Tuesday, June 13, 2017








Bt-news.com និង bt-newsdaily.blogspot.com ឯកឧត្តម សរ ថាវី អភិបាលខេត្ត អះអាងថា ! បង្ក្រាប មេឈ្មូញឈើគ្រញូង ឈ្មោះ ខ្វៀង ធីម៉ៃ  អស្ចារ្យមែន !!!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖  ឯកឧត្តម សរ ថាវី អភិបាលខេត្តឧត្តរមានជ័យបានប្រាប់
BT-NEWS តាមទូរស័ព្ទនៅវេលា១០ និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា មុននេះថា ! ទីតាំងស្តុកឈើគ្រញូង របស់ឈ្មោះ ខ្វៀង ធីម៉ៃ មេឈ្មួញឈើគ្រញូង ជនជាតិយួន ដែលល្បីថា មានមន្រ្តីពាក់ព័ន្ធ ខិលខូច មួយចំនួ​ន នៅក្នុង ខេត្ត ចូលហ៊ុន និងមានមន្រ្តីខិលខូចខ្លះចាំកាងនៅពីក្រោយនោះ ! ត្រូវជំនាញបង្រ្កាប អស់ ហើយ មិនតែប៉ុណ្ណោះ ឯកឧត្តម បានអោយមន្រ្តីរដ្ឋបាលព្រៃឈើជួប BT-NEWS តាមទូរស័ព្ទ បញ្ជាក់ពីការបង្រ្កាបនេះទៀតផង ! ហើយ ថែមទាំងមានរូបភាព នៃការបង្រ្កាបនេះផងដែរ ។

ពាក់ព័ន្ធនឹងករណីនេះ BT-NEWS បានសួរទៅអ្នកព័ត៌មានជាច្រើនរូប និងមហាជននៅស្រុក អន្លង់វែងថា ! មប់មិញ ឫថ្ងៃផ្សេងៗទៀតកន្លងមកថ្មីៗនេះ មិនមានការ​បង្រ្កាប ណាមួយ​ចំពោះ មេឈ្មួញ ខ្វៀង ធីម៉ៃ ហៅយាយ ម៉ៃ នោះទេ មានតែយាយ ម៉ៃ ដឹក ជញ្ជួនឈើគ្រញូងចេញ ពីឃ្លាំងស្តុកដែលធ្លាប់មានបញ្ហា នៅយប់មិញនេះ ដើម្បីយកទៅស្តុកនៅទីតាំងផ្សេងទៀត​ ។

មហាជននិយាយថា ! 
ឈ្មោះ ខ្វៀង ធីម៉ៃ ហៅយាយ ម៉ៃ បាននិយាយក្អេងក្អាងថា ! គ្មានអ្នក ណា ធ្វើអ្វីគាត់កើតបានឡើយ ! ដោយសា បក្ខ ពួកគាត់ជាមន្រ្តី ចាំជួយពីក្រោយដូច្នេះហើយ គាត់មិនខ្លាចអ្នកណាទាំងអស់ ជាពិសេសក្រុមអ្នកព័ត៌មាន !  មន្រ្តី ទាំងនោះ ឈ្មោះ ថោង ជួន មន្រ្តី យោធានៅអង្គភាពកងតូចអន្តរាគមលេខ៦ មានតួរនាទីជានាយការិយាល័យអភិ វឌ្ឃន៍ !
ចាំជួយគ្រប់យ៉ាងផ្ទាល់តែម្តង ! និងម្នាក់ទៀត ឈ្មោះ ហោ ហេង មន្រ្តី នគរបាលកងអន្តរាគមន៍ នៃស្នងការរដ្ឋានខេត្តឧត្តរមានជ័យ ! ជំនិត ឯកឧត្តមស្នងការខេត្ត ព្រមទាំង មន្រ្តីពាក់ព័ន្ធ មួយចំនួនទៀត !  ប៉ុន្តែមន្រ្តីនគរបាលឈ្មោះ ហោ ហេង ខាងលើធ្លាប់បញ្ជាក់ប្រាប់ BT-NEWS
ថា ! លោកមិនពាក់ព័ន្ធនោះទេ ។

មហាជននិយាយរិះគន់ថា !  មេឈ្មួញឈើគ្រញូងខាងលើ និយាយពីការបង្រ្កាប នៅក្នុងខេត្តឧត្តរមានជ័យ មិនអាចទៅរួចឡើយ ដោយសាមេគ្រញូង និងមន្ត្រីខិលខូច មួយចំនួនទាំងនោះ ឃុបឃិតមានលក្ខណៈជាប្រព័ន្ធអស់ទៅហើយ ៕

No comments:

Post a Comment