Bt-news.com និង bt-newsdaily.blogspot.com ភ្លៀងជាច្រើនថ្ងៃ បង្កជាទឹកជំនន់
បំផ្លាញ ប្រជាពលរដ្ឋ !!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ ស្រុកចំនួន ២ គឺស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ បានទទួលរងការវាយប្រហារដោយសារទឹកជំនន់ភ្លៀង ដែលបានបំផ្លិចបំផ្លាញប្រព័ន្ធធារាសាស្រ្ត ស្រែចំការផលដំណាំ លំនៅដ្ឋានប្រជាពលរដ្ឋ និងហេដ្ឋានរចនាសម្ព័ន្ធ ត្រូវទឹកហូរកាត់ បានបង្កការរាំងស្ទះដល់ការធ្វើដំណើរ ក្រោយពីអាកាសធាតុភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងអំឡុងប៉ុន្មានថ្ងៃមកនេះ ។
ស្ថានភាពមេឃ នៅតែបន្តធ្លាក់ភ្លៀង ដែលក្តីបារម្ភណ៍ អាច នឹងមានផលប៉ះពាល់ កើតឡើង ជាបន្តទៀត ខណៈពេលនេះ ស្រុកអន្លង់វែង
កំពុងទទួលរងសំពាធធ្ងន់ ដោយសារទឹកជំនន់ភ្លៀង ។
លោក ចាប ប៊ុនធឿន ជាជំទប់ទី១ ឃុំត្រពាំងប្រិយ៍ បានរៀបរាប់ថា ! ទឹកជំនន់ ភ្លៀង បានវាយ ប្រហារនៅក្នុងឃុំត្រពាំងប្រិយ៍ ក្នុងអំឡុងម៉ោង ៣យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ហើយទឹកបានហូរផ្តាច់ទាំងស្រុង ជាទំបន់រក្សាទឹករបស់សហគមន៍ ដែលជាកេរ្តិ៍ ដំណែលរបស់តាម៉ុក និងបណ្តាលឱ្យទឹកក្នុងបឹងទំនប់លើ ត្រូវហូរចេញអស់ ស្ថិតនៅភូមិទំនប់លើ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងនោះដែរ ផ្លូវគ្រួសក្រហមមួយខ្សែរ ដែលតភ្ជាប់ពីភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ទៅកាន់ភូមិ១០៥ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ដែលទឹកជំនន់បានហូរកាត់ និងហូរដាច់ផ្លូវក្បាលស្ពានថ្មទាំងសងខាង ជាហេតុធ្វើ ឱ្យរាំងស្ទះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក ហោជិន វីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង បានប្រាប់ថា ! ស្ថានភាពទឹកបឹងតាម៉ុក បានហុកឡើងយ៉ាងលឿន
ដោយសារតែទឹកទំនប់អាងស្តុកទឹកសូន្យ(០៥) ក្នុងស្រុក ត្រពាំងប្រាសាទ
ត្រូវបានបើកបង្ហូរជាបណ្តោះអាសន្ន មិនអាចគ្រប់គ្រង ស្ថានភាព ទឹកបាន ! ដូច្នេះហើយ បានធ្វើឱ្យស្ថានភាពទឹក ក្នុងបឹងតាម៉ុក បានជន់ឡើងជាជំហុក
ធ្វើឱ្យទឹក ហូរលើស្ពានអូរជីក ដែលអាជ្ញាធរ រួមនឹងសមត្ថកិច្ច បានសម្រេចចិត្ត
បិទចរាចរណ៍ ជាបណ្តោះអាសន្ន ។
ក្នុងនោះ ផ្លូវឡើងភ្នំទៅកាន់់ច្រកអន្តរជាតិជាំសាង៉ាំ ដែលទឹកហូរច្រោះ បណ្តាលឱ្យ ដុំថ្មភ្នំដងរ៉ែក បាក់ធ្លាក់បាំងផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ដោយអាជ្ញាធរ ស្រុក បានចាត់តាំងកម្លាំងប្រចាំការ ចុះធ្វើចរាចរណ៍ ដល់អ្នកធ្វើដំណើរ ខ្លាចមាន គ្រោះថ្នាក់កើតឡើង។

លោក ញឺន កួន
ប្រធាមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានប្រាប់ថា ! កំរិតកំពស់ទឹកជំនន់បានកើនឡើងដល់ ១៥០មម ហើយចំពោះបឹងតាម៉ុកជាអាង ស្តុក ទឹកមួយដ៏សំខាន់
ដែលទទួលរងសំពាធទឹកធ្លាក់មកពីស្រុកត្រពាំងប្រាសាទ និងទឹកធ្លាក់ មកពីតំបន់ជួរភ្នំដងរែក
បានធ្វើឱ្យទឹកបឹងឡើងដល់ ៤ម៉ែត្រ ដែលហួសពីកំរិត ប្រកាស អាសន្ន ត្រឹមតែ ២.៩០ម៉ែត្រ ! ចំណែកនៅស្រុកត្រពាំងប្រាសាទ ឃុំអូរស្វាយ
ក្នុងភូមិ ទំនប់អភិវឌ្ឍន៍ បានទទួលរងការវាយប្រហារជាខ្លាំងក្នុងទូរទាំងភូមិ
នៃជំនន់ទឹកភ្លៀង ! ហើយពេលនេះ លោកបានត្រៀមកម្លាំង និងគ្រឿងចក្រ
ប្រចាំការ ដើម្បីធ្វើការជីកកាយ ធ្វើយ៉ាងណា ក្នុងការបញ្ចៀសទឹកជំនន់ភ្លៀង ដើម្បីសម្រួលដល់ពលរដ្ឋ
៕
No comments:
Post a Comment