Tuesday, September 12, 2017



Bt-news.com និង bt-newsdaily.blogspot.com    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៤ !!!!!




















ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ព្រឹកមិញ ថ្ងៃទី១២ កញ្ញា នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង(NICEC) ។ នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី១៤នេះ មានការចូលរួម ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគ្រិនរបស់ចិន និងប្រទេសជាសមាជិកទាំងអស់ របស់អ៊ានប្រទេស អាស៊ាន ជាច្រើន រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ ។ ឯកឧត្ដម ចាង កាវលី ឧបនាយករដ្ឋមន្ត្រីចិន បានថ្លែងសន្ទរកថាបើពិព័រណ៍ចិន-អាស៊ាន លើកទី១៤ បន្ទាប់មក ប្រមុខដឹកនាំអាស៊ានទាំងអស់ក៏បានថ្លែងសន្ទរកថាម្នាក់ម្ដង។ នៅក្នុងសន្ទរកថារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្ដេចបានមានប្រសាសន៍ថា ពិពរណ៍ចិន អាស៊ាននេះ មិនត្រឹមតែផ្តល់ឱកាសដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគ្រិនរបស់ចិន និងប្រទេសជាសមាជិកទាំងអស់របស់អ៊ាន ការពិភាក្សាផ្លាស់ប្តូរគំនិតគ្នាដើម្បីពង្រឹង និងពង្រីកវិស័យពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិការមួយចូលរួម ចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបង្កើនកាលានុវត្តភាព ពាណិជ្ជកម្មរវាងប្រទេសចូលរួមពិពរណ៍លើគ្រប់វិស័យផងដែរ។ ទន្ទឹមនេះដែរវេទិកានេះពីមួយឆ្នាំទៅមួយឆ្នាំ ក៏កាន់តែមានការរីកចម្រើនខ្លាំងឡើងៗ និងមានសារសំខាន់សំរាប់តំបន់យើង និងបានដើរស្របគ្នាទៅនឹងកិច្ច សហប្រតិបត្តិការ អភិវឌ្ឍន៍ជាវិជ្ជមានរវាងប្រទេសចិន និងអាស៊ាន ។ ជាមួយនឹងការរីកចម្រើនជាប្រចាំ នៅក្នុងវិស័យសេដ្ឋកិច្ច ដែលជា ក្បាល ម៉ាស៊ីនអូសកំណើនរបស់ពិភពលោក តំបន់ អាស៊ីយើងបានមានការផ្លាស់ប្តូរយ៉ាងជ្រាល ជ្រៅ និងបានក្លាយជាមជ្ឍមណ្ឌល ពហុវប្បធម៌ និងអរិធម៌ដ៏សំខាន់មួយ ដែលប្រជាជន ទូទាំងពិភពលោកចង់ឃើញ ចង់ស្គាល់ និងស្វែងយល់ ។ ក្នុងស្មារតីនេះ ប្រធានបទនៃវេទិកានេះ ពិតជាមាន សារ សំខាន់ណាស់ នៅក្នុងការជំរុញ និងលើកតម្កើងចិន អាស៊ាន និងអាស៊ីទាំងមូលអោយ ក្លាយជាតំបន់មួយប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែង។

ជាសក្ខីកម្ម ទំហំពាណិជ្ជរវាងអាស៊ាន និងចិនមានទំហំប្រមាណ៤៥២ ប៊ីលានដុល្លារ នៅក្នុងឆ្នាំ២០១៦ ។ ក្រៅពីកំណើននៃការដោះដូរពាណិជ្ជកម្មរវាងតំបន់អាស៊ាន ចិន សកម្មភាពទេសចរណ៍រវាងតំបន់ទាំងពីរមានការកើនឡើងជាលំដាប់ ដោយភ្ញៀវទេសចរណ៍ចិនទៅតំបន់អាស៊ានមានចំនួនជិត២០លាននាក់ក្នុងឆ្នាំ២០១៦ ជាមួយកំនើន៦,៤%បៀបនឹងឆ្នាំ២០១៥ ។ ចំនួនភ្ញៀវទេសចរណ៍ចិនបាននៅឈរលំដាប់ទី១ សំរាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលទៅទស្សនាតំបន់អាស៊ានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ម្យ៉ាងវិញទៀត ចំនួនភ្ញៀវទេសចរណ៍អាស៊ានទៅប្រទេសចិនទាំងមូលក៏មានការកើនឡើងជាលំដាប់ដូចគ្នា ដោយមានចំនួនជាង១០លាននាក់ក្នុងឆ្នាំ២០១៦ កើនជាង៥៧,៨%ធៀបនឹងឆ្នាំ២០១៥ ។

ជាការពិតកំណើនខ្ពស់នៃវិស័យទេសចរណ៍រវាងអាស៊ាន ចិន នេះបានកំពុងជួយជំរុញអោយបាននូវ សមាហរណកម្មសេដ្ឋកិច្ចរវាងតំបន់អាស៊ាន ចិន កាន់តែមានភាពស៊ីជម្រៅ និងការតភ្ជាប់កាន់តែរឹងមាំ។ វិស័យទេសចរណ៍នេះទៀតសោត ក៏ជម្រុញការតភ្ជាប់រវាង ប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការស្ថាបនា ផ្លូវសូត្រសតវត្ស៍រទី២១ អោយកាន់តែមាំមួន ស្របពេលដែលកសាងវិថីសូត្រសតវត្ស៍រទី២១ បានក្លាយជា របៀបវារមួយដ៏សំខាន់ ដែលប្រទេសយើងទាំងអស់គ្នាត្រូវតែធ្វើការ រួមគ្នាដើម្បី សំរេច នូវសមហរណកម្មតំបន់។ ក្នុងស្មារតីនេះ គំនិតផ្តួចផ្តើមពង្រឹងវិស័យទេសចរណ៍នេះ នឹងជួយបង្កើនការស្ថាបនាវិថីសូត្រសតវត្សរ៍ទី២១ ដែលនឹងជម្រុញសហបត្តិការ តំបន់ អោយឈានដល់កំរិតថ្មីមួយទៀត ជួយពង្រឹងកំណើនសរដ្ឋកិច្ចផង ជួយជម្រុញ សមាហរណកម្មតំបន់អាស៊ាន ចិនផង ជាពិសេសសមាហរណកម្មរវាង តំបន់អាស៊ាន ខ្លួនឯងផ្ទាល់ អោយកាន់តែគ្រប់ជ្រុងជ្រោយ ។

 កម្ពុជាពិតជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញក្នុងតំបន់ ដោយឈរ លើលក្ខណៈពិសេសនៃអច្ឆរិយៈគ្មានពីរនៃប្រសាទអង្គរ និងប្រសាទរាប់ពាន់ទៀត និង សម្បតិ្តបេកិកភណ្ឌអរូបីនានា។ ជាក់ស្តែងឆ្នាំ២០១៦ ភ្ញៀវទេសចរណ៍ចិនចូលមក ទស្សនាកម្ពុជាបានឈរលំដាប់ទី២ដែលភ្ញៀវទេសចរណ៍ចិនមានប្រមាណ៨,៣សែននាក់ ដែលមានការកើនឡើងជង២០% ធៀបនឹងឆ្នាំ២០១៥ !  កម្ពុជាត្រៀមខ្លួនទទួល ធ្វើ ជាប្រទេសកិតិ្តយសក្នុងពិពរណ៍ចិន អាស៊ានលើទី១៥ ឆ្នាំ២០១៨ខាងមុខផងដែរ

នៅព្រឹកថ្ងៃដដែលនេះដែរ សម្តេចតេជោ អញ្ជើញចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៤ រួចហើយ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសសម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ ពាណិជ្ជ កម្មកម្ពុជា ដែលធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ អន្តរជាតិណាននីង។

បន្ទាប់ពីសម្តេចតេជោបានអញ្ជើញកាត់ខ្សែបូរសម្ពោធអោយបើកជាផ្លូវការនូវការតាំងពិព័រណ៍ពាណិជ្ជកម្ម កម្ពុជានៅជាន់ខាងលើហើយ សម្តេចតេជោ បានអញ្ជើញ ដើរ ពិនិត្យមើលផលិតផលកម្ពុជា (Made in Cambodia) ដែលបានយកមកតាំង ពិព័រណ៍នៅទីនេះមានដូចជា អង្ករ ម្រេច គ្រប់ស្វាយចន្ទីរ ស្រាផ្លែឈើ ស្ករត្នោតធម្មជាតិ កាហ្វេខ្មែរ គ្រឿងចម្លាក់ដោយដៃ ក្រណាត់និងសម្លៀកបំពាក់ខ្មែរ និងផលិតផលកសិកម្ម ខ្មែរយើងដែលមានគុណភាព និងសុខភាពជាច្រើនរយមុខទៀត ។
បងប្អូនយកផលិតផលមកតាំងនៅទីនេះ គឺក្នុងគោលបំណងដើម្បីផ្សព្វ ផ្សាយផលិត ផលគុណភាពកម្ពុជានឹងដើម្បីស្វែងរកដៃគូចិនក្នុងការចែកចាយនៅទីផ្សារក្នុងប្រទេសចិន។ សម្តេចតេជោ មានក្តីរំភើបរីករាយ និងលើកទឹកចិត្តដល់បងប្អូនពាណិជ្ជករ និងអ្នក វិនិយោគគិនចូលរួមជំរុញការនាំចេញផលិតផលកសិកម្ម ខ្មែរយើងអោយកាន់តែច្រើន ដើម្បីជួយដល់បងប្អូនកសិកអោយមានជីវភាពរស់នៅកាន់តែប្រសើឡើង ។
បន្ទាប់ពីបានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនអាជីវករ និងពាណិជ្ជករ នៅជាន់ខាងលើរួច ហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅជាន់ខាង ក្រោម កាត់ខ្សែបូរសម្ពោធពន្លាជាតិកម្ពុជា ដែលឆ្នាំ២០១៧ នេះគឺមានរៀបចំជា ទ្រង់ទ្រាយ ប្រាសាទព្រះវិហារ ! នៅក្នុងឱកាសនោះដែរ ក៏មានកូន ក្មួយរាំរបាំជូនសម្តេច និង ភ្ញៀវជាតិ និងអន្តរជាតិទស្សនា ប្រកបដោយបរិយាកាសរីករាយក្រៃលែង

No comments:

Post a Comment