Thursday, September 7, 2017



Bt-news.com និង bt-newsdaily.blogspot.com  សម្តេចតេជោ ហ៊ុន សែន និង លោកនាយករដ្ឋមន្រ្តីថៃអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា !!!!!









ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកញ្ញា នេះ
សម្តេចតេជោ ហ៊ុន សែន និង នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ឋ ចាន់អូឆា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅ ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួនដូចជា
១)ពិធីចុះហត្ថលេលខារវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម ដន ប្រាមុតវិណៃ រដ្ឋមន្រ្តីការបរទេសថៃ លើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចំរុះលើក ទី៣ រវាងប្រទេសទាំងពីរ។
២)ពិធីចុះហត្ថលេលខារវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ឯ.ឧ អូន ព័ន្ធមុនី្នរ័ត្ន និង រដ្ឋមន្រ្តីការបរទេសថៃ ឯកឧត្តម ដន ប្រាមុត វិណៃ ពីស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការកិប កេងបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល។
បន្ទាប់មកនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានអញ្ជើញធ្វើសន្និសីទ កាសែតរួមគ្នា ស្តីពីលទ្ឋផលនៃកិច្ច ប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកាលពីព្រឹកមិញនេះ ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានសប្រសាសន៍ថាកិច្ចប្រជុះពិភាក្សារវាង កម្ពុជា ថៃ គឺបានធ្វើឡើងផ្អែកការយោគយល់ និងឯកភាពគ្នាដែលបានក្លាយជា ផែនទីចង្អុល បង្ហាញផ្លូវសម្រាប់ប្រទេសទាំងពីរក្នុងការប្តេជ្ញាចិត្តដើម្បីពង្រីកទំហំពាណិជ្ជកម្មអោយធំ និង តភ្ជាប់បណ្តាញផ្លូវទឹក ផ្លូវគោក និងផ្លូវដែករវាងប្រទេសទាំងពីរ ដែលទន្ទឹមនឹងនោះ ភាគីថៃយល់ព្រមទទួលទិញផលិតផលកសិកម្មពីកម្ពុជាក្នុងពេលដែលស្ថានភាពទីផ្សារកសិផលកម្ពុជាជួបការលំបាក ។ ប្រទេសទាំងពីរយល់ព្រមបើកច្រកព្រំដែនកម្ពុជាថៃថែមទៀតដើម្បីសម្រួលដល់ប្រជាជនអោយកាន់តែងាយស្រួលក្នុងការចេញចូល និងប្រកបមុខរបរតាមព្រំដែន។ កម្ពុជា-ថៃ បានឯកភាពក្នុងការ ទប់ស្កាត់ ការជួញគ្រឿងញៀន និងការជួញដូរមនុស្ស និងរៀបចំ ចំមណ្ឌលកែប្រែសស្តារនីតិសម្បទារនៅក្នុងខេត្ត ព្រះសីហនុថែមទៀតផង ។ ជាមួយគ្នានេះដែរ ភាគីទាំងពីរបានឯកភាពគ្នាជួយពលករខ្មែរ ដែលកំពុងធ្វើ ការនៅ ប្រទេស ថៃ អោយមានសិទ្ឋិស្របច្បាប់ត្រឹមត្រូវ នឹង រៀបចំតំបន់តាមព្រំដែន កម្ពុជា ថៃ ជាតំបន់ ស គ្មានការជួញដូរគ្រឿងញៀន ។ ទន្ទឹមនឹងនោះដែរ គឺភាគីទាំងពីរបាន យល់ ព្រម សហប្រតិបត្តិការជួយប្រជា ពលរដ្ឋរស់នៅតាមព្រំដែន ដែលជួបប្រទះគ្រោះ ធម្មជាតិ ដូចជាអគ្គីភ័យ និងទឹកជំនន់ជាដើមអោយបាន ទទួលនូវការសង្គ្រោះពិសេសទាន់ពេលវេលា ។
លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ឋ ចាន់អូឆា បានមានប្រសាសន៍គាំទ្រ និងបញ្ជាក់ បន្ថែម ផងដែរថា ! ប្រទេសថៃ នឹងសហការខិតខំជួយមើលថែទាំជំរុញការនាំចេញ ទំនិញ កសិផលកម្ពុជានៅតាមតំបន់ព្រំដែន និងការជួញដូរទូទៅរវាងថៃកម្ពុជា ។ ទន្ទឹមនឹងនោះ ប្រទេសថៃនឹងខិតខំជំរុញអោយការបើកច្រកព្រំដែន អោយបានឆាប់រហ័ស និងសហការ
ជួយរៀបចំពលកដែលកំពុងធ្វើការតាមទូកក្នុងសមុទ្រ អោយបានស្រប ច្បាប់ត្រឹមត្រូវ ។

ប្រទេសថៃនឹងពន្លឿនក្នុងការបង្កើតមជ្ឈមណ្ឌលស្តារនីតិសម្បទារនៅខេត្ត ព្រះសីហនុ ចំពោះទិសដៅនៃការធ្វើពាណិជ្ជកម្មរួមគ្នា ប្រទេសថៃនឹងជំរុញ ទំហំពាណិជ្ជកម្ម អោយ កើនឡើងប្រមាណ ១៥,០០០លានដុល្លារ នៅក្នងឆ្នាំបន្ទាប់ខាងមុខនេះ ដើម្បីអោយ ទាន់ច្បាប់គយថៃដែលនឹងប្រកាស ចេញជាផ្លូវការឆាប់ខាងមុខនេះដែលបង្កលក្ខណៈ ងាយស្រួលដល់ពាណិជ្ជករកម្ពុជាក្នុងការបញ្ជូនទំនិញទៅកាន់ប្រទេសទី៣ផងដែរ ។

ចំពោះការតភ្ជាប់ផ្លូវដែកជាប្រវត្តិសាស្រ្តនៅក្នុងតំបន់អនុភូមិភាគតាមតំបន់ទន្លេមេគង្គ គឺភាគីថៃនឹងជំរុញ កិច្ចការនេះអោយបានលឿន !  ភាគីថៃនឹងសហការលើក កម្ពស់ អភិវឌ្ឍន៍ ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ តាមព្រំដែនអោយបានល្អប្រសើរ ។ យើងប្តេជ្ញាថានឹងដឹកនាំប្រទេសយើងទៅមុខប្រកបដោយចីរភាពគ្រប់ ជ្រុងជ្រោយ ដូច ជាពេលនេះ ថៃបូក១ ឬកម្ពុជាបូក១ ដើម្បីឆ្ពោះទៅកាន់ប្រទេសផ្សេងៗទៀតអោយមាន ចំនួនចូលរួមកាន់តែឡើងច្រើន ។
លោកនាយករដ្ឋមន្រ្តថៃ បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ កិច្ច សហការល្អ និងអរគុណ ក្រុមការងារដែលបានសហការធ្វើកិច្ចការរួមគ្នា ដើម្បី ប្រទេស ជាតិយើងរីកចម្រើនទៅមុខទៀត ដោយ មិនទុកអោយដៃគូណាមួយនៅខាងក្រោយ គឺយើងរីកចម្រើនទាំងអស់គ្នា

No comments:

Post a Comment