អណោចអធបណាស់ ជីវិតមនុស្សចំនួន៣នាក់ និង ផ្ទះមួយខ្នង ដោយសា
អគ្គីភ័យ !!!!!!
អង្គភាព BT-News ចេញផ្សាយថ្ងៃសុក្រ
៩រោច ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖
ជីវិតមនុស្សមួយគ្រួសារចំនួន៣នាក់ មានម្ដាយម្នាក់ នឹងកូន ស្រី២នាក់
បានស្លាប់យ៉ាងអាណោចអាធម គរលើគ្នានៅក្នុងគំនរផេះ ក្នុងករណី អគ្គីភ័យលេបត្របាក់ តូបលក់អីវ៉ាន់ចាបហួយមួយកន្លែង
ស្ថិតនៅទល់មុខសាលា ឃុំអូរស្វាយ ក្នុងភូមិសែនសំ ស្រុកត្រពាំង ប្រាសាទ នៅអំឡុងវេលាម៉ោង
០១ រំលងអាធ្រាត ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ។
លោកអនុសេនីយ៍ឯក គង់ សម្បតិ្ត មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកត្រពាំង
ប្រាសាទ បានអោយដឹងថា ! អគ្គីភ័យបានបំផ្លាញផ្ទះលក់អីវ៉ាន់ចាបហួយមួយខ្នង
មានទំហំ៥គុណ នឹង៧ម៉ែត្រ និងតសំយ៉ាប់មុខផ្ទះចំនួន៣ម៉ែត្រ ធ្វើអំពីរឈើ ប្រក់ស័ង្ហសី
និងចាក់សាបបេតុងក្រោម ។ លោកបន្តថា
ក្នុងនោះមានមនុស្ស ៣នាក់ ដែលជាប់នៅក្នុងបន្ទប់ដេកបានស្លាប់ គរលើគ្នាខណៈដែល ភ្លើងកំពុង
តែ ឆាប់ ឆេះយ៉ាងសណ្ធោសណ្ធៅដែលហេតុមិនអាចជួយសង្គ្រោះជនរងគ្រោះបាន ជនរងគ្រោះ ទី១ឈ្មោះ
ហង្ស ហូវ ភេទស្រី អាយុ៤២ឆ្នាំ ជាម្តាយ ទី២ ឈ្មោះ ចាន់ ស្រីនុត
ភេទស្រីអាយុ១៣ឆ្នាំ កូន និងទី៣ឈ្មោះ ចាន់ លីតា ភេទស្រី អាយុ៧ឆ្នាំ។
លោកបន្តទៀតថា ! អគ្គីភ័យឆាប់ឆេះតូបលក់អីវ៉ាន់ហួយខាងលើ
សមត្ថកិច្ច សន្និដ្ឋានថា អាចបណ្តាលមកពីផ្ទុះសេខ្សែរភ្លើង
ហើយនៅក្នុងផ្ទះជនរងគ្រោះមាន លក់ហ្គាស សាំង និងសំភារៈលក់ដូរមានជាតិជ័រ
និងថងប្លាស្ទីចពេញក្នុងផ្ទះ ទើប បណ្តាលអោយភ្លើងឆាប់ឆេះយ៉ាងលឿន ដែលអ្នកភូមិ
និងសមត្ថកិច្ច ជួយអន្តរា គមន៍ ដងទឹក និងបាញ់ទឹកពន្លត់តែមិនអាចជួយសង្គ្រោះបាន ។
លោកបានបញ្ជាក់បន្ថែមថា ! តាមការរៀបរាប់ពីឈ្មោះ ចាន់
សារ៉ុម ភេទប្រុស អាយុ៤៨ឆ្នាំ ដែលត្រូវជាប្តី និងឪពុក ជនរងគ្រោះខាងលើ បានអោយដឹងថា !
នៅ យប់កើតហេតុ លោក ជាប់រវល់ធ្វើការនៅបន្ទាយកងពលលេខ៨ នៅខេត្ត ព្រះ វិហារ
ហើយទ្រព្យសម្បត្តិដែលបាត់បង់សរុបប្រហែល៤៥០០០$ ៕
No comments:
Post a Comment