Wednesday, July 5, 2017



Bt-news.com និង bt-newsdaily.blogspot.com   ប្រជាពលរដ្ឋ លើកគ្នាបិទផ្លូវ តវ៉ាតម្លៃភ្លើង !!!!!







ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ឧត្តរមានជ័យ
ប្រជាពលរដ្ឋស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រាប់រយនាក់ បាននាំគ្នាមកឈរពង្រាយលើផ្លូវសាធារណៈចំណុចរង្វង់មូលស្រុកត្រពាំងប្រាសាទ ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ នេះ ដើម្បីសុំតវ៉ាទៅលើក្រុមហ៊ុនអគ្គីសនីឈ្មោះ កង ឈី ដែលជាក្រុមហ៊ុនចែកចាយបណ្តាញ ភ្លើងអគ្គីសនីផ្តាច់ មុខក្នុង ស្រុកត្រពាំប្រាសាទ ចញ្ចុះតំលៃ ព្រោះតំ លៃភ្លើង ក្នុងស្រុកមួយនេះ ថ្លៃជាងស្រុកដទៃ  ។

ប្រជាពលរដ្ឋបានលើកឡើងថា ! មុនឈានដល់ការតវ៉ានេះ កន្លងពួកគាត់បានសំណូមពរ ទៅអាជ្ញាធរនៅក្នុងកិច្ចប្រជុំ និងវេទិការសាធារណៈផ្សេងៗដែរ ប៉ុន្តែអាជ្ញាធរ សម្ងំស្ងៀម មិន ធ្វើការដោះ ស្រាយជួនពួកគាត់សោះ ! ការតវ៉ានេះ ប្រជាពលរដ្ឋ បាន លើកឡើងនូវ សំណូម ពរដល់រាជរដ្ឋាភិបាលជួយដោះស្រាយ ៤ចំណុចគឺ ទី សុំអោយ ខាង ក្រុមហ៊ុនបញ្ចុះ តម្លៃ ភ្លើងត្រឹម១៥០០៛ ក្នុង១kw  តម្លៃភ្លើងក្នុងស្រុកបច្ចុប្បន្ន តម្លៃ ២០៥០៛ក្នុង១kw ។ សំណូមពរទី សុំអោយអាជ្ញាធរអគ្គីសនីចុះមកថ្លឹងនាឡិការភ្លើង ដែលប្រជាពលរដ្ឋ កំពុង ប្រើប្រាស់រាល់ថ្ងៃនិងសុំអោយក្រុមហ៊ុនអគ្គីសនីមុននិងដាក់នាឡិការភ្លើងអោយប្រជាពលរដ្ឋប្រើប្រាស់ ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីអាជ្ញាធរអគ្គីសនីជាមុនសិន ។
សំណូមពរទី មុននិងប្តូរនាឡិការភ្លើងថ្មីជូនប្រជាពលរដ្ឋ សុំអោយខាងក្រុមហ៊ុនផ្តល់ ព័ត៍មាន ដល់ពួកគាត់ជាមុនសិន  ព្រោះកន្លងមកខាងក្រុមហ៊ុនមិនដែលប្រាប់មុន ពីមូល ហេតុ ដូរនាឡិការភ្លើងថ្មីនោះទេ ហើយថែមទាំងយកលុយ ថ្លៃនាឡិការ ភ្លើងថ្មីនូវតម្លៃ ថ្លៃ ទៀតផង !  និងចំណុចទី សុំអោយក្រុមហ៊ុនអគ្គីសនី ទទួលខុសត្រូវនូវនាឡិការភ្លើង របស់ ប្រជាពលរដ្ឋដោយខ្លួនឯង ក្នុងករណីខាងក្រុមហ៊ុនធ្វើអោយខូចដោយមិនដឹងមូលហេតុ ។
ក្រោយការតវ៉ាជាសាធារណៈរបស់ប្រជាពលរដ្ឋ លោក នូវ សំដារ៉រិទ្ធ អភិបាលស្រុក ត្រពាំង ប្រាសាទ បានអញ្ជើញប្រជាពលរដ្ឋដែលជាតំណាង ពលរដ្ឋទាំងអស់ក្នុងស្រុកមកសម្រួល ជុំវិញបញ្ហាតវ៉ាខាងលើ និងបានដាក់សំណើរជូនអាជ្ញាធរខេត្ត ដើម្បីអោយអាជ្ញាធរ ខេត្ត ផ្តល់ ព័ត៍មានដល់អាជ្ញាធរថ្នាក់ជាតិដើម្បីមកដោះស្រាយជូនប្រជាពលរដ្ឋតាមសំណូមពរ ៕                       

No comments:

Post a Comment