Sunday, August 13, 2017










Bt-news.com និង bt-newsdaily.blogspot.com  ចិញ្ចើមផ្លូវ​ជាប់​របង​មន្ទីរពេទ្យបង្អែក​ខេត្តសៀម រាប ! ជាទីផ្សារជម្លោះរបស់ ជាង​ធ្វើ​សោរ ជាមួយ ម្ចាស់រថយន្ត ម្សម្រាកព្យាបាលពេទ្យ !!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖​ ចិញ្ចើមផ្លូវ​ជាប់​របង​មន្ទីរពេទ្យបង្អែក​ខេត្ត​ផ្នែក​ខាងលិច ដែល​កន្លងមកជាកន្លែង​ចំណត​ឡាន​ធុន​តូច​ ! ​ពេលនេះ​បាន​កំពុង​ក្លាយជា​ផ្សារ​អនាធិបតេយ្យ របស់​ក្រុម​ជាង​ធ្វើ​ស​សោរ​គ្រប់​ប្រភេទ និង​ដាក់លក់​គ្រឿង​ចម្អិន​តាមរ​ទេះ !  វា​បានក្លាយ​ទៅជា​ទីលាន​ជម្លោះ​រវាង​ម្ចាស់​រថយន្ត​ និង​ក្រុម​ជាង​ធ្វើ​សោរ​ ។

ករណីនេះបាន​ធ្វើ​ឲ្យ​ក្រុង​ទេសចរ​ណ៏​សៀមរាប​-អង្គរ បាត់បង់​សោ​ភ័​ណ្ឌ​ភាព ក៏ដូចជា​កំពុង​បង្ខំ​ឲ្យ​ប្រែក្លាយ​តំបន់​នេះ​ទៅជា​តំបន់​អនាធិបតេយ្យ ក៏​អាចនិយាយបាន​។​
​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់សុំមិនបញ្ចេញឈ្មោះ​​បាន​និយាយ​ថា ! រូបគាត់​គ្រាន់ តែ​ស្រែក​សុំ​ឲ្យ​ជួយ​យក​សម្ភារៈ​ដែល​រាយប៉ាយ​ចេញពី​ទីនោះ ដើម្បី ​ចត​រថយន្ត ក៏ត្រូវ​ទទួលរង​ការ​មាក់ងាយ ពី​ជាង​ធ្វើ​សោរ​យ៉ាង​ចាស់ដៃ​ទៅវិញ​ ។

(​ស្ត្រី​)​និយាយទៀតថា ! ត្រឹមតែ​ពាក្យសុំ បែជាជាង​សោរ​បែ​ជា​តប​វិញ​ថា ម្តេច​មិន​រក​កន្លែង​ផ្សេង​ចត​ទៅ រូបគេ​(​ជាង​សោរ​)​បានទទួល​សិទ្ធិ​លក់ដូរ​ទីនេះ​ពី​សមត្ថកិច្ច​រួចហើយ គឺ​បាន​បង់ប្រាក់​ប្រចាំខែ​គឺ​សុំ​រក​កន្លែង​ផ្សេង​ចុះ មិន​ចឹ​ង​ទេ​ប្រយ័ត្ន​បែក​កញ្ចក់​ឡាន​ ! ឃើញ​ស្ថាន​ការ​ជន​នោះ​និយាយ​ហាក់​គ្មាន​សុជីវធម៌​រូបគាត់​បង្ខំ​បើកឡាន​ចេញ​​តែ​មុន​ចាកចេញ​គាត់​ឲ្យ​ជន​នោះ​បញ្ជាក់​អំពី​សមត្ថកិច្ច​រូប​ណា​ដែល​អនុញាតិ ។
ព្រោះថា​ចិញ្ចើមផ្លូវ​ជាប់​របង​ពេទ្យ​ពុំមែន​ទីផ្សារ​លក់ដូរ​ឬ ជា​កន្លែង​សម្រាប់​ជាង​សោ​នោះឡើយ គឺ​សម្រាប់តែ​ចត​ឡាន​ប៉ុណ្ណោះ​ ។ ​ស្ត្រី​រូបនោះ បាន​សុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ មេត្តា​អនុវត្ត​គោល​ការ​​ដែលធ្លាប់អួតអាងថា រៀបចំ​សោ​ភ​ណ្ឌ័​ភាព​ក្រុង ឲ្យ​ក្លាយជា​ក្រុង​ស្អាត ក្រុង​គំរូ ព្រោះ​មិនមែនជា​កន្លែង​ទីផ្សារ​អនាធិបតេយ្យ​ ឡើយ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរ ចាត់វិធានការបញ្ហាខាងលើនេះ ផង ដើម្បីមានភាព ងាយស្រួលក្នុងការចតរថយន្ត សម្រាប់មន្ទីពេទ្យ និង​បញ្ជៀ​ស​ការកកស្ទះចារាចរណ៍ផងដែរ ៕



No comments:

Post a Comment