Monday, July 10, 2017



Bt-news.com និង bt-newsdaily.blogspot.com    មនុស្សប្រុសស្រីក្មេងចាស់ចំនួន៨នាក់ ! ស្លាប់ម្នាក់ដោយសារពុលដំឡូងមី !!!!!






ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ កុមារីម្នាក់បានស្លាប់ ចំណែកកុមារប្រុសស្រីចំនួន ៧នាក់ និងស្រ្តីម្នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដែលសង្ស័យថា បណ្តាលមកពីពុលដំឡូងមី។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា កុមារីរងគ្រោះដែលស្លាប់ដោយសារពុលដំឡូងមីមានឈ្មោះ លី លាង អាយុ២ឆ្នាំ និងកុមារប្រុសស្រីចំនួន ៧នាក់ រួមទាំងស្រ្តីម្នាក់ទៀត មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បានធូរស្រាលឡើងវិញ ក្រោយពីក្រុមគ្រូពេទ្យបានជួយសង្គ្រោះទាន់។
តាមឱ្យដឹងពីលោក ឡុង ប៊ុនថេង អនុភូមិអូរតាម៉េង បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកក្កដានេះថា កុមារប្រុសស្រីចំនួន ៨នាក់ និងស្រ្តីម្នាក់ ដែលបានបរិភោគដំឡូមីពុល ធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧យប់ បន្ទាប់ពីមានកុមារីម្នាក់បានស្លាប់ និងមានកុមារចំនួន ៤នាក់ ដែលកំពុងមានអាការៈ ក្អួតចង្អោរ ទន់ដៃទន់ជើង និងសន្លប់ ត្រូវក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង នៅវេលាម៉ោង ១០យប់។ ហើយរហូតដល់ម៉ោង២ ឈានចូលថ្ងៃទី១០ ខែឆ្នាំដដែល មានកុមារចំនួន ៤នាក់ទៀត ដែលមានអាការៈដូចកុមារខាងលើដែរ ដោយមានការសង្ស័យ ដែលអាចបណ្តាលមកពីពុលដំឡូងមី ទើបសាច់ញាតិបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្តទៀត។
លោកអនុភូមិបន្តថា តាមការសាកសួរពីស្រ្តីរងគ្រោះម្នាក់ឈ្មោះ ម៉ាក ជ្រឿន អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បាននិយាយថា នៅពេលព្រឹក រូបខ្លួន និងក្មេងចំនួន ៨នាក់ទៀត បាននាំគ្នា ទៅជីកដំឡូងមី នៅក្នុងដីអង្គការយ៉េស៊ូ ដើម្បីយកមកស្ងោរបរិភោគ ហើយលុះដល់វេលាម៉ោង ១០ព្រឹក ស្រាប់តែមានអាការៈក្អួតចង្អោរ ទន់ដៃទន់ជើង និងមានកុមារខ្លះសន្លប់ តែគ្នានអ្នកណាចាប់អារម្មណ៍នោះទេ លុះដល់ម៉ោង ៧ មានកុមារីម្នាក់ឈ្មោះ លី លាង បានស្លាប់ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយនាំគ្នាទៅសួរស្រ្តីឈ្មោះ ម៉ាក ជ្រឿន បាននិយាយថា ក្មេងទាំងអស់នោះ បានហូបដំឡូមីស្ងោរ រួមទាំងខ្លួនផងដែរ។
តាមការរៀបរាប់ពីស្រ្តីម្នាក់ឈ្មោះ យ៉ាន់ ម៉ាប់ អាយុ ២៦ឆ្នាំ ជាម្ចាស់ដំឡូងបានឱ្យដឹងថា ដំឡូងមី បានដាំរយៈពេលបីឆ្នាំមកហើយ តែកាលពី ៣ថ្ងៃមុន គាត់បានបាញ់ថ្នាំសំលាប់ស្មៅ        

No comments:

Post a Comment