Monday, September 25, 2017



Bt-news.com និង bt-newsdaily.blogspot.com   សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុង ពិធីបិទទ្វារ ទឹកទំនប់ វារីអគ្គិសនីសេសានក្រោម២ !!!!!!





















ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ! បានអញ្ជើញជាអធិបតី នៅក្នុងពិធីបិទទ្វារទឹកទំនប់ វារីអគ្គិសនីសេសានក្រោម ២ ( Hydro Power Lower Se San 2 ) ស្ថិតនៅក្នុងឃុំ ភ្លុក ស្រុក សេសាន ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នេះ ។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ អបអរសាទរ ចំពោះ សមិទ្ឋផលប្រវត្តិសាស្រ្ត ដ៏ធំធេងនៅខេត្តស្ទឹងត្រែង ! សមិទ្ឋផលនេះ គឺសម្រេចបាន ដោយមានការខិតខំប្រឹងប្រែង រៀបចំតាំងពី១០ឆ្នាំមុនមកម៉្លេះ ។

សម្តេចតេជោ បានបញ្ជាក់ថា ! ដំណាក់កាលដុតចន្លុះ ដុតខ្លាញ់ត្រី ដុតប្រេងកាត ដុតទៀនគឺបានរសាត់ផុតពីកម្ពុជាហើយ !  កម្ពុជាសព្វថ្ងៃ កំពុងប្រើប្រាស់ អគ្គីសនី ជាង ២,០០០ មេហ្កាវ៉ាត់ រួចហើយ ! តម្រូវការអគ្គីសនីគឺនឹងកើនខ្ពស់ទៀត ។ ពីមុនការផ្គត់ផ្គង់អគ្គីសនី គឺមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះត្រូវទិញពី ប្រទេស ជិតខាង ! ប៉ុន្តែចាប់ពីពេលដំណើរការវារីអគ្គីសនីពីទីនេះទៅ គឺកម្ពុជាមាន បណ្តាញផ្គត់ផ្គង់ខ្លូនឯងប្រកបដោយស្ថេរភាពនិងឯករាជភាព យើងមិនត្រឹមតែ ផ្គត់ផ្គង់សម្រាប់ខេត្តស្ទឹងត្រែងទេ គឺនឹងឆ្លងទៅផ្គត់ផ្គង់នៅខេត្តផ្សេងៗទៀត ។ ស្ទើរតែគ្រប់វិស័យ គឺត្រូវការវិស័យថាមពលអគ្គីសនីអោយដើរទៅមុខមុនគេ ដូចជាវិស័យ ទេសចរណ៍សព្វថ្ងៃ គឺត្រូវការអគ្គីសនីចាំបាច់បំផុត ។ រាល់នូវការអភិវឌ្ឍ គឺតែងតែប៉ះពាល់ដល់បរិស្ថាន និងបងប្អូនអ្នកភូមិទោះបីតិចឬច្រើនក្តី ដូចជានៅ ភូមិស្រែស្រណុក និងឃុំក្បាលរមាស គឺរាជរដ្ឋាភិបាល និងក្រុមហ៊ុន បានរួមគ្នា ដោះ ស្រាយជូនបងប្អូនដោយបានសរៀបចំកសាងធ្វើផ្ទះជូនបងប្អូន ហើយបានកាត់បន្ថយផលប៉ះពាល់បរិស្ថានអោយមានកម្រិតទាបបំផុត ។
សម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានអញ្ជើញមកពិនិត្យការដ្ឋាន ម្តងរួចមកហើយ កាលពីថ្ងៃទី ២៦ កក្កដា ២០១៦ ! ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង គឺជាទំនប់ដែលធំជាងគេក្នុង ប្រទេសកម្ពុជា ។ មានក្រុមហ៊ុន៣ដែលរួមគ្នា វិនិយោគ ដូចជា ក្រុមហ៊ុន Hydrolancang International Energy មានភាគហ៊ុន ៥១% ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩% និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន ១០% លើទឹកប្រាក់ចំនួន ៧៨១.៥២ លានដុល្លារអាមេរិក ។

គម្រោងវិនិយោគនេះក៏បានឆ្លងកាត់ការអនុម័តពីរដ្ឋសភាជាតិផងដែរ ដែលបាន ធានាដល់ ទុនវិនិយោគរបស់ក្រុមហ៊ុន ។ ទន្ទឹមនឹងការផលិតអគ្គីសនីនៅទីនេះ គឺទាមទារ ការតបណ្តាញពីស្ទឹងត្រែងទៅក្រចេះ ពីក្រចេះទៅកំពង់ចាម និងពីកំពង់ ចាមទៅភ្នំពេញ គឺត្រូវតភ្ជាប់បណ្តាញមេទាំងអស់ដែលនឹងធ្វើអោយ តម្លៃអគ្គីសនីធ្លាក់ ចុះថោកជាបន្តបន្ទាប់ ។

ចំពោះបងប្អូនក្រីក្រដែលប្រើភ្លើងក្រោម១០គីឡូវ៉ាត់ម៉ោងគឺបង់តែ ៤៨០ ៛ ប្រសិនបើប្រើចាប់ពី ១១គវម-៥០ គវម គឺបង់តែ ៦១០ ៛ រដ្ឋនឹងជួយបង់ ជំនួសនូវ តម្លៃលើសពីនេះ ! ចំពោះខេត្តរនៈគិរី គឺបង់តែ ៦៧០ ៛ ព្រោះខេត្តនេះគឺមានវារី អគ្គីសនីប្រើរួចហើយ ! សព្វថ្ងៃមានប្រជាពល រដ្ឋជាង៣លាន ខ្នងផ្ទះ ដែលទទួលបានអគ្គីសនីប្រើប្រាស់ ។ យើងត្រូវរៀបចំអោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅតាមជន បទមានអគ្គីសនី ប្រើប្រាស់គ្រប់ៗគ្នា ។
វារីអគ្គិសនីសេសានក្រោម២ គឺមានកម្លាំងថាមពល ៤០០ មេហ្គាវ៉ាត់ ដែលនឹង ដាក់អោយដំណើរការជាលើកដំបូងនៅដើមឆ្នាំ ២០១៨ ដែលមានកម្លាំងផលិតបាន ១.៩១២ លានគីឡូវ៉ាត់ម៉ោង ! ចំពោះតម្លៃដែលលក់ឲ្យអគ្គិសនីកម្ពុជាគឺ ៦,៩៥ សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោងក្នុងរយៈពេល ៤០ ឆ្នាំ (BOT) បន្ទាប់មកនឹង ត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងទាំងស្រុង ! ក្រោយពីចប់៤០ឆ្នាំ គឺរដ្ឋ យកមកគ្រប់គ្រងទាំងស្រុង ឬ ជួលបន្តអោយក្រុមហ៊ុន ។
សម្តេចតេជោ ! បានអរគុណរដ្ឋាភិបាលចិន ដែលបានគាំទ្រ និងជំរុញអ្នក វិនិយោគចិនមកវិនិយោគនៅកម្ពុជា ! ក្រុមហ៊ុនដែលបានមក ចុះបញ្ជីវិនិយោគ ហើយមិនព្រមធ្វើទេគឺបានតែសន្យា គឺរាជរដ្ឋាភិបាលនឹងដកអោយអ្នកផ្សេងធ្វើ ។ សម្តេចតេជោ ក៏បានកោតសរសើរសារជាថ្មីដល់ អ្នកឧកញ៉ា គិត ម៉េង ដែលបានចាប់ ដៃគូជាមួយក្រុមហ៊ុនចិន និងក្រុមហ៊ុនវៀតណាម និងជាមួយក្រសួងរ៉ែ និងថាមពល ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់បងបងប្អូនប្រជាពលរដ្ឋ ដែលតែងតែ គាំទ្រ គណបក្សប្រជាជន ហើសង្ឃឹមថាបងប្អូននឹងបន្ត បោះឆ្នោតអោយគណបក្ស ប្រជាជន ដើម្បី សម្តេចតេជោ ហ៊ុន សែន មានឱកាសនិងមានលទ្ឋភាពកសាង និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត។ សម្តេចតេជោ សង្ឃឹមនិងជឿជាក់លើការគាំទ្ររបស់ប្រជាពលរដ្ឋ ដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ៕

No comments:

Post a Comment