Tuesday, September 12, 2017






Bt-news.com និង bt-newsdaily.blogspot.com  មន្រ្តីយោធា ! កងពលតូចលេខ៤២ ឈ្មោះ  រស់ ជុក កំពុងប្រព្រឹត្តិ ធ្វើបទល្មើសឈើគ្រញូង និង ពលរដ្ឋ ឆ្លងដែន !!!!!!!

ចូលមើលតាមរយៈ
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ឧត្តរមានជ័យមានសេចក្ដីរាយការណ៍មកថា ! លោកវរៈសេនីយ៍ទោ រស់ ជុក ប្រធាន ការិយាលយ័អភិវឌ្ឍន៍ នៅកងពលតូចលេខ៤២ កំពុងតែកក្រើកឡើង យ៉ាងខ្លាំង នៅ ទិសមុខ ! ប្រមូលទិញឈើគ្រញូងឆ្លងដែន ! គាងគរពលករចំណាកស្រុក និងពលរដ្ឋ នៅតាមបន្ទាត់ព្រុំដែន អោយ ស៊ីឈ្នួលសំពាយឈើគ្រញូងនៅក្នុងទឹកដីថៃ ទិសទី២ និងទិសទី៣ សមរភូមិមុខ ក្នុងសង្កាត់កូនគ្រាល ក្រុងសំរោង ខេត្តឧត្តរមានជយ័ ។
ដោយមានការសង្សយ័ថា ! មានការបើកភ្លើងខៀវ ពីសំណាក់ពីលោក វរៈសេនីយ៍ឯក អឿន សុធារ៉ា មេបញ្ជាការវរៈការពារព្រំដែន ៤០២ និង យោធាសឹករង ផងដែរ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ! លោកវរៈសេនីយ៍ ទោ រស់ ជុក ជាមេឈ្មួញ ឈើ ក្រញូងដុះស្លែរ ធំជាងគេនៅតំបន់ទឹសទទី២ និងទឹសទី៣ ច្រើនឆ្នាំមកហើយ អាច និយាយ បានថា ដុះស្លែរ និងមានការត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចឈរ ជើងនៅទីនោះ ព្រមទាំងអ្នកមានអំណាចនៅក្នុងខេត្តឧត្តរមានជយ័មួយចំនួនផងដែរ ! ចាប់តាំង ពី លោក រស់ ជុក បានចាប់យកអាជីពមុខជុំនួញល្មើសច្បាប់មួយ នេះមកមិនដែល មាន សមត្ថកិច្ចនៅ ក្នុងខេត្តឧត្តរមានជយ័ ណាម្នាក់ហ៊ានចេញមុខបង្ក្រាបឡើយ ។


ហើយថ្មីៗនេះល្បីថាមានសមត្ថកិច្ចចុះទៅបង្ក្រាបនិង រឹបអូសឈើក្រញូងចំ របស់ ឈ្មោះរស់ ជុក នៅក្នុងផ្ទះឈ្មោះ ផល នៅក្នុងភូមិដងទង់ សង្កាត់កូនគ្រាល ប្រមាណជាង តោន លើកដាក់លើរថយន្ដហើយដឹកមកអោយវិញ ។


សព្វថ្ងៃនេះគេកំពុងតែល្បីតរគ្នាថា ! បទល្មើសឈើក្រញូងលោកវរៈសេនីយ៍ទោ រស់ ជុក គ្មានសមត្ថកិច្ចហ៊ានបង្ក្រាបឡើយទើបរងការចោទ និងសង្សយ័ទៅលើលោកវរៈ សេនីយ៍ឯក អឿន សុធារ៉ា មេបញ្ជាការវរៈការពារព្រំដែន និងខាងសឹករង ថាមានការ ឃុប ឃិតនិងបើកភ្លើងខៀវដល់ឈ្មួញប្រព្រឹត្តបទល្មើស
នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន


សេចក្តីរាយការណ៍មកទៀតពី លោកវរៈសេនីយ៍ទោ រស់ ជុក បានប្រាប់តាមទូសព្ទ័ថា ! លោកទើបតែចាប់ផ្ដើមរើបៗឡើងវិញតែប៉ុណ្ណោះមិនទាន់ធំដុំអីនោះទេ
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ BT-NEWS
មិនអាចទំនាក់ទំនងទៅ លោកវរៈសេនីយ៍ ទោ រស់ ជុក មន្រ្តីយោធា ! កងពលតូចលេខ៤២ ! និងលោក វរៈសេនីយ៍ឯក អឿន សុធារ៉ា មេបញ្ជាការវរៈការពារព្រំដែន បានទេ នៅរសៀលថ្ងៃទី១២ ខែកញ្ញា នេះ ! ព្រោះ តែមិនមានលេខទូរស័ព្ទ ! បើមានបញ្ហាសូម ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕

No comments:

Post a Comment