Sunday, July 9, 2017
















Bt-news.com និង bt-newsdaily.blogspot.com    កងពលតូចថ្មើរជើង លេខ៤១ នាំយកទៀន ព្រះវស្សា​ បច្ច័យ​ និងទេយ្យទាន​មួយចំនួនទៀតយកទៅវេរប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៤វត្ត !!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម ! ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ រួមគ្នាជាមួយនាយទាហាន នាយទាហានរង ពលទាហាន នៅក្នុងកងពលតូច ថ្មើរជើង លេខ៤១ បាននាំយកទៀនព្រះវស្សា​ បច្ច័យ​ និងទេយ្យទាន​មួយចំនួនទៀតយកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៤វត្ត ​នៅក្នុងឃុំលំទង នៅព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៧ នេះ តាមរយឧត្តមសេនីយ៍ត្រី កុយ នឹម មេបញ្ជាការរង  ! ពិធីនេះប្រារព្ធធ្វើឡើងនៅវត្ត អូរគគីមង្គល ស្ថិតក្នុងអូរគគីកណ្តាល ឃុំ លំទង ស្រុកអន្លង់វែង ។ នៅព្រឹកជាមួយគ្នា ឯកឧត្តម ! ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កង ពលតូចថ្មើរជើងលេខ៤១ និងលោកជំទាវ ព្រមទាំងបត្រាបុត្រីបាននាំ ទៀនព្រះវស្សា​ បច្ច័យ​ និងទេយ្យទាន​ យកទៅវេរប្រគេនព្រះសង្ឃគង់នៅ​វត្ត ចុងកាល់ ភូមិ ឃុំ ស្រុក ចុងកាល់ ដែលជា ទេយ្យទានផ្ទាល់ខ្លួនផងដែរ

ចូលព្រះវស្សាជាប្រពៃណីយ៍ពីដូនតាខ្មែរតរៀងមក ដែលប្រជាជនបានប្ររព្វធ្វើគ្រប់ៗគ្នា ! អ្នក ខ្លះយកចង្ហាន់ មានអង្ករបច្ច័យបន្តិចបន្ទូចយកវេរប្រគេនព្រះសង្ឃ និងពលរដ្ឋខ្លះ រួមគ្នាទៀត យក ទៀនព្រះវស្សា​ បច្ច័យ​ និងទេយ្យទាន​ វេរប្រគេនព្រះសង្ឃ គឺសម្រាប
ទ្រ ទ្រង់ដល់ ព្រះ សង្ឃ ដែលគង់ចាំព្រះវស្សា រយៈពេល៣ខែ ដើម្បីផ្គត់ផ្គង់ ចង្ហាន់ប្រចាំថ្ងៃព្រោះ ព្រះសង្ឃ​មិន​អាចនិមន្តទៅបិណ្ឌបាទ ឫនិមន្តទៅទីឆ្ងាយបានឡើយ ។ ជាពិសេសកងពលតូចថ្មើរជើងលេខ៤១ ធ្វើនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ ប្រពៃណីយ៍​ខែ្មរ អោយក្មេងៗជំនាន់ក្រោយ យកជាគម្រូហើយបន្តធ្វើនូវ វប្បធម៌ខ្មែរមួយនេះ គ្រប់ៗ ជំនាន់តរៀងទៅ ។  បច្ច័យ​ និងទេយ្យទានបានវេរប្រគេនព្រះសង្ឃក្នុងមួយវត្តៗរួមមាន៖ អង្ករ ៤ បេ ! ស្លាដក់ ៨ ! ទឹកសុទ្ធ ! ទឹកត្រី ! ទឹកស៊ីអ៊ីវ ! មី ! ត្រីខ ! ប្រេងម៉ាស៊ូត ២០ លីត្រ និងថវិកា ២០ ម៉ឺនរៀល ! ចំណែក វត្តចុកាល់ ទៀនព្រះវស្សា២ ដើម អង្ករ៤បេ ទឹកស៊ីអ៊ីវ ស្ករស ប៉ីចេង ! តែ ! មី ស៊ីម៉ង៥ តោន ប្រេង ១៣០ លីត និង ថវិការ ១លានរៀល  



No comments:

Post a Comment