Bt-news.com
និង bt-newsdaily.blogspot.com
ស្ថានភាពទឹកជំនន់
បឹងតាម៉ុក
ស្រុក អន្លង់វែង បានធូរស្រាលបន្តិច តែស្រុកត្រពាំងប្រាសាទបានស្រកចុះទាំងស្រុង
!!!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧត្តុនិយម ខេត្ត បានអោយដឹងថា ! ស្ថានភាព ទឹកក្នុងបឹងតាម៉ុក ស្រកចុះមកសល់ត្រឹម ចំនួន ៣,៨០ម៉ែត្រ បើគិតចាប់ពីម៉ោង ១១ និង៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ដែលថយចុះចំនួន០,៣០ ម៉ែត្រ បើធៀបទៅថ្ងៃទី ២៦ ខែកក្កដា ។
លោក ញ៉ឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានប្រាប់ថា
! ស្ថានភាព ជំនន់ទឹកភ្លៀង
នៅទូរទាំងស្រុកត្រពាំងប្រាសាទ បានធូរស្រាលឡើងវិញទាំងស្រុង ទឹកជំនន់បានបន្តហូរចាក់ទៅតំបន់ស្រុកអន្លង់វែង
ធ្វើអោយទឹកក្នុងបឹងតាម៉ុក បានហក់ ឡើងជាជំហុក ដែលហួសពីកំរិត នៃប្រកាសអាសន្ន ចំនួន ២,៩០ម៉ែត្រ ។
លោកបញ្ជាក់ថា ! ស្ថានភាពទឹកក្នុងបឹងតាម៉ុក
ក៏បានស្រកចុះជាបន្តបន្ទាប់ផងដែរ រហូតដល់ម៉ោង ១១ថ្ងៃត្រង់ ទី២៧ ខែកក្កដាម្សិលមិញនេះ ! បើទោះបីជាយ៉ាងណា ក៏ ដោយ
ក្រុមមន្រ្តីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តសកម្មភាព អន្តរាគមន៍
យ៉ាងមមាញឹក ដើម្បីបញ្ចៀសផលប៉ះពាល់ នៃគ្រោះបហន្តរាយ ជំនន់ ទឹកភ្លៀងនេះ ។
ក្នុងនោះដែរ អាជ្ញាធរខេត្តឧត្តរមានជ័យ ឯកឧត្តម ស ថាវី បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋ អោយមានការប្រុងប្រយ័ត្ន និងជម្រុញដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមអន្តរាគមន៍គ្រប់ពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋ។
ក្នុងនោះដែរ អាជ្ញាធរខេត្តឧត្តរមានជ័យ ឯកឧត្តម ស ថាវី បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋ អោយមានការប្រុងប្រយ័ត្ន និងជម្រុញដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមអន្តរាគមន៍គ្រប់ពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋ។
អាជ្ញាធរស្រុកអន្លង់វែង លោកអភិបាល ហោជិន វីរៈយុទ្ធ
បានឱ្យដឹងថា ! សំពាធទឹក ជំនន់ភ្លៀងបានធ្លាក់ទៅដល់ស្រុកអន្លង់វែង
រយៈពេល ១យប់ ២ថ្ងៃ បានប៉ះលំនៅដ្ឋាន ប្រជាពលរដ្ឋ លើភូមិចំនួន២០ ក្នុងឃុំចំនួន ៤
ដែលស្មើរនឹងចំនួន ១១៤ខ្នងផ្ទះ ដីស្រែ ចំការលិចលង់ចំនួន ១៣០២ហិចតា (មួយពាន់បីរយ
ពីរហិចតា) ផ្លូវរងការលិចលង់ ទាំងស្រុក មានប្រវែង
៣១៣០ម៉ែត្រ(បីពាន់មួយរយសាមសិបម៉ែត្រ) និងទំនប់រក្សាទឹក រងការខូចខាត ពីលក្ខណៈ
មធ្យមទៅធ្ងន់ប្រវែង ២០០ម៉ែត្រ ហើយក៏មាន សាលារៀន មួយខ្នងស្ថិតនៅក្នុងឃុំថ្លាត
ស្រុកអន្លង់វែង ត្រូវបានលិចលង់យ៉ាងខ្លាំង ធ្វើអោយសិស្ស ជាប់
ក្នុងសាលារៀន មិនអាចត្រឡប់ទៅផ្ទះវិញបាន អស់រយៈពេល ២ថ្ងៃ ។
គួរបញ្ជាក់ថា៖ ស្រុកត្រពាំងប្រាសាទ
ក៏បានទទួលរងគ្រោះដោយសារទឹកជំនន់ភ្លៀង កាលពីថ្ងៃទី២៦ ខែកក្កដា លើឃុំចំនួន ៤
គឺអូរស្វាយ ឃុំផ្អាវ ឃុំបាក់អន្លូង
និងឃុំទំនប់ដាច់ហើយមានលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ២១៨ខ្នងផ្ទះ ដែលលិចលង់ដោយសារទឹកជំនន់ភ្លៀងនេះផងដែរ
៕
No comments:
Post a Comment