Friday, August 25, 2017













Bt-news.com និង bt-newsdaily.blogspot.com  ក្រុមអាជីវករ បើកអាជីវកម្មល្បែង ក្មេងលេង និងអ្នកលក់ដូរ នៅជិតផ្លូវ៦០ ម៉ែត្រអង្គរឃ្យូងយូ ប្រតិកម្ម ការបោះ បង្គោល ហ៊ុំព័ទ្ធទីតាំងប្រកបអាជីវកម្ម ! អាជ្ញាធរខេត្ត មិនមានដំណោះស្រាយ !!!!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ក្រុម អាជីវករ ប្រកបអាជីវកម្មល្បែងក្មេងលេង និងអ្នកលក់ដូរ នៅជាប់រង្វង់ផ្លូវ៦០ម៉ែត្រ អង្គរឃ្យូងយូ នាំគ្នាធ្វើការតវ៉ា ចំពោះការបោះបង្គោល ហ៊ុំព័ទ្ធ ទីតាំងដែលពួកគាត់ ប្រកបអាជីវកម្មដើម្បីចិញ្ចឹមជីវិតរាល់ថ្ងៃ ដោយមិនមានសេចក្តី ជួនដំណឹងពីអាជ្ញាធរ និងដំណោះស្រាយណាមួយដល់ពួកគាត់ឡើយ ! ប្រតិកម្ម នេះបាន កើតឡើងនៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧ ។

ក្រុមអាជីវករបានលើកឡើងថា ! ក្រុមពួកគាត់ម្នាក់ៗមានលិខិតអនុញ្ញាត ត្រឹមត្រូវ ដែលចេញដោយលោក ទេព ប៊ុនឆាយ អភិបាលក្រុងចាស់ និងឯកឧត្តម ស៊ូ ភិរិន្ធ អភិបាលខេត្តចាស់ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០០៩ មកម្លេះ ។
នៅក្នុងលិខិតនោះសរសេរថា ! ល្បែងក្មេងកំសាន្តនេះមានលក្ខណៈជាបណ្តោះអាសន្ន បើរដ្ឋត្រូវការរៀបចំពេលណា ពួកគាត់នឹងរុះរើ ដោយស្ម័គ្រចិត្តគ្មានប្រកែកតវ៉ាឡើយ ! ពោលគឺពុំមានម្ចាស់កម្មសិទ្ធដីនេះជានរណាម្នាក់ឡើយ ! លុះដល់សម្តេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តី ចេញសេចក្តីប្រកាសប្រគល់ដីអោយពលរដ្ឋ នៅតំបន់មួយ ចំនួន នៅ ជិតបូរីរដ្ឋបាលខេត្ត និងទីតាំងនេះពេលណា ! ក៍លេចមុខលោក ជំទាវ អ៊ុំ អេង និងម្នាក់ទៀត​ឈ្មោះ លី តួរនាទីជាអង្គរក្ស ជាម្ចាស់កម្មសិទ្ធស្របច្បាប់ទៅវិញ ។

ក្រុមអាជីវករបាននិយាយទៀតថា ! ក្រុមអាជ្ញាធរបានឃុបឃិតគ្នាជាប្រព័ន្ធ ព្រោះនៅ ក្នុង ​លិខិតអនុញ្ញាត របស់ពលរដ្ឋបើកអាជីវកម្ម សរសេរថា ! បើរដ្ឋត្រូវការដី នៅ ចំណុច នេះ ពេលណា គ្មានការតវ៉ាឡើយ ! មានន័យថា ! ចំណុចនេះដើមឡើយ ជាដី រដ្ឋសុទ្ធសាត ។  សម្រាប់ពួកគាត់វិញម្នាក់ៗ ប្រកប រកស៊ីនៅចំណុចនេះ ជិត១០ឆ្នាំ ហើយ នឹងមានលិខិត​អនុញ្ញាតត្រឹមត្រូវទៀត ! គួរតែមានដំណោះស្រាយណាមួយ ដើ ម្បីអោយពួកគាត់ ប្រកបអាជីវកម្ម នៅជិតទៅ តាំងនេះ ឫមួយអោយពួគគាត់ នៅ ទី តាំងដដែល តទៅ ទៀត ព្រោះអាជីវករម្នាក់ៗ សុទ្ធជំពាក់ លុយ ធនាគារ ជាដើមទុន ក្នុងការប្រកប​មុខរបរ  ! មិនមែនដេញគឺដេញ
ដោយមិនជួនដំណឹងអញ្ចឹងនោះទេ ។

ក្រុមអាជីវករទាំងអស់ សំណូមពរដល់សម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ ដើម្បី​អោយអាជីវករទាំងអស់បានប្រកបមុខរបរអាជីវកម្មដើម្បីចិញ្ចឹមជីវិត តទៅទៀត ព្រោះ អាជីវករ ដែលជាម្ចាស់ទីតាំង ទាំងអស់ ជិត១០០០ ទីតាំង ស្មើរនឹងជិត១០០០ គ្រួសារ ! បើគិតជាសមាជិក​ក្នុង គ្រួសារទាំងអស់វិញ រាប់ពាន់នាក់ឯណោះ ដែលផ្ញើរជីវិតលើ មុខរបរនេះ ។
ក្រុមអាជីវករទាំងអស់ បញ្ជាក់ថា ! នៅថ្ងៃទី ២៦ ខែសីហា ស្អែកនេះ អាជ្ញាធរណាត់ជួប​ប៉ុន្តែ ចំណាត់របស់អាជ្ញាធរយ៉ាងណា ពួកគាត់មិនទាន់ដឹងនៅឡើយទេ ។

ពាក់ព័ន្ធក្រុមអាជីវករប្រតិកម្មខាងលើ
BT-NEWS បានសុំការបំភ្លឺទៅឯកឧត្តម ឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាប តាមទូរស័ព្ទនៅព្រឹកថ្ងៃទី ២៥ ខែសីហានេះថា ! ការហ៊ុំព័ទ្ធ ដីនៅចំណុចខាងលើនេះ ! វាជាការពិតព្រោះជាដី មានប្លង់កម្មសិទ្ធ របស់គេ ស្របច្បាប់ ! ក្រុមអាជីវករទាំងនោះចង់បានដីរបស់គេ ម៉ិចបាន ការបោះបង្គោលលើដី របស់គេ វាជាការត្រឹមត្រូវហើយ ! ឈប់សួរឯកឧត្តម ជាអិបាលខេត្ត ទៀត ៕

 ( រាល់ការផ្សាយបើមានបញ្ហា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ )

 
BT-NEWS បន្តការផ្សាយពាក់ព័ន្ធករណីខាងលើនេះ រហូត ដល់ បញ្ចាប់


No comments:

Post a Comment