Sunday, September 24, 2017





Bt-news.com និង bt-newsdaily.blogspot.com ខ្លាំងមែន ! ឧកញ៉ា សឹង្ហ សំអុល ដឹកជញ្ជូនឈើ ឆ្លងដែនទៅ ប្រទេស វៀតណា​ម ! មិនមានមន្រ្តីស្ថាប័នណា ហ៊ាន បង្រ្កាប !!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

មណ្ឌលគិរី៖ ឈ្មោះ ឧកញ៉ា សឹង្ហ សំអុល និងឧកញ៉ា មួយចំនួនទៀត
ត្រូវបាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់បានចុចឈ្មោះ នៅក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្ម បំផ្លាញ ព្រៃឈើ កន្លងមក !  ឥឡូវឧកញ៉ា សឹង្ហ សំអុល រូបនេះ ចាប់ផ្ដើម ធ្វើសកម្មភាព ដឹកជញ្ជូនឈើ ជាលក្ខណៈទ្រង់ទ្រាយធំ លើសមុនទៅទៀត ! ហើយល្បីថា ដឹកជញ្ជូន ឈើ ស្របច្បាប់ ទៀតផង ។
មហាជននិយាយថា ! ការបន្តដឹកជញ្ជូនឈើរបស់ ឧកញ៉ា សឹង្ហ សំអុល កំពុងផ្គើន នឹងបទបញ្ជារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង
រាជរដ្ឋាភិបាល យ៉ាងច្បាស់ក្រឡែត ! ខណៈដែល រាជរដ្ឋាភិបាល កំពុងតែ បម្រាមការ នាំឈើ ឆ្លងដែនចេញទៅក្រៅប្រទេស ! ការដឹកជញ្ជូនឈើ ទៅវៀតណាម គេសង្ស័យ ថា ! មានការឃុបឃិតគ្នា ជាមួយមន្ត្រីគ្រប់ស្ថាប័ន និងមន្រ្តីតាមច្រក និយាយបានថា  ឃុបឃិតគ្នាលក្ខណៈជាប្រព័ន្ធ  
មានសេក្ដីរាយការណ៍មកថា !  មេមេឈ្មួញឈើ ឧកញ៉ា សឹង្ហ សំអុល ដឹកជញ្ជូន ឈើចេញ ទៅវៀតណាម តាមច្រកព្រំដែន ក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ ! រាប់សិបរថយន្តយីឌុបធំៗ ដោយគ្មានមន្ត្រីជំនាញ ឬ សមត្ថកិច្ច ពាក់ព័ន្ធណា ចាត់វិធានការទប់ស្កាត់នោះទេ !  ប្រការនេះហើយ ដែលធ្វើអោយព្រៃ តំបន់ អភិរក្ស ដែនជម្រកសត្វព្រៃ ភ្នំព្រេច ក្នុងស្រុក កោះញែក ខេត្តមណ្ឌលគិរី កំពុងប្រឈម នឹងការ វិនាសហិនហោច ចៀសមិនផុតឡើយ ។
ចំពោះការដឹកជញ្ជូនឈើចេញ ពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយជ្រកក្រោម យីហោ ក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ នោះ ត្រូវបានលោក ស្វាយ សំអ៊ាង អភិបាល ខេត្ត មណ្ឌលគិរី ក៏ដូចជា មេជំនាញ រដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី បានដឹងយ៉ាងច្បាស់ ណាស់ !  ក៏ ប៉ុន្តែរហូតមកដល់ ពេលនេះមន្ត្រីអាជ្ញាធរ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ ព័ន្ធ ក្នុង ខេត្តមណ្ឌលគិរី មិនហ៊ានប៉ះពាល់មេឈ្មួញ សឹង្ហ សំអុល នោះឡើយ
ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនសរសេរថា ! សកម្មជនព្រៃឈើ សឹង្ហ សំអុល ដឹកចេញ ទៅវៀតណាម មិនមែនជាឈើកាប់ នៅក្នុងបរិវេណ ដីសម្បទានរបស់ក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ ឡើយ ព្រោះដីសម្បទានក្រុមហ៊ុន នេះគ្មានសល់ឈើទៀតទេ ។ ប្រការនេះឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យមើលឡើងវិញផង ព្រោះមេឈ្មួញ សឹង្ហ សំអុល កំពុងបំពាន លើបទបញ្ជា របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ
ប្រភពពីសមត្ថកិច្ច ក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ បានអោយដឹងថា ! ពួកគេមិន ហ៊ានប៉ះពាល់ ឧកញ៉ា អុល ទេ ព្រោះតែមេឈ្មួញឈើម្នាក់នេះ តែងយកឈ្មោះ មន្ត្រី ជាន់ខ្ពស់ មកប្រើដើម្បីកាង សកម្មភាពរបស់ខ្លួន ក្នុងការដឹកជញ្ជូនឈើ

ករណីខាងលើ BT-NEWS
មិនអាចសុំការបំភ្លឺ ពីឯកឧត្តម អភិបាលខេត្ត មណ្ឌលគិរី ! មន្រ្តី ក្នុងស្ថាប័ន ពាក់ព័ន្ធ និងលោក ឧកញ៉ា សឹង្ហ សំអុល បានទេ នៅថ្ងៃទី ២៥ ខែកញ្ញា នេះ ! ព្រោះតែមិនមាន លេខ ទូរស័ព្ទ ! បើមានបញ្ហា សូម ទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ ខាងលើ ៕

No comments:

Post a Comment