ ជាច្រើន​រូប​ទៀត ។

ឯកឧត្តម មានប្រសាសន៍ថា៖ គ្រឿងញៀនបានរារាំងដល់ការអភិវឌ្ឍន៍ និងភាពរីក​ចំរើន បើសិនជានៅ តំបន់នោះ ឬ​ប្រទេសនោះ ​មានសកម្មភាពច​រាចរ និងចែក​ចាយ​ថ្នាំញៀន ! ​ ហើយជាពិសេស វាបានរារាំងដល់​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស ដែលគ្រឿងញៀន​រីករាលដាល​ក្នុងសង្គមនោះ វាបានទាក់ទាញយុវវ័យ អោយចូលខ្លួនទៅប្រើ​ប្រាស់ រហូតដល់បង្កើតជាបក្សពួក បងធំបងតូចទៀតផង ។









ឯកឧត្តមបន្តថា៖ បច្ចុប្បន្នសកម្មភាពចរាចរគ្រឿងញៀនមានពីរប្រភេទ ប្រភេទទី១​ប្រភេទ ស្របច្បាប់មានដូចជា ថ្នាំពេទ្យ ដែលគេប្រើប្រាស់សំរាប់បំបាត់ការឈឺចុកចាប់​ដល់អ្នក ជំងឺ ប៉ុណ្ណោះ ។ ហើយប្រភេទខុសច្បាប់មាន​ដូចជា អាភៀន កាកូអ៊ីន ហេរ៉ូអ៊ីន យ៉ាម៉ា យ៉ាបា អំហ្វេតាមីន និងកៅហិត ដែលប្រភេទគ្រឿងញៀនទាំងនេះ បានធ្វើអោយ
ខូចសុខ​ភាពដល់អ្នកប្រើប្រាស់យ៉ាងខ្លាំង ៕

No comments:

Post a Comment