Monday, February 26, 2018



ឧកញ៉ា លឹម ហេង ដឹកជញ្ជួនឈើ ជ្រកក្រោម អភិវឌ្ឍន៍ តំបន់ព្រំដែន !!!!!

អង្គភាព BT-News ចេញផ្សាយថ្ងៃអង្គារ៍ ១៣ កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ មានសេចក្តីរាយការណ៍មកថា៖  ឧកញ៉ា លឹម ហេង ដែលជា អ្នករកស៊ីជំនួញម្នាក់ ដ៍ល្បីល្បាញ បើកកាស៊ីណូ នៅច្រកអន្តរៈជាតិជាំសាង៉ាំ ! ច្រក អន្តរៈជាតិអូរស្មាច់ និងច្រកជប់គគី នៅខេត្តឧត្តរមានជ័យ ត្រូវបានគេសង្ស័យថា ជាអ្នកនៅពីក្រោយខ្នង ក្នុងសកម្មភាព ដឹកជញ្ជូនឈើ នៅខេត្តឧត្តរមានជ័យ ។
ប្រភពព័ត៌មានបានអោយដឹងថា៖  លោកឧកញ៉ា លឹម ហេង ថាបានធ្វើជំនួញឈើ យូរឆ្នាំមកហើយ ដោយឈើទាំងនោះ យកទៅកែឆ្នៃសម្រាប់ លម្អរសណ្ឋាគារ និង កាស៊ីណូ ជាដើម ប៉ុន្តែការកែលម្អរនេះច្រើនសន្ធឹកសន្ធាប់ពេកហើយ តាំងពីព្រៃ ស្អាកមានព្រៃជុំជិត រហូតដល់ឥឡូវនេះព្រៃស្អាកគ្មានសល់ព្រៃសូម្បីតែមួយដើម ។
ប្រភពព័ត៌មានបានបញ្ជាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ នេះថា មាន រថយន្ដ របស់លោកឧកញ៉ា លឹម ហេង បានធ្វើសកម្មភាព ដឹកជញ្ជូនឈើ យ៉ាង សកម្ម ស្ទើ រាល់ថ្ងៃ ដោយមេការម្នាក់ ឈ្មោះរហស័នាម P២ ជាអ្នកដើរបំផុស ប្រជាពលរដ្ឋ រស់នៅតាមបន្ទាត់ព្រំដែន នៅក្នុងខេត្តឧត្តរមានជ័យ អោអារឈើ លក់អោយខ្លួន និងដឹកបន្ដយកទៅ ស្តុកទុកនៅក្នុងឃ្លាំង មួយកន្លែង ទល់មុខ កាស៊ីណូ នៅជាប់ច្រកទ្វាអន្តរជាតិជាំសាង៉ាំ ភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ភាគច្រើនប្រភេទឈើ ធ្នង់ សុក្រំ និង ផ្ចឹក ។
ប្រជាពលរដ្ឋ បានបង្ហើបថា សកម្មភាព ដឹកជញ្ជូនឈើនោះ មិនមានអាជ្ញាធរ សមត្ថកិច្ចណា ហ៊ានធ្វើការបង្ក្រាបឡើយ ដោយសកម្មភាពទាំងនោះ ទំនងជារបស់ លោកឧកញ៉ា លឹម ហេង ។ ប្រភពបានបញ្ជាក់ទៀតថា កន្លងមកមេការ លោក ឧកញ៉ា លឹម ហេង  រហស័នាម  P២ បានអះ អាងថា រូបលោកទើបតែ ឡើង តំណែង បន្តពីមេការដុះ ស្លែរម្នាក់ឈ្មោះ ហាន ទេ ប៉ុន្តែតាំងពីមុនរហូតដល់ឥឡូវ នេះ ពួកគាត់បានរត់ផ្លូវគ្រប់ស្ថាប័ន​អស់ហើយ ។
                       ( រូបភាព ចាស់ សកម្មភាពថ្មីៗ ស្ទើរាល់ថ្ងៃ )
ជុំវិញការររះគន់ខាងលើ អង្គភាព
BT-News នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺ ពីលោកឧកញ៉ លឹម ហេង បាននៅឡើយទេ នៅថ្ងៃទី ២៧ ខែកុម្ភៈនេះ ! បើមានបញ្ហាសូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕

No comments:

Post a Comment