Bt-news.com
និង bt-newsdaily.blogspot.com ក្មេងស្រីជនជាតិចិនម្នាក់អាយុ១០ឆ្នាំ
ឈ្លក់ទឹក អាង ស្លាប់ នៅសណ្ឋាគារ លីនរតៈអង្គរ ត្រូវគរសង្ស័យ ថា ! ម្ចាស់សណ្ឋាគារ ចង់បិទភស្តុតាង !!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ មានការភ្ញាក់ផ្អើលទាំងយប់មួយ បានកើតឡើង ដោយសារបុគ្គលិក សណ្ឋាគារលីនរតៈ អង្គរបាន យករថយន្តសណ្ឋាគារ ដឹកសព ក្មេងស្រីជនជាតិចិន ឈ្មោះ ( Meng Lina ) ម្នាក់អាយុ១០ឆ្នាំ ទៅកាន់មន្ទីរពេទ្យអប្សរាអង្គរ ប៉ុន្តែ មន្ទីរ ពេទ្យមួយនោះ មិនទទួល ឡើយ ដោយសាឃើញ ក្មេងស្រីជនជាតិចិន បានបាត់បង់ជីវិតទៅហើយ ។
ប្រភពពីសណ្ឋាគារ បានបញ្ជាក់ថា ! ហេតុការណ៍នេះបានកើតឡើងកាលពី វេលា ម៉ោង ១៩ និង១៥នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ដោយសាបុគ្គលិក សណ្ឋាគារ លីនរតៈ អង្គរ បានប្រទះឃើញ សាកសពក្មេងស្រីជនជាតិចិន ខាងលើ ដេកស្លាប់ ក្នុង អាងហែលទឹក នៃសណ្ឋាគារលីនរតៈ អង្គរ ស្ថិតត្រង់ចំណុចខាងក្រោយផ្សារសាមគ្គី សៀមរាប នៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។
លោកវរៈសេនីយ៍ឯក ផេង ពេជ ប្រធានការិយាល័យនគរបាលបច្ចេកទេស និងកោស ល្យវច្ច័យបានប្រាប់ BT-NEWS នៅថ្ងៃទី២៣ ខែកក្កដា នេះថា ! ក្រោយពេលកើតហេតុ

ខាងសណ្ឋាគារលីនរតៈអង្គរ មិនបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន
ឫក៍អាជ្ញាធរក៍ដូចជាជំនាញ ការិយាល័យនគរបាលបច្ចេកទេស
និងកោស ល្យវច្ច័យ នោះទេ ! ខាងមន្ទីរពេទ្យ រ៉ូយ៉ាល់
ជាអ្នករាយការណ៍មកជំនាញលោក ! កាលពីម៉ោង ០៧ ជាង យប់ថ្ងៃ ទី ២២
បន្ទាប់ពី សព ក្មេងស្រី ខាងលើ បញ្ជួនដល់ មន្ទីរពេទ្យ
រ៉ូយ៉ាល់ ភ្លាមៗ ។
អ្វីដែលធ្វើអោយសមត្ថកិច្ចឈឺក្បាលនោះ គឺ ដោយសារតែម្ចាស់ សណ្ឋាគារ មិនអោយ បុគ្គលិក រាយការណ៍ មកសមត្ថកិច្ច មូលដ្ឋាន ! បែរជាយករថយន្ត សណ្ឋាគារ ដឹកសាក សព យកចេញពីកន្លែងកើតហេតុ ដោយអំអាងថា យកទៅសង្រ្គោះ ! មិនទុកសាកសព អោយ ជំនាញធ្វើការនិពិត្យនោះទេ មិនតែប៉ុណ្ណោះ នៅពេលមន្ត្រីមានសមត្ថកិច្ច ទទួល ដំណឹង ក្នុងហេតុការណ៍នេះ ហើយ ! បានដឹកនាំកំលាំង ចុះមកពិនិត្យនៅកន្លែង កើត ហេតុ ក្នុងសណ្ឋាគារលីនរតៈអង្គរ បែរជាម្ចាស់សណ្ឋាគារ មិនបានសហការណ៍ទេ ធ្វើអោយសត្ថកិច្ចជំនាញ អង្គុយរងចាំច្រើនម៉ោង ទើបមាន ការអន្តរាគមន៍ ពីលោក កើត វណ្ណារ៉េត ប្រធានតុលាការខេត្តសៀមរាប ! ទើបម្ចាស់ សណ្ឋាគារអនុញ្ញាតិ អោយសមត្ថកិច្ចជំនាញចុះពិនិត្យកន្លែងកើតហេតុ ។
សមត្ថកិច្ចបានបញ្ជាក់ថា ! បច្ចុប្បន្នសពក្មេងស្រី ជនជាតិចិន ឈ្មោះ ( Meng Lina ) ត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យរ៉ូយ៉ាល់ រង់ចាំការដោះស្រាយ ទើបក្រុមគ្រួសារ សព បញ្ជួនយកទៅ ធ្វើបុណ្យតាមប្រពៃណី ជនជាតិចិន ៕

No comments:
Post a Comment