Tuesday, September 12, 2017


















Bt-news.com និង bt-newsdaily.blogspot.com  ប្រតិភូខេត្ត ស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជា ថវិកា និងសម្ភារៈ ជួនកងទ័ព រៈសេនាតូចអន្តរាគមន៍លេខ ២៨៥ ឈរជើងការពារ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ !!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ម៉ុម សារឿន អភិបាល
ខេត្ត ស្ទឹងត្រែង ដឹកនាំប្រតិភូខេត្តជាច្រើនរូប អមដំណើរដោយ មន្រ្តីយោធជាន់ខ្ពស់ភូមិភាគទី១ ! ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជា ថវិកា និងសម្ភារៈមួយចំនួន ជួន នាយទាហាន នាយទាហានរង ពលទាហាន វរៈសេនាតូចអន្តរាគមន៍លេខ ២៨៥ ដែល ឈរជើងការពារ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រ អូរអាឡៃ ស្រុកសៀមប៉ាង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នេះ
ក្នុងឱកាសចុះសួរសុខទុក្ខនេះផងដែរ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានពាំនាំនូវ ការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះកងទ័ព ដែល
កំពុងឈរជើងការពារបូរណៈភាពទឹកដី ជានិច្ចជាកាលសម្តេចតែងតែគិតគូរ ដល់ កងទ័ព ក៍ដូចជាគ្រូសារកងទ័ព គ្រប់ពេលវេលា មិនដែលភ្លេចម្តងណាឡើយ ។

ឯកឧត្តមមានប្រសាសន៍ផ្តាំផ្ញើរ ដល់កងទ័ពទាំងអស់ថា ! គ្រប៉ពេលវេលា បរិភោគ ត្រូវ​មានអនាម័យ ! និងពេលសម្រាកត្រូវចងមុង កុំអោយមូសខាំ ដើម្បីជៀសវាងនូវជម្ងឺ គ្រុនចាញ់ និងជម្ងឺផ្សេងៗទៀត ។
អំណោយដែលប្រតិភូនាំមកចែកជួនកងទ័ពរួមមាន៖
មុងជ្រលក់ថ្នាំ ចំនួន ៥២០​ មុង -ថ្នាំពេទ្យ ចំនួន កេស
-ថវិកា ឧបត្ថម្ភកងទ័ព ចំនួន ៥២០ នាក់ ក្នុងម្នាក់ៗទទួលបាន ៥ ម៉ឺនរៀល  និងផ្តល់ ថវិកាចំនួន ១០ លានរៀល បន្ថែម ទៀត សម្រាប់កសាងជំរំជម្រកស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា

No comments:

Post a Comment