Monday, August 14, 2017








Bt-news.com និង bt-newsdaily.blogspot.com    លោក សួន សេរីរដ្ឋា ត្រូវបាន តុលាការក្រុងភ្នំពេញ បញ្ជួនដាក់គុក ព្រៃស ហើយ !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ភ្នំពេញ
  លោក សួន សេរីរដ្ឋា ត្រូវបាន តុលាការក្រុងភ្នំពេញបញ្ជួនទៅដាក់ពន្ធនាគារ ហើយ កាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៤ សីហា​ ម្សិលមិញនេះ ! ពាក់ព័ន្ធករណី បង្ហោះតាមគេហរទំព័រ​ហ្វេសប៊ុកលោក​ផ្ទាល់ ពីបទមាក់ងាយកូនខ្មែរ និងចេតនា បំបែកបំបាក់កងទ័ព កាលពីថ្មីៗនេះ ​។
​អយ្យការអមសាលាដំបូងរាជធានី​ភ្នំពេញ សម្រេចចោទប្រកាន់លោក សួន សេរីរដ្ឋា
ករណី បទល្មើសព្រហ្មទណ្ឌចំនួន៣ រួមមាន ៖ ១-បទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ ។ ២-បទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាម បញ្ញត្តិមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ។៣-បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
ដោយហេតុថា ករណីខាងលើជាបទមជ្ឈិមជាក់ស្តែង ហើយសំណុំរឿងនេះបានបំពេញ លក្ខខណ្ឌនៃនីតិវិធីនៃការបង្ហាញខ្លួនភ្លាម​ តាមបញ្ញត្តិមាត្រា ៤៧ និងមាត្រា ៤៨ នៃ ក្រមនីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទ ប្រកាន់ និងបញ្ជូនជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា រួមទាំងសំណុំរឿង តាមកំណត់ ហេតុស្តីអំពីការបង្គាប់អោយចូលបង្ហាញខ្លួនភ្លាមលេខ ០១៨ អ.យ.ឋ ​ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីជំនុំជម្រះ
សូមបញ្ជាក់ថា លោក​ សួន​ សេរីរដ្ឋា​ ត្រូវបានចាប់ខ្លួន កាលពីរសៀលថ្ងៃអាទិត្យ ដោយ សារ គាត់បង្ហោះហ្វេសប៊ុក​ ពាក់ព័ន្ធនឹងការបំបែកបំបាក់កងទ័ព​ យោងទៅតាម គេហរ ទំព័រ​ហ្វេស ប៊ុកលោក ចេញផ្សាយថា សាមកុក របស់លោក ហ៊ុន សែន កំពុង បែកកុក ! សេនាប្រមុខ ដាក់បញ្ជាឲ្យកងទ័ពត្រៀមប្រយុទ្ធ ដាក់ឱសានវាទ អោយសត្រូវ ! តែឱនក្បាលចូលបន្ទាយសត្រូវដើម្បីសុំចរចា ! ពេលសង្គ្រាម កើតឡើង ជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយ នឹង ប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា... ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយ ស្រីញីយ៉ាងគគ្រឹកគគ្រេង ។
តែទោះបីយ៉ាងណា និងទោះបីជាយើងដឹងថា វាជាសង្គ្រាមដើម្បីដំឡើងមុខ ដំឡើង ឋានៈ បំពាក់ខ្លួនឥស្សរៈចោរ បន្លំឲ្យក្លាយទៅជាឥស្សរៈជនបំភាន់យើងក៏ដោយ... ក៏ សូមពលរដ្ឋខ្មែរ យុវជនខ្មែរ ត្រូវរួមសាមគ្គីគ្នាលើកទឹកទឹកចិត្ត និងជួយគ្រប់យ៉ាងដែល អាចជួយបានដល់កងទ័ពជាតិរបស់យើងដែលតែងយកទ្រូងទៅពាំងគ្រាប់រំសេវ ដើម្បីបុព្វហេតុការពារទឹកដីពិតប្រាកដ ៕

No comments:

Post a Comment