Thursday, September 21, 2017







Bt-news.com និង bt-newsdaily.blogspot.com  ឯកឧត្តម ស ថាវី អភិបាលខេត្ត ឧត្តរមានជយ័ ! អញ្ជើញចូលរួម តាំងពិពណ៌ ឆ្ពោះទៅកាន់អាស៊ានលើកទី៣ ! តាមការអញ្ជើញរបស់ អភិបាលខេត្តបុរីរាំ នៃព្រះរាជាណាចក្រថៃ !!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖
ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជយ័ !  បានដឹកនាំ គណៈប្រតិភូ ចូលរួមក្នុងពិធីបើកកម្មវិធីតាំងពិពណ៌អច្ឆរិយរបស់ល្អនគបុរិន ឆ្ពោះទៅ កាន់អាស៊ានលើកទី៣ ដែលធ្វើឡើងយៈពេលថ្ងៃ នៅបរិវេនតំបន់ច្រកទ្វារព្រំដែន ជប់គគី សាយតាគូរ កាលពីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនេះ !  ដោយ មានវត្តមានឯកឧត្តម អានុសន កែវកាំងវ៉ាន អភិបាលខេត្តបុរីរាំ នៃព្រះរាជាណាចក្រថៃ អញ្ចើញ ជាកិត្តិយស ផងដែរ

បន្ទាប់ មតិស្វាគមន៍ នៃការបើកកម្មវិធីការតាំងពិពណ៌អច្ឆរិយរបស់ ល្អនគបុរិន ឆ្ពោះទៅ កាន់អាស៊ានជាលើកទី របស់ឯកឧត្តម អានុសន កែវកាំងវ៉ាន អភិបាលខេត្តបុរីរាំ រួចមក ! ឯកឧត្តម ស ថាវី បានថ្លែងលើកឡើងថា ! ការតាំងពិពណ៌នេះគោលបំណង លើក កម្ពស់កិច្ចសហប្រតិបត្តការនិងពង្រឹងចំណងមិត្តភាពសាមគ្គីភាព មិត្តភាព នៃ ខេត្តទាំពីរ ! គោលបំណងសំខាន់របស់ប្រទេសយើងទាំងពីរ គឺរួមគ្នាប្រែក្លាយតំបន់ ច្រកទ្វាអន្តរជាតិ ជប់គគី សាយតាគូរ អោយក្លាយជាតំបន់ដែលមានការអភិវឌ្ឍន៍ ជា តំបន់សក្តានុពលផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ច ! ដើម្បលើកកម្ពស់ជីវភាពរស់នៅ របស់ បងប្អូន ប្រជាពលរដ្ឋ នៃខេត្តទាំងពីអោយកាន់តែមានភាព ល្អប្រសើរទ្វេរដងបន្ថែមទៀត
នាឱកាសនោះដែរឯកឧត្ត ស ថាវី បានសំណូមពរអោយ ឯកឧត្តម អភិបាលខេត្ត បុរីរាំ និងសម្ថកិច្ចពាក់ពន្ធ័នៅច្រកអន្តរជាតិជប់គគីសាយតាគូជួយសំរួលដល់ប្រជាពលរដ្ឋ នៃខេត្តទាំពីរអាចឆ្លងដែនចេញ ចូលតាមច្រកទ្វា ព្រំដែនជុបគគីសាយតាគូ អោយបាន ទូលំទូលាយ ដោយប្រើប្រាស់ បណ្ណឆ្លងដែន (border pass) ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រជាពលរដ្ឋនៃខេត្តទាំងពីរអោយកាន់តែរឹងមាំ ៕

No comments:

Post a Comment