Bt-news.com និង bt-newsdaily.blogspot.com អ្នកភូមិរស់នៅជាប់ជើងភ្នំដងរែក សម្តែងពីភាព
ក្រីក្របានជានាំគ្នាឡើងភ្នំឆ្លងដែន រកកាប់ឈើគ្រញូង
!!!!!!
ដោយ លឹម អូ
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន ១១នាក់ ដែលត្រូវបានកម្លាំង នគរបាលការពារ ព្រំដែនគោកលេខ៩០៥ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៤ សីហា កន្លងទៅ ត្រូវបានបញ្ជូន ទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ និងបានឱ្យវិលត្រឡប់មកផ្ទះវិញ នៅថ្ងៃទី២៥ ខែឆ្នាំដដែល បន្ទាប់ពីធ្វើច្ចសន្យាអប់រំ មិនឱ្យឡើងភ្នំទៅទៀត ! ហើយក្នុងខណៈនោះ មានប្រជាពលរដ្ឋចំនួន ៩នាក់ រស់នៅភូមិដងទង់ និងពលរដ្ឋម្នាក់ រស់នៅ ភូមិ ជ្រឹង ខាងលិច សង្កាត់កូនគ្រៀល និងម្នាក់ទៀតរស់នៅ ភូមិកណ្តែក ក្រុងសំរោង ! បានប្រាប់ ថា៖ ពួកគាត់នាំគ្នាឡើងភ្នំ ឆ្លងដែនរកកាប់ឈើគ្រញូងក្នុងទឹកថៃ គឺពុំមានមេខ្យល់ ឬ អ្នកណា ជួលពួកគាត់ឱ្យឡើងភ្នំនោះឡើយ ! ការឆ្លងដែនចូលដី ថៃ យកជីវិតទៅ ប្រថុយនេះដោយសាជីវភាព ទល់ក្រ ជាអ្នកបង្ខំទេ ។
ពួកគាត់បានរៀបរាប់ថា ! ក្រៅពីមុខរបរធ្វើស្រែចំការបន្តិចបន្តួត
ពួកគាត់ពុំមានការងារអ្វី ទាំងអស់ មានតែដើរស៊ីឈ្នួលគេតែបានប្រាក់ឈ្នួលថោកត្រឹមតែ
១ម៉ឺនទៅ២ម៉ឺនរៀល ក្នុងមួយថ្ងៃ ហើយមានអ្នកភូមិខ្លះ បានឆ្លងដែនទៅធ្វើនៅប្រទេសថៃ ធ្វើជាកម្មករ
! ហើយ ក្រៅពីនោះអ្នកភូមិប្រុសៗភាគច្រើន
ដែលមិនបានចេញទៅណា ពួកគាត់នាំគ្នាឡើងភ្នំកាប់ឈើគ្រញូង ។
ពួកគាត់បន្ថែមថា ! ការឡើងភ្នំឆ្លងដែនចូលទឹកដីថៃ
ពេលខ្លះពួកគាត់ទៅ ជាមួយអ្នក ភូមិដែលធ្លាប់ឡើងពីមុន
ឬពេលខ្លះពួកគាត់នាំគ្នាឡើងភ្នំតាម គ្នីគ្នា ដោយសារតែទីផ្សារ ឈើគ្រញូងនៅកម្ពុជា
ក្នុងមួយគីឡូក្រាមមានតម្លៃ ចាប់ពី៣ដុល្លា ទៅជាង១០ដុល្លា ។
ហើយពេលពួកគាត់ទៅរកកាប់ឈើមានរយពេលពី ៣យប់ ទៅ៥យប់ទើប រកបានឈើគ្រញូងតាមជាក់ស្តែង អាចរកបានពី ៦០គីឡូក្រាម ទៅ ៨០គីឡូក្រាម ! ទើប ពួកគាត់ស្ពាយចុះមកដីកម្ពុជា
ហើយយកទៅលក់ឱ្យឈ្មួញមិនប្រាកដនោះទេ ។
ពួកគាត់បញ្ជាក់ថា ! កន្លងមកពួកគាត់ធ្លាប់ លក់ ឈើគ្រញូងឱ្យមន្ត្រីប៉ូលីសព្រំដែនឈ្មោះ ខំ និងឈ្មោះ រដ្ឋា ហើយនឹងទាហានផ្នែកសឹងករងស្រុកអន្លង់វែង ឈ្មោះ ផន ដែលប្រចាំ ការ ទិញពីប្រជាពលរដ្ឋ ក្នុងភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង និងលក់មន្រ្តី យោធាស័ក្ត៤កន្លះម្នាក់ឈ្មោះ រស់ ជក់ បម្រើការងារនៅក្នុងអង្គភាពកងពលតូចថ្មើរជើង លេខ៤២ ប្រចាំការទិញឈើគ្រញូង ចាប់ពីបង្គោលសីមាលេខ១២ រហូតដល់បង្គោល សីមាលេខ ១៤ ក្នុងភូមិសាស្រ្តព្រំដែន ក្នុងសំរោង ខេត្តឧត្តរមានជ័យ ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ BT-NEWS មិនអាចសុំការបំភ្លឺពីឈ្មោះ ពាក់ព័ន្ធបានទេនៅថ្ងៃទី ២៨ ខែសីហា នេះ ! ព្រោះមិនមានលេខទូរស័ព្ទ ! បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕

No comments:
Post a Comment