Friday, August 4, 2017



Bt-news.com និង bt-newsdaily.blogspot.com   ក្រុមហ៊ុនហួតម៉េងរីតា ! ប្រមូលទិញឈើប្រណីតជាច្រើនប្រភេទ ពីប្រជាពលរដ្ឋ ស្តុកទុកក្នុងក្រុមហ៊ុន ! ជ្រកក្រោមអាជ្ញាប័ណ្ណ !!!!











ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ ក្រុមហ៊ុនហួតម៉េងរីតា កំពុងធ្វើសកម្មភាព ប្រមូលទិញឈើប្រណីតពីប្រជាពលរដ្ឋ ដោយជំនាញរដ្ឋបាលព្រៃឈើឆ្លើយថា ជាក្រុមហ៊ុនមានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវ ទើបគេហ៊ានប្រមូលទិញឈើទាំងនេះ
តាមសេចក្តីរាយការណ៍ពី ក្រុមហ៊ុនហួតម៉េងរីតាថា ! ក្រុមហ៊ុនកំពុងប្រមូលទិញឈើប្រណីតធ្នង់ ដែលប្រជាពលរដ្ឋបានចូលទៅកាប់ពីតំបន់ព្រៃសហគមន៍ ព្រៃបរិស្ថាន តំបន់ព្រៃស្អាក់ និងព្រៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែលនៅក្បែរទីតាំងឃ្លាំងរបស់ក្រុមហ៊ុន !  ហើយមិនតែប៉ុណ្ណោះក្រុមហ៊ុន ក៏បានធ្វើការប្រមូលពីទិញពីអ្នកភូមិ ដែលចូលទៅកាប់ឈើ ចេញពីព្រៃជាប់តំបន់ព្រំដែន ក្នុងទឹកកម្ពុជា ហើយដឹកតាមរថយន្តកាមរីប្រភេទច្នៃ ឬ រថយន្តផ្សេងៗ យកទៅស្តុកទុកនៅក្នុងទីតាំងឃ្លាំងរបស់ក្រុមហ៊ុនតែម្តង ដែលនៅជាប់នឹងផ្លូវជាតិលេខ ៦៨B ក្បែរស្នាក់ការផ្នែករដ្ឋបាលព្រៃឈើ ចំណុច អណ្តូងបី ក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
នៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ លោក ឃុន ប៊ុនហេង នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ បានបំភ្លឺតាមទូរស័ព្ទថា ! ឈើដែលស្តុកទុកនៅក្នុងឃ្លាំងក្រុមហ៊ុនហួតម៉េងរីតា មានអាជ្ញាប័ណ្ណច្បាប់ត្រឹមត្រូវ និងមានលិខិតស្នាមក្នុងការប្រមូលទិញឈើ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ រស់នៅនៅក្បែរស្នាក់ការក្រុមហ៊ុនថា ! រាល់ថ្ងៃគេសង្កេតឃើញមានរថយន្តប្រភេទកាមរី និងរថយន្តប្រភេទពីរបាំង បានដឹកឈើចូលទៅទម្លាក់ក្នុងឃ្លាំងក្រុមហ៊ុន ដែលភាគច្រើនសុទ្ធតែជាប្រភេទឈើធ្នង់ស្តុកទុកប្រហែលជា ៤០ ទៅ៥០ម៉ែត្រគូប ។ ហើយបើតាមការបញ្ជាក់ពីមន្ត្រីក្នុងស្រុកម្នាក់ឱ្យដឹងថា ដីព្រៃ ក្នុងដែនក្រុមហ៊ុន គឺពុំមានដីព្រៃនៅសេសសល់នោះទេ តែក្រុមហ៊ុនបានប្រមូលទិញឈើពីប្រជាពលរដ្ឋដែលកាប់ពីតំបន់អភិរក្សផ្សេងៗ ក្នុងស្រុកអន្លង់វែង រួចដឹកទៅស្តុកទុកនៅទីតាំងឃ្លាំង ដោយសំអាងលើអាជ្ញាប័ណ្ណដីសម្បទានរបស់ខ្លួន ដែលរាជរដ្ឋាភិបាលសម្បទាន ។

 ប្រភពីមហាជននិយាយថា ! ដំណើរការប្រមូលទិញរបស់ក្រុមហ៊ុន ខាងលើ មានមេ ការ រត់ការចរចារផ្លូវ ម្នាក់ត្រូវគេស្គាល់ឈ្មោះ ព្រំ ស៊ីណា ដែលអះអាងថា ខ្លួនជា ភ្នាក់ងារ អ្នកយក ព័ត៌មាន ទូរទស្សន៍ អនឡាញ ស្លឹករឹទ្ធ ! ដោយឡែក លោក ចាន់ ធី ចាងហ្វាងកាផ្សាយ កាសែត និងទូរទស្សន៍ស្លឹករឹទ្ធ បានប្រាប់ BT-NEWS
នៅល្ងាចថ្ងៃ ទី០៤ ខែសីហា  មុននេះថា ! ភ្នាក់ងារលោក មិន​មានឈ្មោះ ព្រំ ស៊ីណា ខាងលើនោះ ទេ លោក នឹងជួយបន្ត ផ្សព្វផ្សាយពីបញ្ហាខាងលើនេះ ៕  

No comments:

Post a Comment