Bt-news.com និង bt-newsdaily.blogspot.com
! កក្រើក
ស្រុកអន្លង់វែងទៀតហើយ ! ក្រុមហ៊ុនហួតម៉េងរីតា
ថៅកែលោកឧកញ៉ា ជ័យ ប្រមូលទិញឈើប្រណិត !!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ឧត្តរមានជ័យ៖ ក្រុមហ៊ុន ហួតម៉េងរីតា ថៅកែ គឺលោកឧកញ៉ា ជ័យ ជ្រកក្រោម អាជ្ញាប័ន អភិវឌ្ឍន៍ដំណាំ កសិឧស្សារហកម្ម ! ដែលមានទីតាំងស្ថិត នៅតាម បណ្ដោយ ផ្លូវជាតិ ៦៧ B ស្ថិតក្នុងភូមិ អូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ! ចាប់ផ្តើមកក្រើក ឡើងសារជាថ្មី ក្នុងការប្រមូលទិញឈើប្រណិតប្រភេទឈើធ្នង់ ដែលកំពុងតែមានហាងឆេង និងមានទីផ្សារនៅឯប្រទេសវៀតណាម ។
មហាជននិយាយថា ! លោក ឧកញ្ញា ជយ័ អគ្គនាយកក្រុម ហ៊ុន ហួត ម៉េងរីតា ក្រោយពីទទួលបានដីសម្បទានសេដ្ឋកិច្ចពី រដ្ឋាភិបាលមក ពេលណាមក គឺធ្វើ អាជីវកម្មបទល្មើសឈើដោយប្រម៉ូលទិញឈើ គ្រញូង នៅតាមបន្ទាត់ព្រំដែន ទាំងមូលដូចជាស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ និងសង្កាត់កូនគ្រាលជាដើម ជ្រកក្រោមស្លាកក្រុមហ៊ុនរហូត ។
ប៉ុន្តែក្រុមហ៊ុនមួយនេះមានភាពស្ងប់ស្ងាត់មួយរយៈ ក្នុងការប្រមូលទិញឈើប្រណិត ពេលនេះបានកក្រើកឡើងក្នុងការប្រមូលទិញឈើធ្នង់ សារជាថ្មីទៀត តាមរយៈ មេការឈ្មោះ ខ្យា ! ការប្រមូលទិញឈើប្រណិតរបស់ក្រុមហ៊ុនខាងលើ ត្រូវបានគេ សង្សយ័ថា ! មានការឃុបឃាត់គ្នាជាប្រព័ន្ធ ! ព្រោះជំនាញរដ្ឋបាលព្រៃ ឈើធ្លាប់អះ អាងថា ! ការប្រមូលទិញឈើរបស់ក្រុមហ៊ុនមួយនេះមានច្បាប់ ! ទើបការប្រមូលទិញ និងដឹកជញ្ជួនចេញរលូនបែបនេះ ។
ឈ្មោះ ខ្យា តំណាងក្រុមហ៊ុន បានប្រាប់ថា ! ក្រុមហ៊ុនបានធ្វើការប្រមូលទិញឈើធ្នង់ ពីពលរដ្ឋដឹកតាមម៉ូតូនិ ងរទេះបន្ដិចបន្តួចតែប៉ុណ្ណោះ ។
ពាក់ព័ន្ធករណីរបស់ក្រុមហ៊ុនខាងលើ BT-NEWS មិនអាចសុំការបំភ្លឺពីលោក សូត ស៊ីសុឃាង ប្រធានមន្ទីកសិកម្ម ខេត្តឧត្តរមានជយ័ បានទេនៅថ្ងៃទី០៩ ខែសីហា នេះ បើមានបញ្ហាទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕
No comments:
Post a Comment