Thursday, August 24, 2017



Bt-news.com និង bt-newsdaily.blogspot.com  អស្ចារ្យណាស់មិន ដែលមានអង្គភាព ណាធ្វើបាន ! នគរបាលព្រំដែនគោកលេខ៩០៥ឃាត់ ខ្លួនពលរដ្ឋខ្មែរលួចឆ្លង ដែន ឡើង ភ្នំចំនួន១១នាក់ និងរឹបអូស បានវត្ថុតាងឈើគ្រញូងបានចំនួន១១ខ្នងសំពាយ !!!!!


















ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋខ្មែរចំនួន ១១នាក់ រួមនឹងឈើគ្រញូងចំនួន ១១សំពាយ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៩០៥ ធ្វើការបង្ក្រាបបាននៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ! ខណៈដែលប្រជាពលរដ្ឋទាំងនោះ ស្ពាយឈើគ្រញូងចុះពីលើភ្នំនៅ ចណុចបង្គោលសីម៉ាលេខ១២ ក្នុងភូមិសាស្ត្រភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
លោកវរសេនីយ៍ឯក ស៊ុំ សារឿន មេបញ្ជាការ នគរបាល ការពារព្រំដែនគោកលេខ ៩០៥ បានឱ្យដឹងថា ! ក្រោយពីទទួលបានដំណឹងពីកម្លាំងរបស់លោក កំពុងដើរល្បាត នៅវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២៤ ខែសីហា ដែលមានកម្លាំងប្រជាពលរដ្ឋចំនួន ១១ នាក់ កំពុងលួចស្ពាយឈើគ្រញូងចេញពីព្រំដែន លោកបានឱ្យកម្លាំងធ្វើការពួនស្ទះ និងសុំគោលការណ៍ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ ដើម្បីធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋទាំងអស់នោះ ។
លោកវរសេនីយ៍ឯកបន្តថា ! ក្នុងចំណោមពលរដ្ឋខ្មែរទាំង ១១នាក់នេះ មានពលរដ្ឋ ចំនួន ៩នាក់ រស់នៅភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង និងពលរដ្ឋម្នាក់ រស់នៅ ភូមិជ្រឹងខាងលិច សង្កាត់កូនគ្រៀល និងម្នាក់ទៀតរស់នៅ ភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ! ចំពោះវត្ថុតាង ដែលដកហូតបានរួមមាន ពូថៅចំនួន ១១ ដែករណា ចំនួន ៣ ឈើគ្រញូងចំនួន ១១សំពាយ ទាំងអស់ ពប្រមាណជាង៤០០ គីឡូក្រាម ទាំងវត្ថុតាងទាំងអស់ បញ្ជូនទៅកាន់ស្នងការនគរបាលខេត្ត នៅថ្ងៃទីដដែល តែម្តង ។

បើតាមការសាកសួរពីកម្លាំងជំនាញ កម្លាំងពលខ្មែរទាំង ១១នាក់ បានឆ្លើយថា ! ពួក គេបានឡើងលើភ្នំឆ្លងដែនចូលទឹកដីថៃ រកឈើគ្រញូង គឺមិនមានមេខ្លោង ឬអ្នក ណាជួលពួកគេនោះឡើយ ប៉ុន្តែពេលបានឈើគ្រញូង ពួកគេស្ពាយចុះភ្នំ ចូលមក ទឹកដីកម្ពុជាយកទៅលក់ឱ្យឈ្មួញម្នាក់ឈ្មោះ ហេង ដែលជាទាហាន ប្រចាំការនៅ ភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ  និងម្នាក់ទៀតឈ្មោះ រស់ ជក់ មន្រ្តីយោធា បម្រើការនៅក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៤២

ពាក់ព័ន្ធករណីខាងលើនេះ ត្រូវបានមហាជនរិះគន់ ! មន្រ្តីយោធា ឈ្មោះ រស់ ជក់ បម្រើការនៅក្នុង អង្គភាព កងពលតូចថ្មើរជើងលេខ៤២ និងម្នាក់ទៀតឈ្មោះ ហេង ដែលជាទាហាន ប្រចាំការនៅ ភូមិដងទង់ សង្កាត់កូនគ្រៀលថា ! មន្រ្តីយោធាមាន  តួរនាទីការពារទឹកដី ! និងការពារសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ បែជាចូលខ្លួនក្នុងបទ​ល្មើស មិនតែប៉ុណ្ណោះបានធ្វើអោយពលរដ្ឋខ្មែរ ឆ្លងដែរចូលដី ថៃ លូចកាប់ឈើ គ្រញូង បានស្លាប់ និងរងរបួស ព្រមទាំងព្រាត់ប្រាស់ឪពុកម្តាយ និងប្រពន្ធកូន ដោយ សា ទាហាន ថៃ បាញ់ ! ទង្វើនេះគួរតែមន្រ្តីយោធាជាន់ខ្ពស់ដែលជាថ្នាក់លើ ចាត់វិធាន ការក្តៅ ទៅតាម​ច្បាប់កងទ័ព ! ដើម្បីប្រមានដល់មន្រ្តីយោធាក្រោយៗ ទៀតកុំឱ្យធ្វើតម្រាប់តាម ៕
             (  បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ )

No comments:

Post a Comment