Bt-news.com និង bt-newsdaily.blogspot.com ហ្វឹកហ្វឺន ពង្រឹងសមត្ថភាព និងធ្វើអោយកងទ័ពមាន អត្តចរិក សីលធម៌ ល្អ ស្អាតស្អំ !!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានថ្លែងលើកឡើងថា៖ សម្រាប់ឆ្នាំ ២០១៧ នេះកងពលតូចថ្មើរជើងលេខ៤១ ត្រូវតែពង្រឹង សមត្ថភាពកងទ័ព ២ ជំនាញក្នុងពេលតែមួយ គឺជំនាញថ្មើរជើង និងជំនាញស៊ើបការណ៍
ព្រោះ កងទ័ពជាឆ្អឹងខ្នង ដ៍រឹងមាំសម្រាប់ការពារ ប្រទេសជាតិ មិនតែប៉ុណ្ណោះធ្វើអោយ កងទ័ពមាន អត្តចរិក សីលធម៌ល្អ ស្អាតស្អំទៀតផង ប្រសាសន៍នេះឯកឧត្តម បានថ្លែងលើក នៅក្នុង ពីធី បើកវគ្គហ្វឹហ្វឺនបំប៉ន វរៈសេនាតូចថ្មើរជើងលេខ៤១២ កងពលពលតូចថ្មើរជើង លេខ៤១ នៅ ទីបញ្ជាការវរៈសេនាតូច៤១២ ក្នុងភូមិសាស្រ្ត ស្រែល្អ ស្រុកត្រពាំងប្រាសាទ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នេះ ក្រោមវត្តមានឯកឧត្តមឧត្តមសេនីយ៍ទោ ពៅ ហេង មេបញ្ជាការរង ជានាយសេនាធិការយោធភូមិភាគទី៤ និងមន្រ្តីយោធាជាន់ខ្ពស់សំខាន់ៗជាច្រើនរូបចូលរួមផងដែរ ។
ឧត្តមសេនីយ៍ទោ នាង ឃីម ថ្លែងបន្តថា ផែនការហ្វឹកហ្វឺនឆ្នាំនេះ កងពលតូច បានចាត់តាំង ពង្រឹងជំនាញ ដើម្បីកសាងធនធានមនុស្ស នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ! ជាសរសរ ស្តម ដ៍រឹងមាំ ក្នុងការ ការពារអធិបតេយ្យភាព បូរណៈភាពដែនដី និងភាពសុខសានជូន ប្រជាពលរដ្ឋ ! ជាពិសេសកងទ័ព មានសមត្ថភាពប្រយុទ្ធខ្ពស់ ជាការឆ្លើយតបតាមតម្រូវ ការក្រសួងការពារជាតិ ។ ឱកាសនោះដែរឧត្តមសេនីយ៍ទោ នាង ឃីម បានបង្ហាញនូវ ការដឹងគុណ ចំពោះសម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបាន ឧបត្ថម្ភប្រាក់ម្ហូបប្រចាំថ្ងៃ ដើម្បីបំពេញបន្ថែមចំនួន ៣០០០ ( បីពាន់រៀល ) សម្រាប់ទ្រទ្រង់អង្គភាព ដើម្បីបើកវគ្គហ្វឹកហ្វឺននេះ ។
ឯកឧត្តមឧត្តមសេនីយ៍ទោ ពៅ ហេង មេបញ្ជាការរង ជានាយសេនាធិការ យោធភូមិភាគទី៤ បានថ្លែងផ្តាំផ្ញើរទៅកាន់សិក្ខាកាមថា៖ ទោះបីជា សភាពការណ៍ នៅព្រំដែន មានសភាពស្ងប់ស្ងាត់ពិតមែន ! កងទ័ពត្រូវតែហ្វឹកហ្វឺន ពង្រឹងសមត្ថភាព ជាពិសេសកងទ័ពវ័យក្មេង និង លើកកំពស់ វិស័យ ការពារជាតិ ការហ្វឹកហ្វឺនបំប៉នជំនាញថ្មើរជើង និងជំនាញស៊ើបការណ៍ នេះគឺជាការ ពង្រឹង អោយនាយ ទាហាន នាយទាហានរង ពលទាហាន កាន់តែមានភាព រឹងមាំ ទ្វេរដងបន្ថែមទៀត ។
ឧត្តមសេនីយ៍ទោ ពៅ ហេង បានជម្រុញដល់ នាយទាហាន នាយ ទាហារង ពលទាហាន អោយខិតខំ ត្រង ត្រាប់ ស្តាប់គ្រូ យោធាចារ្យ ហើយត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹក ហ្វឺន អោបានល្អ ដើម្បី ប្រែក្លាយ ទៅជាកងទ័ពគំរូរ
ហើយក៍ជាអ្នកបន្តវេន កងទ័ព ចាស់ៗ ទៅថ្ងៃអនាគត ។
ឯកឧត្តមបានផ្តាំផ្ញើរ ដល់យោធិនទាំងអស់ត្រូវ ចូលរួម កិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរ មូលដ្ឋាន ! ដើម្បីការពារសុខសុវត្ថិភាព ជួនប្រជាពលរដ្ឋ ៕
ឯកឧត្តមបានផ្តាំផ្ញើរ ដល់យោធិនទាំងអស់ត្រូវ ចូលរួម កិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរ មូលដ្ឋាន ! ដើម្បីការពារសុខសុវត្ថិភាព ជួនប្រជាពលរដ្ឋ ៕
No comments:
Post a Comment