ចម្លែកកម្រមាន ស្ត្រីម្នាក់ ចងករធ្វើអត្ថឃាត ព្រោះមិនសល់លុយចំណងដៃ
ក្រោយរៀបការ !!!!!!
អង្គភាព BT-News ចេញផ្សាយថ្ងៃច័ន្ទ ១២ កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ ស្រ្តីម្នាក់ ចង ករ ធ្វើអត្តឃាត សម្លាប់ខ្លួនដោយខ្លួនឯង នៅក្នុង បន្ទប់ដេក ដោយតូចចិត្តមិនសល់លុយចំណងដៃ ក្រោយពេលរៀបការរួច កាលពី នៅម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិថ្នល់ចែក ឃុំសំ រោង ស្រុកសូទ្រនិគមន៍ ! ជនរងគ្រោះឈ្មោះ ចាន់ ស្រីទៀន ភេទស្រី អាយុ ១៨ឆ្នាំ ។ ក្រោយពីទទួលពត៌មានកម្លាំង នគរបាលជំនាញបានចុះទៅពិនិត្យទៅដល់ទី តាំងកើតហេតុ ទើបដឹងថា មូលហេតុ មកពីជនរងគ្រោះ អន់ចិត្តរៀបការរួចគ្មាន សល់លុយសល់ កាក់សំរាប់រកស៊ី ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា៖ ជនរងគ្រោះបានរៀបការនៅថ្ងៃទី
២៣និង.២៤ ខែកុម្ភៈ លុះដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ
នេះ ជនរងគ្រោះបានដើរ រអ៊ូរទាំម្នាក់ឯងថា ណ រៀបការហើយអត់សល់ប្រាក់ចំណង ដៃសំរាប់រកស៊ីលុះដល់
ព្រឹកមិញ ថ្ងៃទី២៦ ខែកុម្ភៈ ជនរងគ្រោះ បានក្រោកពី ដំណេក បានធ្វើការងារផ្ទះដូចធម្មតា
មិនបានរអ៊ូរទាំអ្វីទៀតនោះទេ នៅម៉ោង០៨ និង០០នាទី
ជនរងគ្រោះបានឡើងទៅលើផ្ទះ ចំណែកឪពុកម្តាយ នឹងប្តីអង្គុយលេង នៅក្រោមផ្ទះ លុះដល់ម៉ោង៩
និង៣០នាទី ឪពុកម្តាយជនរងគ្រោះបានស្រែកហៅជនរងគ្រោះអោយចុះទៅដាំបាយមិនលឺឆ្លើយក៏ឡើងមកហៅនៅលើផ្ទះព្រមទាំងច្រានទ្វាបន្ទប់បើកមិនបានព្រោះជាប់សោរ
ពីខាងខណៈពេលនោះឪពុកជនរងគ្រោះបានចុះទៅយកដែកស្បែងមកគាស់បន្ទប់ស្រាប់តែឃើញជនរងគ្រោះបានចងករលើបង្អួចនឹងខ្សែរភ្លើងស្លាប់បាត់ទៅហើយក៏ឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចក្នុងពេលនោះតែម្តង
។ ចំពោះករណីនេះពិតជាជនរងគ្រោះ ធ្វើអត្ថឃាតសម្លាប់ខ្លួន ដោយខ្លួនឯងពិត ប្រាកដ មែន សព
ជនរង គ្រោះជំនាញ បានប្រគល់ក្រុមគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណី ៕
No comments:
Post a Comment