Saturday, August 12, 2017




Bt-news.com និង bt-newsdaily.blogspot.com   លោកឧត្តមសេនីយ៍ត្រី  ធឿង ធា មេបញ្ផាការ កងការពារព្រំដែនគោគ លេខ៤០៣ ច្រានចោល ! ប្រព័ន្ធផ្សព្វផ្សាយថា ! រូបលោកពាក់ព័ន្ធបទល្មើស ឈើ គ្រញូង !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី  ធឿង ធា មេបញ្ផាការកងការពារព្រំ
ដែនគោគ លេខ៤០៣ បានប្រាប់ Bt-news នៅថ្ងៃទី១៣ ខែសីហា មុននេះថា​ ! ក្នុងនាមលោកជាមេជាបញ្ជាការ​កងការពារព្រំដែនគោគ លេខ៤០៣ បដិសេធន៍ដាច់ខាតចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកថា ! ​ រូបលោក បានអោយឈ្មោះ ចាប ព្រឿត ប្រមូលទិញឈើគ្រញូង ក្នុងដែនដីរបស់ខ្លួន ត្រង់ចំណុច បាតតាទុំ ដល់ចំណុចវាលបាញ់គ្នា ស្រុកអន្លង់វែង និង បើកភ្លើង ខៀវ អោយពលរដ្ឋឆ្លងកាត់ចូលក្នុងដី ទៅកាប់ឈើគ្រញូង ដោយមិនគិតពី សុវត្ថិភាព របស់ពលរដ្ឋ និងជំរិតទាប្រាក់ពីពលរដ្ផមួយនាក់ចំនួន$ ជាផ្នូរក្នុងការចូលដី
ទាហានឈុតខ្មៅថៃ ២៣០១ នោះ ! ហើយក្នុងមួយខែៗ រកចំណូលចែកគ្នាបានរាប់ម៉ឺន ដុល្លាឯណោះ វាជារឿងមិនពិត ប្រឌិតទាំងស្រុង ។

លោក
ឧត្តមសេនីយ៍ត្រី  ធឿង ធា  បានបញ្ជាក់ថា ! ប្រព័ន្ធផ្សព្វផ្សាយដែល
បានបរិហារ កេរ្តិ៍ រូបលោក សូមរកភស្តុតាងមកបញ្ជាក់ និងធ្វើការសួរនាំរូបលោក ផង មិនមែន ចេះ តែសរសេរនោះទេ ! បើពិតដូចការផ្សព្វផ្សាយថា លោក ធ្វើបទល្មើសនៅចំណុច ខាងលើ រូបលោក សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ ។

 លោក ឧត្តមសេនីយ៍ត្រី  ធឿង ធា  បានបញ្ជាក់បន្ថែមទៀតថា ! ចំណុចដែល ប្រព័ន្ធ ផ្សព្វផ្សាយ​ក្នុងស្រុកសរសេរថា !
រូបលោក បានអោយឈ្មោះ ចាប ព្រឿត ប្រមូល ទិញឈើគ្រញូង ក្នុងដែនដីរបស់ខ្លួន ត្រង់ចំណុច បាតតាទុំ ដល់ចំណុចវាលបាញ់គ្នា ស្រុកអន្លង់វែង ! វាមិនពិត ទាល់តែសោះ ព្រោះចំណុចទាំងនោះ ជាដែនសមត្ថកិច្ចរបស់ ផ្នែកសឹករង​ស្រុកអន្លង់វែង ដែលលោក ភោគ ភន ជាអ្នកគ្រប់គ្រង !  លោកមិនមានសិទ្ធឡើយ ៕

No comments:

Post a Comment