Thursday, August 17, 2017













Bt-news.com និង bt-newsdaily.blogspot.com បើករថយន្ត បុក ម៉ូត៉ូ រងរបួសធ្ងន់ យុវជនម្នាក់ ! បើករត់គេច ! ដកកាំភ្លើងខ្លី គម្រាមបាញ់អ្នក តាម !!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ យុវជនម្នាក់បើកបរម៉ូតូសង់សេរីឆ្នាំ ២០១២ ពាក់ស្លាកលេខ សៀមរាប 1
L 8074 ក្នុងទិសដៅពីត្បូង ទៅជើង ខាងស្តាំរបស់ខ្លួន នៅលើកំណាត់ផ្លូវ ស៊ុប រំដួល ឆ្ពោះផ្លូវលេខ៣០ ម៉ែត្រផ្សារក្រឡាញ់ លុះដល់ចំណុច ( លីខាស៊ី KTV ) ស្ថិតក្នុងភូមិ សាលាកន្សែង សង្កាត់សាលាកំរើក ក្រុងសៀមរា​ប ! ត្រូវបានរថយន្តលុចស៊ិស មីនី​ LRX – 330 ពាក់ស្លាកលេខភ្នំពេញ 2AH 6192 ពណ៌កាំម៉ៃ បុកចំពីមុខពេញទំហឹង ប៉ើង រំលងដំបូលរថយន្តទៅធ្លាក់ចំហៀងផ្លូវ ម្ខាងទៀតប្រមាណជាង១០ ម៉ែត្រ បណ្តាល អោយ រងរបួសយ៉ាងធ្ងន់ធ្ងរ និងបាក់ជើងស្តាំផងដែរ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២ និង៤០យប់ ឈានចូលថ្ងៃទី១៧ ខែសីហា នេះ ។
យុវជនរងគ្រោះមានឈ្មោះ ធា រឹទ្ធី អាយុ១៩ ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចកក្រុង
-ខេត្តសៀមរាប ។

ប្រភពបានប្រាប់
BT-NEWS ថា ៖ រថយន្តបង្កចេញ​ពីផឹកស៊ី បើកបរ បញ្ច្រាសទិស រំលោភលើផ្លូវផ្នែកខាងស្តាំគេ !  រួចបុកម៉ូតូ ពេញទំហឹង បណ្តាលអោយបែកធុង ទឹក រថយន្ត រួចបើកបរគេច ! ខណៈពេលនោះមានម៉ូតូ ឌុប ជិះតាម ពីក្រោយ រហូតដល់ផ្លូវ ចូលរាជនី ជិតផ្សារលើធំថ្មីសៀមរាប ! សង្កាត់ស្លក្រាម ជនបង្កបាន ដក កាំភ្លើងខ្លី គម្រាមបាញ់ កុំអោយម៉ូតូនោះតាមទៀត ! ម៉ូតូឌុបដាក់មេប្រូចតែម្តងទៅ ។

មន្ត្រីប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាមម្នាក់ប្រចាំការបានបញ្ជាក់ប្រាប់ថា ! កំលាំងលោកបាន តាមភ្លាមៗដែរ ប៉ុន្តែរថយន្តបង្កគេចបាត់ស្រមោលនៅចំណុចរាជនីនោះតែម្តង​មិនដឹង ចូលកន្លែងណា ព្រោះស្ថានភាពពេលយប់ផងពិបាកស្វែងរកណាស់ ។

លោក ឧត្តមសេនីយ៍ត្រី ធឿង ធា មេបញ្ចាការកងការពារព្រំដែន ៤០៣ ត្រូវជាឪពុក
យុ​វជនរងគ្រោះបានប្រាប់ទៀតថា !  កូនលោកមានបញ្ហាខាងលើ មន្រ្តីនគរបាល ចរា ចរណ៍ មិនឃើញធ្វើការវាស់វែង ឫបាញ់គំនូសសំគាល់នោះទេ គ្រាន់តែយកម៉ូតូទៅរក្សាទុកប៉ុណ្ណោះ ។

លោកសំណូមពរដល់មន្រ្តីគ្រប់ស្ថាប័នពាក់ព័ន្ធ មេត្តជួយចំណាំ រថយន្ត និងស្វែងរក រថយន្តលុចស៊ិស មីនី​
LRX – 330 ពាក់ស្លាកលេខភ្នំពេញ 2AH 6192 ពណ៌កាំម៉ៃ នេះផង ដើម្បីចាប់ខ្លួន ជនបង្ក យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕  

No comments:

Post a Comment