Friday, July 21, 2017







Bt-news.com និង bt-newsdaily.blogspot.com   ទាហានស្រុក បន្ទាយអំពិល ខ្លាំងជាងអាជ្ញាធរទៅទៀត ហ៊ាន ចុះរុះរើលំនៅដ្ឋាន ប្រជាពលរដ្ឋខ្មែរ ! ចោទថា កំពុងសាងសងនៅលើដីថៃ  !!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖  ប្រជាពលរដ្ឋខ្មែរចំនួន១៤គ្រួសារ រស់នៅលើខ្នងភ្នំដងរែកព្រំដែន កម្ពុជា-ថៃ ស្ថិតនៅភូមិជប់គគីរខាងកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមាន ជ័យ ! ត្រូវបានក្រុមយោធាស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ! ចុះ រុះរើ ផ្ទះសំបែង បណ្តេញចេញ មិនអោយពួកគាត់សាងសង់លំនៅដ្ឋាន  ដោយសំអាងថា ជាដី ថៃ !  សកម្មភាពនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញ ។

លោកស្រីឈ្មោះ ខឿន ធឿត អាយុ៥០ឆ្នាំក្នុងចំណោមប្រជាពលរដ្ឋបានអោយដឹងថា ! ពួកគាត់បានរស់នៅទីនេះចាប់តាំងពីរូបគាត់នៅតូចៗមកម៉្លេះ ហើយក៏ជាដីកេរ្តិ៍ ពីដូនតា របស់ពួកគាត់ទៀតផង ! នៅក្នុងអំឡុងឆ្នាំ២០០៨ ដែលកើតមានព្រឹត្តការណ៍ តានតឹង រវាងកងទ័ព កម្ពុជា នឹងកងទ័ព ថៃ  ពួកគាត់បាននាំគ្នា ចាកចេញទៅរក កន្លែងមាន សុវត្ថិភាព លុះដល់ពេលស្ថានភាពព្រំដែន បានស្ងប់ស្ងាត់ ពួកគាត់បាននាំគ្នាត្រឡប់មក វិញ តែដំណាំដូចជាដំឡូងមី ចេក និងដំណាំផ្សេងៗ ត្រូវក្រុមទាហានថៃ បំភ្លេចបំផ្លាញ អស់គ្មានសល់ ។
តំណាងប្រជាពលរដ្ឋបានរៀបរាប់បន្ថែមថា៖  នៅពេលថ្មីៗនេះមានទាហានកម្ពុជា  ! អង្គភាព សឹករងស្រុកបន្ទាយអំពិល មួយក្រុមបានជីកជាលេដ្ឋាននៅជាប់ នឹងលំនៅ ដ្ឋាន ប្រជាពលរដ្ឋពួកគាត់ ហើយបាននិយាយ ហាមឃាត់ មិនអោប្រជាពលរដ្ឋណា រស់នៅតំបន់នេះបានទេ ព្រោះជាទឹកដីថៃ ឬក៏ជាតំបន់សរ !  មិនតែប៉ុណ្ណោះ ក្រុមទា ហាន រួមទាំងលោកមេភូមិជប់គគីខាងកើត គំរាមទៅលើ ប្រជាពលរដ្ឋ អោយរុះរើលំនៅ ដ្ឋានចេញជាបន្ទាន់ បើពុំដូច្នោះទេ គេនឹងដុតកំទិចចោល ។
ប្រជាពលរដ្ឋសុំអំពាវនាវដល់អាជ្ញាធរខេត្ត នឹងថ្នាក់លើគ្រប់ជាន់ថ្នាក់ ជួយធ្វើអន្តរាគមន៍ ដោះស្រាយដល់ពួកគាត់ ដែលកំពុងបាត់បង់ ទីជម្រកផង ។

ពាក់ព័ន្ធករណីខាងលើ លោក ហាំង ម៉េង អភិបាលស្រុកបន្ទាយ អំពិលបាន ប្រាប់ អ្នកព័ត៌មាន តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៧នេះថា !  ប្រជា ពលរដ្ឋ ដែលរស់នៅក្នុងតំបន់ជប់គគីរខាងកើត នេះ ជាទីតាំងកងទ័ព ដែល ស្ថិតនៅ ពីមុខ លេដ្ឋានរបស់ទ័ព ដូច្នេះគឺតម្រូវអោយ រុះរើចេញ ខណៈនោះដែរលោកអភិបាល ស្រុក ក៏អះអាងបញ្ជាក់អំពីការធានាមិនអោយបាត់បង់ដីរបស់ប្រជាពលរដ្ឋនោះទេ៕

No comments:

Post a Comment