Friday, July 14, 2017







Bt-news.com និង bt-newsdaily.blogspot.com   ព្រះសង្ឃវត្តល្អក់ ឃុំកណ្តែក មួយអង្គ  ព្រះនាម លន !  វាយ ក្មេងប្រុស យ៉ាងដំណំ សាកក្បាច់គុណ  !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖  ក្មេងប្រុសម្នាក់ត្រូវបានព្រះសង្ឃគង់នៅវត្តល្អក់ ស្ថិតក្នុងភូមិ  ត្រពាំង ទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ទាញចូល វិហារ បិទទ្វារវាយយ៉ាងដំណំ ដោយ ចោទ​ប្រកាន់ទៅលើក្មេងប្រុសរូបនោះលួចទូរស័ព្ទ កាលពីវេលាម៉ោង ០៩ ជាង ព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញ 
ក្មេងប្រុសរងគ្រោះមានឈ្មោះ  យួន វ៉ាធីត អាយុ១៦ ឆ្នាំ រស់នៅភូមិ  ឃុំ កើតហេតុ ខាង លើ ចំណែកព្រះសង្ឃអង្គនោះមានព្រះនាម លន គង់នៅវត្ត ល្អក់ ។

ក្មេងប្រុសរងគ្រោះបានប្រាប់
BT-NEWS ថា ! ព្រះសង្ឃ លន បានទាញខ្លួនចូល វិហារ បិទទ្វារ វាយ ដល់ ទាត់ធាក់​ ចំមុខ បែកមាត់ និងកន្លែងផ្សេងៗទៀត ហើយនៅក្នុងវិហារ នៅ ពេល នោះមានព្រះសង្ឃជាច្រើនអង្គដែរ ប៉ុន្តែមិនមានសង្ឃអង្គណា ជួយឃាត់ បន្តិចណាឡើយ ឈរមើល សង្ឃ កុងហ្វូរវាយខ្លួនស្ទើរស្លាប់ ។

ប្រភពបាននិយាយប្រាប់
 BT-NEWS ថា ! ព្រះសង្ឃ លន បានបាត់ទូរស័ព្ទមួយគ្រឿង ខណៈសង្ឃអង្គនោះ ទៅរក គ្រូទាយ បានប្រម៉ើលឃើញថា ក្មេងប្រុសជាលួចទូរស័ព្ទ ក៍​ចាប់ក្មេងប្រុស ទាញចូលក្នុង វិហារ បិទទ្វារជិត វាយ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ រួច ហើយបណ្តើរទៅផ្ទះក្មេងរងគ្រោះ ទាមទា រកទូរស័ព្ទដែលបាត់ទៀត ។
ប្រភពនិយាយទៀតថា ! ព្រះសង្ឃសោះ ប្រើអំពើហឹង្សាលើក្មេង លើសជនពាល ទៅ ទៀត ពួក គាត់មិនដែលជួប ប្រទះនោះទេ ប្រទេសមានច្បាប់ ! ព្រះសង្ឃអង្គនោះ មិន មានភស្តុតាង​ណាមួយបញ្ជាក់ថា ក្មេងរងគ្រោះ លួចទូរស័ព្ទឡើយ គ្រាន់តែគ្រូទាយ សោះ វាយដល់ ថ្នាក់នេះ ​បើសិនជារកឃើញទូរស័ព្ទនៅនឹងក្មេងនោះពិតមែន នោះ ប្រ ហែលជា ក្មេងរង​គ្រោះ ស្លាប់បាត់បង់ជីវិតដោយសាព្រះសង្ឃអង្គនេះនៅក្នុង វិហារ បាត់ ហើយមើលទៅ ។

ពាក់ព័ន្ធករណីខាងលើ
BT-NEWS បានសួរទៅលោក សេង ចិន្តា នាយប៉ុស្តិ៍រដ្ឋបាល ឃុំកណ្តែក នៅថ្ងៃទី១៤ ខែកក្កដា នេះថា ! រឿងរ៉ាវខាងលើ លោកបានអោយ ភាកគីទាំង ពីរ សម្របសម្រួលគ្នាបញ្ចប់រឿង រួច ហើយ !  ចំណែកលោក ឃ្លោក ចិន្តា មេឃុំកណ្តែក ទើបគ្រប់ គ្រង តំណែងថ្មី បានប្រាប់បន្ទាប់គ្នាថា !  ភាគី ទាំងពីរបានសម្របសម្រួលគ្នាអស់ហើយ  កាលពីថ្ងៃទី ១៣ ម្សិលមិញ  !  ចំពោះលោកតា ប្រធានគណៈកម្មាការ អាចារ្យ វត្តល្អក់ បានប្រាប់ជាច្រើនលើកច្រើនសា ថា​ ! លោក មិនទាន់ និមន្តមកពី ទេសនាទេ លោក មិនដឹងរឿងនេះឡើយ  

ចំណែកតំណាងក្មេងរងគ្រោះ បានប្រាប់ BT-NEWS មុននេះថា ! មិនទាន់មានភាកគី ខាងព្រះសង្ឃមកជួបដើម្បីធ្វើការសម្របសម្រួលគ្នា នៅឡើយទេ ! ឥឡូវនេះ ក្មេងរង គ្រោះ នៅ ដេក ឈឺ ចុកចាប់លើគ្រែ កំសត់ គួរអោយអនោចអធមម្នាក់ឯង ក្នុងផ្ទះឯណោះ


No comments:

Post a Comment