Bt-news.com និង bt-newsdaily.blogspot.com សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី១៤ នៅប្រទេសចិន !!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់
រដ្ឋាភិបាលចិន នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នេះ ។
ក្នុងងឱកាសអញ្ជើញទៅចូលរួមនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកការតាំងពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ដោយផ្តោតទៅលើការជម្រុញពាណិជ្ជកម្មឱ្យខ្លាំងថែមទៀតរវាងអាស៊ាន និងចិន ព្រមទាំងការទាក់ទាញវិនិយោគិន និងទេសចរចិនមកកាន់តំបន់អាស៊ាន។ បន្ទាប់មកសម្តេចតេជោនឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជា ព្រមទាំងទស្សនាស្តង់តាំងពិព័រណ៍របស់ព្រះរាជាណាចក្រកម្ពុជា និងចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធពន្លាជាតិរបស់ប្រទេស ប្រ៊ុយណេដារូសាឡាម។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន នឹងជួប ថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសចិន ហើយក៏នឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងណាននីង ព្រមទាំងផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានចិន ផងដែរ ។
ការតាំងពិព័រណ៍ចិន-អាស៊ាន លើកទី១៤ នេះរំពឹងថា នឹងពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការទេ្វភាគីរវាងប្រទេសសមាជិកអាស៊ាន និងចិន ហើយនិងឈានទៅសម្រេចផែនការបង្កើនពាណិជ្ចកម្ម និងវិនិយោគ ទៅវិញទៅមក ឱ្យដល់ទំហំ១ទ្រីលានដុល្លារអាមេរិក ពីចិនមកកាន់តំបន់អាស៊ាន និង១៥០ពាន់លានដុល្លារអាមេរិក ពីតំបន់អាស៊ានទៅប្រទេសចិន នៅឆ្នាំ២០២០ ៕
No comments:
Post a Comment