Saturday, February 24, 2018



មេឈ្មូញឈើធំជាងគេ ងារជាឧកញ៉ាឈ្មោះ  ស៊ឹង សំអុល បង្កើនសកម្មភាព ដឹក ជញ្ជូន ឈើ ចេញទៅវៀតណាម យ៉ាងពេញបន្ទុក មន្រ្តីជាន់ខ្ពស់មិនហានក្អក !!!!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃអាទិត្យ ១១ កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បានអោដឹងថា៖ ឧកញ៉ា សឹង សំអុល មេឈ្មួញឈើជើងខ្លាំង នៅតែបន្តកាប់ឈើនៅក្នុងតំបន់ ដែនជម្រកសត្វព្រៃ ភ្នំព្រេច តំបន់អភិរក្សជីវៈចម្រុះ កែវសីមា និងតំបន់ដែនជម្រកសត្វព្រៃស្រែពក ហើយប្រើប្រាស់រថយន្តយីឌុបធំៗ ដឹកជញ្ជូនឈើចេញ ទៅវៀតណាម ដោយគ្មានញញើត អ្វីទាំងអស់ ។ មេឈ្មួញ សឹង សំអុល រូបនេះ អាចធ្វើអ្វីៗ តាមអំពើចិត្តគឺអាចមានការឃុបឃិត បើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាល ព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនស្ថាប័នទៀត។ ដូច្នេះហើយទើប មេឈ្មួញ សឹង សំអុល អាចបន្តសកម្មភាព បំផ្លាញព្រៃឈើ ក្នុងស្រុកកោះញែក និងស្រុកកែវសីមា យ៉ាងមហន្តរាយ ដោយជ្រកក្រោមយីហោ ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ បើទោះបីក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មក៏ដោយ ។

រថយន្តយីឌុបធំៗ ជាច្រើនគ្រឿង របស់មេឈ្មួញ សឹង សំអុល ដែលជាមន្ត្រី យោធា ផងនោះ សម្រុកដឹកជញ្ជូនឈើ ចេញពីច្រកសំពោច ទៅវៀតណាម គ្មានមន្ត្រី ជំនាញឬ មន្ត្រីពាក់ព័ន្ធណាចាត់វិធានការ ទប់ស្កាត់ឡើយ ។
ប្រភពខ្លះបានអោយដឹងថា ! មេឈ្មួញឈើមានងារជាឧកញ៉ាឈ្មោះ សឹង សំអុល មានខ្នងបង្អែក ជាមន្ត្រីជាន់ខ្ពស់ស្និទ្ធ មេដឹកនាំកំពូលទើបហ៊ាន បន្តសកម្មភាព បំផ្លាញ ព្រៃឈើនិងដឹកជញ្ជូនឈើ ចេញទៅវៀតណាម យ៉ាងគគ្រឹកគគ្រេង ។
ប្រភពបានអោយដឹងថា ! ច្រកព្រំដែនក្នុង ស្រុកស្នួល ខេត្តក្រចេះ និងច្រកព្រំដែន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាផ្លូវដែលមេឈ្មួញ សឹង សំអុល ដឹកជញ្ជូនឈើ ចេញទៅវៀតណាម យ៉ាងពេញបន្ទុក គ្មានសមត្ថកិច្ច ណាហ៊ានប៉ះពាល់ នោះទេ ។
សេចក្ដីរាយការណ៍បន្ថែមថា៖  មេឈ្មួញ សឹង សំអុល បានសម្រុកកាប់ឈើ នៅ តំបន់ ដែន ជម្រកសត្វព្រៃ ភ្នំព្រេច និងតំបន់ដែន ជម្រកសត្វព្រៃស្រែពក ដឹកជញ្ជូនចេញទៅវៀតណាម សរុបរាប់រយរថយន្តយីឌុប ។
ប៉ុន្តែទាំងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាលោក អ៊ុង សំអាត ប្រធាន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម មិនចាត់វិធានការទប់ស្កាត់ សកម្មភាព របស់ មេឈ្មួញ សឹង សំអុល នោះទេ ! សូម្បីតែមន្ត្រីគណៈកម្មការ បង្ក្រាប និងទប់ ស្កាត់ បទល្មើសព្រៃឈើ ដែលឈរជើង នៅខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្ត ត្បូងឃ្មុំ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ហើយទុកអោយមេឈ្មួញ សឹង សំអុល ដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង តែម្តង ។

ករណីត្រូវបានមជ្ឈដ្ឋានទូទៅនិយាយរិះគន់ តៗគ្នាថា ! បទបញ្ជារបស់សម្ដេច តេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ សកម្មភាពរត់ពន្ធឈើ ចេញក្រៅប្រទេស ក្លាយ ទៅ ជារឿង ឥតន័យ ព្រោះមេឈ្មួញឈើធំជាងគេឈ្មោះ សឹង សំអុល និងឈ្មួញ ជាច្រើននាក់ទៀត នៅតែបន្តសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើ ចេញទៅ វៀតណាម ឌឺ ដាក់សម្តេច រៀងរាល់ថ្ងៃ មិនញញើតសូម្បីតែបន្តិច ៕


No comments:

Post a Comment