Friday, July 28, 2017







Bt-news.com និង bt-newsdaily.blogspot.com  សំណង់ ដែលអាជ្ញាធរ បិទប្រកាស ផ្អាកការ សាងសង់ ! ឥឡូវ បន្តការ សាង សង់ ឡើងវិញ អះអាងថា ! មេភូមិ និងចៅសង្កាត់ អនុញ្ញាត មិនចាំបាច់មានច្បាប់ !!!!!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប
  ម្ចាស់សំណង់ឈ្មោះ រៀន វ៉ាន់សាក់ មានទីតាំងនៅចំណុច ជិតស្តុប ទន្លេសាប ! ស្ថិតក្នុងភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ! ដែល អាជ្ញាធរ ក្រុងសៀមរាប នឹងមន្ទីររៀបចំដែនដីនគររូបនីយ៍កម្មសំណង់ នឹងសុរិយោដី ខេត្តសៀមរាប និងមន្ទីរពាក់ព័ន្ធបានចុះហាមឃាត់ ដោយសាសំណង់មួយនេះ មិនមាន ច្បាប់ទំលាប់ យោងតាមលិខិតផ្អាកការសាងសង់ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ របស់ មន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម និងអាជ្ញារធរក្រុងសៀមរាប ! កន្លងមកនេះ ! ឥឡូវ ចាប់ផ្តើមសាងសង់វិញហើយដោយអះអាងប្រាប់ BT-NEWS នៅវេលាម៉ោង ១០ និង២៦នាទីថ្ងៃទី២៩ ខែកក្កដានេះថា ! លោក មេភូមិ សាលាកន្សែង និង ចៅសង្កាត់ ស្វាយដង្គំ ជាអ្នកអោយធ្វើ ព្រោះ ដីមួយនេះមាន សំណង់ ចាស់យូរហើយ និងកន្លង មករូបគាត់ដែលជាម្ចាស់សំណង់ បានសម្បទានដីសម្រាប់ធ្វើផ្លូវ ៣ដង
មកហើយ ! ដូច្នេះហើយមិនចាំបាច់ច្បាប់នោះទេ ។

ក៍ប៉ុន្តែការអះអាងនេះ ត្រូវបានលោក ស៊ូ ប្លាតុង អភិបាលក្រុងសៀមរាប ច្រានចោល បន្ទាប់គ្នាថា !  អាជ្ញារធរក្រុងសៀមរាប និងមន្ទីរពាក់ព័ន្ធ ព្រម​ទាំង លោកមេភូមិ ! ចៅ សង្កាត់ចាស់ ផងដែរ បានចុះផ្អាកការសាងសង់ទាំងអស់គ្នា យោងទៅតាមលិខិតខាង លើ ! បើម្ចាស់សំណង់ អះអាងអញ្ចឹង ត្រូវមាន លិខិតបញ្ជាក់​ពី​លោក មេភូមិ សាលាកន្សែង
និង ចៅសង្កាត់ ស្វាយដង្គំថ្មី ។

ចំណែកលោកប្រធានមន្ទីររៀបចំដែនដីនគររូបនីយ៍កម្មសំណង់ នឹងសុរិយោដី បានប្រាប់ BT-NEWS បន្ទាប់គ្នាទៀតថា ! ចាំអោយកូនចៅទៅមើល ព្រោះការហាមឃាត់ ផ្អាក ការសាងសង់ កន្លង​មកនេះ ដើម្បីអោយម្ចាស់សំណង់ខាងលើ រត់ច្បាប់ ទើបសាងសង់បន្តបាន ៕


No comments:

Post a Comment