Saturday, September 2, 2017











Bt-news.com និង bt-newsdaily.blogspot.com  មេបញ្ជាការ មេបញ្ជាការរង និង ពលទាហានទាំងអស់ នៅក្នុងកងពលតូចថ្មើរជើងលេខ៤១ គាំទ្រ ចំណាត់ការ របស់ រាជរដ្ឋាភិបាលកម្ពុជា ពេញទំហឹង ដែលបាន ចាប់ខ្លួនលោក កឹម សុខា !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


បន្ទាប់ពីចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ នៅ ផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ! កាលពីវេលាម៉ោង០០ និង៣៥នាទី យប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នេះ ! បន្ទាប់ ពីវីដេអូមួយ ដែលលោក កឹម សុខា ប្រធានគណ បក្សសង្គ្រោះជាតិ បានបែក ធ្លាយ និយាយសារភាព កាលពីថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេស អូស្រ្តាលីថា ! ខ្លួនបាន ធ្វើ តាមបញ្ជារបស់មហា អំណាចអាមេរិក ក្នុងការរៀបចំផែនការ ផ្តួលរំលំរាជរដ្ឋា ភិបាល កម្ពុជា ដោយយកគំរូទៅ នឹងប្រទេសយូហ្គោស្លាវី និងសើប៊ីដែរ

កងទ័ពខ្មែរដែលកំពុងឈរជើងនៅតាមទិសមុខ ការពារទឹកដី
នៃកងពលតូចថ្មើរជើង លេខ៤១ ភូមិសាស្រ្ត ឧត្តរមានជ័យ និងខេត្តស្ទឹងត្រែង  បានធ្វើសេចក្តីថ្លែង ការណ៍ គាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាពេញទំហឹង ដែលបានចាប់ខ្លួនលោក កឹម សុខា ដើម្បីទប់ស្កាត់ ភាពវឹកវរ និងមហន្តរាយចំពោះសង្គមជាតិ ។
ក្នុងសេចក្តីថ្លែងការណ៍នេះ កងទ័ពក៏បានសម្តែងការខឹងសម្បា និងថ្កោលទោសដាច់ អហង្ការចំពោះទង្វើរបស់លោក កឹម សុខា ដែលទៅឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ។

សេចក្តីថ្លែងការណ៍នេះ បានគូសបញ្ជាក់ថា ! «យើងខ្ញុំទាំងអស់គ្នាជាកងទ័ពឈរជើង នៅតាមព្រំដែន ដែលកំពុងការពារបូរណភាពទឹកដីពិតជាមានការខកចិត្តជាខ្លាំងចំពោះ កឹម សុខា ដែលជាអ្នកនយោបាយបញ្ច្រាស់ទិស ហ៊ានឃុបឃិតជាមួយពួក បរទេសប៉ុន ប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមបែបបដិវត្តន៍ពណ៌ ដែលជាទង្វើក្បត់ជាតិមិន អាច អត់ឱនឲ្យបានឡើយ !  យើងខ្ញុំសូមគាំទ្រទាំងស្រុង ចំពោះចំណាត់ ការរបស់សមត្ថកិច្ចទៅលើ កឹម សុខា និងបក្ខពួក»

ការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានបង្ហាញ ពីផែនការមួយចំនួនក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាកំពុងគ្រប់គ្រងអំណាចដោយមានការគាំទ្រពីសហរដ្ឋអាមេរិក តាមរយៈវីដេអូមួយនៅលើបណ្តាញព័ត៌មាន CBN ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ។
ក្នុងវីដេអូនេះ លោក កឹម សុខា បានបង្ហាញពីផែនការជាច្រើនដែលផ្តល់គំនិត និងបង្ហាត់ បង្រៀនដោយសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ក្នុងការប្រើ អំណាចមហាជនឆ្ពោះទៅរកការក្តោបក្តាប់អំណាច ។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាម រយៈ ការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទ ល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា ។
ទង្វើក្បត់ជាតិដ៍សាហាវ របស់លោក កឹម សុខា និងបក្ខពួក នេះ ! យើងខ្ញុំជា នាយ ទាហាន នាយទាហារង និងពលទាហាន នៅក្នុងកងពលតូចថ្មើរជើងលេខ៤១ទាំងអស់ ! សុំ អោយ តុលាការ កាត់ទោសជននេះ ទៅតាមផ្លូវច្បាប់
មិនអាចលើកលែងបានឡើយ ៕

No comments:

Post a Comment