Tuesday, August 29, 2017









Bt-news.com និង bt-newsdaily.blogspot.com  ខ្លាំងមែន កម្លាំងអគ្គបញ្ជាការ និងសង្កាត់រដ្ឋបាល ព្រៃឈើ ហ៊ានចាប់ ! រថយន្តយីឌុប ដឹកឈើរបស់អង្គរក្ស ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០



ខេត្តឧត្តរមានជ័យ៖ រថយន្តយីឌុបដឹកឈើ មួយគ្រឿងរបស់អង្គរក្ស ស ថាវី អភិបាល ខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រចាំយោធភូមិភាគ៤ ធ្វើការបង្ក្រាប កាលពីវេលាម៉ោង ៨ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ថ្មីៗនេះនៅចំណុច ភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។

តាមសេចក្តីរាយការណ៍មកថា !  ក្នុងប្រតិបត្តិការបង្ក្រាបសមត្ថកិច្ច ជំនាញដឹកនាំ ដោយលោក ញ៉ែម ណាយវ៉ាន់ នាយយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ រួមជាមួយ កម្លាំងយោធា ប៉ះចំរថយន្តដឹកឈើ ដែលមានខ្នងអ្នកធំក្នុងខេត្ត ហាក់ដូចជា អូរឬស្សីបញ្ច្រាស់ចុង ។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចថា រថយន្តដឹកឈើខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការទុកបណ្តោះអាសន្នតាំងពីយប់ នៅថ្ងៃទី២៥ មកម្លេះ ។ តែទីបំផុតរហូតដល់វេលាម៉ោង ៨ព្រឹក រថយន្តយីឌុបដឹកឈើខាងលើ សមត្ថកិច្ចបាន បញ្ជូនទៅរក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។

តាមរបាយការណ៍សមត្ថកិច្ច រថយន្តដឹកឈើគ្មានច្បាប់ ម៉ាកហ៊ីហាន់ដាយ ពណ៌ទឹកប៊ិច លាយសរ ពាក់ស្លាក់លេខភ្នំពេញ ៣C-៣០៧៥ បានផ្ទុកឈើអារប្រភេទ លេខ១ និងលេខ២ ចំនួន ៧៧២ សន្លឹក ស្មើរនឹង២៤ម៉ែត្រគូប ដែលម្ចាស់ឈ្មោះ សេង ហុង ជាកូនបង្កើតរបស់លោក សួន តៃហេង ជាអង្គរក្សអភិបាលខេត្តឧត្តរមានជ័យ ។

មន្រ្តីជំនាញរដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទបានបញ្ជាក់ថា !  កន្លងមក ពិតជា មានសកម្មភាពរថយន្តដឹកឈើប្រភេទលេខ២ របស់ឈ្មោះ រឹទ្ធ និងឈ្មោះ ឆាយ ដែលដឹកយកទៅសាងសង់ផ្ទះនិវត្តន៍ជន នៅតំបន់អូរអំបិល ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តផ្សេងៗទៀត ! តាម គោលដៅតំបន់អភិវឌ្ឍន៍របស់សមាគមន៍អតីតយុទ្ធកម្ពុជា តែសកម្មភាពទាំងនោះ ត្រូវបានស្ងប់ស្ងាត់មួយរយៈបន្ទាប់ អភិបាលខេត្តឧត្តរមានជ័យ បានប្រកាសបិទ ។ ហើយស្រាប់តែឃើញមាន សកម្មភាពរថយន្តដឹកឈើរបស់អង្គរក្ស ឯកឧត្តមផ្ទាល់ ចេញមុខដឹកឈើម្តង

ករណីត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងចំពោះការដឹកជញ្ជួនឈើ របស់ឈ្មោះ  សេង ហុង ជាកូនបង្កើតរបស់លោក សួន តៃហេង ជាអង្គរក្សអភិបាលខេត្ត ខាងលើ !  ឯកឧត្តម បង្រ្កាប គេ​ មិនបង្រ្កាបកូនចៅ ខ្លួន ឯង សូម្បីតែឈើ ដឹកធ្វើផ្ទះអតីតយុទ្ធជន ក្រីក្រ ក៍មិនលើកលែង ៕                       

No comments:

Post a Comment