Friday, February 9, 2018




អគ្គីភ័យឆាបឆេះផ្ទះជួល ទៀតហើយក្នុងផ្សារស្រុកត្រពាំងប្រាសាទ !!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖  ផ្ទះចំនួន ៣ខ្នងដែលធ្វើអំពីឈើប្រក់ស័ង្ហសី និងចាក់សាបក្រោម ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ និង២៤នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវចូលផ្សារទីរួមស្រុកត្រពាំងប្រាសាទ ក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ដដែល ។
ឧបទ្ទវហេតុអគ្គីភ័យនេះ សមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានបានទេ នៃមូលហេតុ បណ្តាលអោយមានភ្លើងឆាប់ឆេះនេះ ! តែតាមការអះអាងពីសាក្សីបាននិយាយថា ដំបូងឡើយគេឃើញផ្សែងភ្លើង និងអណ្តាតភ្លើងឆេះចេញពីក្នុងបន្ទប់ផ្ទះលក់មាស ក៏នាំគ្នារត់ទៅជួយពន្លត់ភ្លើង តែមិនអាចពន្លត់បាននោះទេ ហើយភ្លាមៗនោះភ្លើង បានបន្តឆាប់ឆេះយ៉ាងខ្លាំងទៅផ្ទះមួយខ្នងទៀតដែលម្ចាស់បានបិទទ្វារទុកចោល និងបន្តឆេះដល់ផ្ទះជួលមួយខ្នងទៀត ដែលមាន ៦បន្ទប់ ទើបរថយន្តពន្លត់អគ្គីភ័យ របស់អធិការនគរបាលស្រុកត្រពាំងប្រាសាទ ជួយអន្តរាគមន៍ ក៏ប៉ុន្តែនៅមិនអាច ទប់ ស្កាត់បាន រហូតដល់មានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យ របស់អធិការ នគរបាលស្រុកអន្លង់វែង លុះដល់វេលាម៉ោង ៧ និង៤០នាទី ទើបស្ថានភាពភ្លើង រលត់ មិនបន្តរីករាលដាលដល់ផ្ទះនៅក្បែរនោះ ។

លោកអនុសេនីយ៍ឯក គង់ សម្បតិ្ត មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកត្រពាំង ប្រាសាទ បានអោយដឹងថា កម្លាំងអាវុធហត្ថស្រុក បានសហការជាមួយ កម្លាំង អធិការស្រុក កម្លាំងអាជ្ញាធរ និងកម្លាំងប្រជាពលរដ្ឋ ចុះជួយពន្លត់ភ្លើង និងធ្វើ ចរាចរណ៍ ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារជួយអន្តរាគមន៍ មិនអោយភ្លើងឆាបឆេះបន្តទៀត ។ លោកបានបន្ថែមថា ដោយសារតែស្ថាន ភាព យប់ សមត្ថកិច្ចនៅទាន់បញ្ជាក់បានទេ អំពីផលប៉ះពាល់ នៃគ្រោះអគ្គីភ័យនេះទេ ៕



No comments:

Post a Comment