Friday, September 8, 2017



Bt-news.com និង bt-newsdaily.blogspot.com  រថយន្តដឹកអំបិលឆ្លងដែន តាមច្រក អន្តរជាតិជាំសាង៉ាំ ផ្ទុកលើសទំងន់ក្រឡាប់ ខ្ចាយអំបិលពេញផ្លូវ ឡើងភ្នំដងរ៉ែក !!!!!





ដោយ ! លឹម អូ



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ រថយន្តសណ្តោងដឹកអំបិលចុះភ្នំដងរែក ហើយបានក្រឡាប់ចាក់អំបិលខ្ចាយជាង២០តោន នៅពាសពេញផ្លូវឡើងទៅកាន់ច្រកអន្តរជាតិជាំ តែសំណាងល្អ មិនមានអ្នកណាម្នាក់រងរបួស ឬគ្រោះថ្នាក់នោះទេ ! ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញ ស្ថិតនៅចំណុចចំរ៉ាក់ភ្នំដងរែក ដែលមានចំងាយប្រហែល ២០០ម៉ែត្រ ពីរូបសំណាក់លោកយាយម៉ៅ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
រថយន្តសណ្តោងខាងលើ ពាក់ស្លាក់លេខថៃ 70-6300 បានដឹកអំបិលចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកអន្តរជាតិជាំ ជារៀងរាល់ថ្ងៃ ! ខណៈពេលកើតហេតុ គឺពុំមាន ម៉ូតូ ឬយានយន្តផ្សេងៗបើកបរឆ្លងកាត់ទេ ទើបមិនបណ្តាលឱ្យមានគ្រោះថ្នាក់នោះ ។
គួរបញ្ជាក់ថា ជារៀងរាល់ថ្ងៃ សកម្មភាពរថយន្តដឹកអំបិល ឬដឹកអីវ៉ាន់ផ្សេងៗ ចេញពីប្រទេសថៃ ឆ្លងកាត់តាមច្រកអន្តរជាតិជាំ គេសង្កេតឃើញរថយន្តទាំងនោះ ដឹកសំពីងសំពោង ហើយគេមិនដែលឃើញមានជំនាញធ្វើការទប់ស្កាត់ម្តងណាឡើយ ! ហើយម្យ៉ាងទៀត ការដឹកជញ្ជួនដឹកអំបិល និងដឹកអីវ៉ាន់ ផ្សេងៗ ចូលមកកម្ពុជា ភាកច្រើនពេលថ្ងៃត្រង់ និងពេលរសៀល និងពេលព្រលប់ប៉ុណ្ណោះ ដែលសង្ស័យថា ទំនិញទាំងនោះ គឺនាំចូលដោយខុសច្បាប់

No comments:

Post a Comment